no-alternative title

Sony Xperia XZ Pro នឹងក្លាយជាស្មាតហ្វូនដំបូងគេបំផុតនៅលើពិភពលោក ដែលប្រើប្រាស់អេក្រង់ 4K OLED នឹងមានតម្លៃ $930 ពេលចេញលក់ដំបូង

បន្ទាប់ពីក្រុមហ៊ុន Sony បញ្ជាក់ថា ខ្លួននឹងរៀបចំនូវសន្នីសីទមួយមុនពេលព្រឹត្តិការណ៍ Mobile World Congress (MWC) 2018 មកដល់នៅខែក្រោយនេះនោះ បានធ្វើអោយបណ្តាញផ្សព្វផ្សាយព័ត៌មាននានានៅជុំវិញពិភពលោក បានបញ្ចេញនូវរបាយការណ៍ព័ត៌មានរៀងៗខ្លួនជាច្រើន ដោយបានលើកឡើងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសជប៉ុននេះ នឹងបង្ហាញនូវ Xperia XZ Pro រួមនឹងស្មាតហ្វូនជាច្រើនស៊េរីម៉ូដែលទៀតនៅក្នុងព្រឹត្តិការណ៍ MWC 2018 ។ 

បើយោងតាមព័ត៌មានខាងលើនេះ ស្មាតហ្វូន XZ Pro អាចនឹងក្លាយជាស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោក ដែលនឹងទ្រទ្រង់នូវអេក្រង់កម្រិត 4K OLED នេះ។ នៅក្នុងបទសម្ភាសន៍ជាមួយនឹងលោក Hitoshi Osawa ដែលជាប្រធានផ្នែកគម្រោងនៃផលិតផល UX របស់ក្រុមហ៊ុន Sony Mobile នៅក្នុងទ្វីបអ៊ឺរ៉ុប ក៏បានបញ្ជាក់ផងដែរថា ក្រុមហ៊ុន នឹងប្រកាចេញស្មាតហ្វូនស៊េរីថ្មីមួយដែលទ្រទ្រង់នូវកម្រិតអេក្រង់ 4K OLED នៅក្នុងពេលដ៏ខ្លីខាងមុខនេះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

គួរបញ្ជាក់ថា Sony បានបង្ហាញនូវស្មាតហ្វូន Xperia Z5 Premium និង Xperia XZ Premium កាលពីឆ្នាំ 2015 និងឆ្នាំ 2017។ ស្មាតហ្វូនទាំងពីរនេះទ្រទ្រង់នូវកម្រិតភាពច្បាស់ 4K តែប្រើប្រាស់នៅលើអេក្រង់ LCD ប៉ុណ្ណោះ។ តែទោះជាយ៉ាងណាក៏ដោយ Xperia XZ Pro ដែលជាស្មាតហ្វូនស៊េរីថ្មីខាងមុខនេះ ត្រូវបានគេព្យាករណ៍ថា នឹងប្រើប្រាស់អេក្រង់ OLED Display ដែលទ្រទ្រង់នូវ 4K។ លោក Osawa បានអះអាងទៀតថា Sony កំពុងតែវិនិយោគទឹកប្រាក់ជាច្រើនទៅលើការផលិតបន្ទះអេក្រង់ OLED នេះ។ មកទល់ពេលនេះ គឺនៅមិនទាន់មានស្មាតហ្វូនណាមួយដែលប្រើប្រាស់អេក្រង់ OLED កម្រិត 4K នៅឡើយទេ។ លោកបានបន្ថែមថា អ្នកប្រើប្រាស់ទាំងអស់ នឹងមិនមានការខកចិត្តនោះទេ ចំពោះអេក្រង់ OLED 4K ដែលជាជំនាន់បន្ទាប់របស់អេក្រង់ 4K LCD នោះ។

ប៉ុន្តែ លោក Osawa ក៏មិនបានបញ្ជាក់ថា ក្រុមហ៊ុននឹងប្រកាសចេញស្មាតហ្វូន 4K OLED នៅក្នុងព្រឹត្តិការណ៍ MWC 2018 នោះទេ។ ការបង្ហាញផលិតផលថ្មីរបស់ក្រុមហ៊ុន Sony សំរាប់ព្រឹត្តិការណ៍ MWC 2018 នឹងធ្វើឡើងនៅថ្ងៃទី 26 ខែកុម្ភៈខាងមុខនេះ ដែលនឹងមានស្មាតហ្វូនចំនួនពីរម៉ូដែលនឹងត្រូវធ្វើការបង្ហាញខ្លួន ក្នុងនោះរួមមានម៉ូដែល Xperia XZ Pro និង Xperia XZ2 ។ ស្មាតហ្វូនស៊េរីថ្មី Xperia XZ Pro ត្រូវបានគេដឹងថា នឹងប្រើប្រាស់កាមេរ៉ាភ្លោះ 13MP+12MP ហើយវាមានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅខាងមុខផងដែរ។ លក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះ ក៏ត្រូវបានគេដឹងផងដែរដូចជារ៉េមទំហំ 6GB ប្រព័ន្ធប្រតិបត្តិការ Android 8.0 Oreo និងថាមពលថ្ម 3420mAh។ ក្រោយការប្រកាសបង្ហាញស្មាតហ្វូននេះ នៅក្នុងព្រឹត្តិការណ៍ MWC 2018 នឹងដាក់លក់នៅលើទីផ្សារក្នុងខែឧសភាខាងមុខនេះជាមួយនឹងតម្លៃ 6000 យ័នប្រហែលជា $930៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន