no-alternative title

វីដេអូផ្សាយពាណិជ្ជកម្មចុងក្រោយបំផុតរបស់ iPhone X គឺផ្តោតទៅលើការថតរូប selfie, Portrait Lighting អមជាមួយនឹងBackground Sound របស់ Muhammad Ali

លោក Ming-Chi Kuo គឺជាអ្នកវិភាគម្នាក់ ដែលតែងតែនិយាយពីផលិតផលរបស់ក្រុមហ៊ុន Apple ហើយព័ត៌មានរបស់គាត់គឺភាគច្រើនត្រឹមត្រូវ។ នៅក្នុងការបម្រើការងារនៅក្រុមហ៊ុន KGI Securities លោក Kuo មានកំណត់ត្រានៃការតាមដានដ៏អស្ចារ្យនៅពេលដែលគាត់និយាយអំពីផលិតផលរបស់ក្រុមហ៊ុន Apple នោះ មនុស្សជាច្រើនស្តាប់តាមគាត់។ រហូតមកដល់ពេលនេះ មនុស្សជាច្រើន មានការឆ្ងល់តាំងតែពីដើមឆ្នាំទៅមិញ នៅពេលដែលក្រុមហ៊ុន Apple នឹងប្រើប្រាស់នូវបច្ចេកវិទ្យា Touch ID នៅលើទូរស័ព្ទ iPhone X នោះ លោក Kuo បានដឹងចម្លើយនេះទៅហើយ។ សម្រាប់អត្ថបទដែលសរសេរនៅក្នុងចុងខែកុម្ភៈនោះ រយៈពេល 7 ខែមុនពេលដែលទូរស័ព្ទស៊េរីថ្មីប្រកាសបង្ហាញខ្លួនជាផ្លូវការនោះ។ យើងគិតថា ទូរស័ព្ទ iPhone ជំនាន់ទី 10 នឹងមានឈ្មោះហៅថា iPhone 8 ។

យោងតាមការផ្សាយរបស់ PhoneArena កាលពីទី 21 ខែកុម្ភៈឆ្នាំ 2017 កន្លងទៅមួយឆ្នាំ លោក Ming-Chi Kuo បាននិយាយថា iPhone 8 (iPhone X) នឹងមិនប្រើប្រាស់នូវបច្ចេកវិទ្យា Touch ID នៅក្រោមអេក្រង់ edge-to-edge display នោះទេ។ ជំនួសមកវិញ អ្នកវិភាគនេះ បាននិយាយថា ក្រុមហ៊ុន Apple នឹងប្រើប្រាសនូវប្រព័ន្ធស្កេនមុខ (Facial Recognition) ដើម្បីធ្វើការដោះសោរ និងការផ្ទៀងផ្ទាត់ព័ត៌មាន។ ទីបញ្ចប់ ក្រុមហ៊ុន Apple ទិញយកក្រុមហ៊ុន RealFace របស់អ៊ីស្រាអែល ដើម្បីធ្វើការអភិវឌ្ឍទៅលើប្រព័ន្ធនេះ ដែលអាចវិភាគទោះបីជាពួកគេជាកូនភ្លោះក៏ដោយ។

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Kuo បាននិយាយកាលពីសប្តាហ៍មុនថា ក្រុមហ៊ុន Apple នឹងបញ្ឈប់នូវការផលិត iPhone X នៅពាក់កណ្តាលឆ្នាំនេះ ដោយសារតែការលក់មានការធ្លាក់ចុះទៅលើម៉ូដែលនេះ។ របាយការណ៍នេះបញ្ជាក់ថា ទូរស័ព្ទចំនួន 18 លានគ្រឿង ត្រូវលក់បាននៅក្នុងត្រីមាសទី 1 នេះខណៈពេលដែលសារព័ត៌មាន Wall Street បានរំពឹងថា ការលក់នឹងមានចំនដល់ទៅ 20 ទៅ 30 លានគ្រឿងនៅក្នុងរយៈពេល 3 ខែនោះ។ សម្រាប់កំណត់ត្រារបស់លោក Kuo និងទំនាក់ទំនងរបស់លោកជាមួយនឹងអ្នកធ្វើការប្រភពនៅខាងក្នុងរបស់ក្រុមហ៊ុន Apple នោះ យើងជឿជាក់ថា ប្រហែលជាអាចទៅរួចសម្រាប់ព័ត៌មានទម្លាយដោយគាត់នោះ។

ថ្មីៗនេះ ក្រុមហ៊ុន Apple នៅតែបន្តការផលិតនូវវីដេអូផ្សព្វផ្សាយពាណិជ្ជកម្មទៅលើស្មាតហ្វូន iPhoneX សម្រាប់វីដេអូផ្សព្វផ្សាយពាណិជ្ជកម្មចុងក្រោយនេះ គឺផ្តោតសំខាន់ទៅលើការថតរូប Selfies និងមុខងារ Portrait Lighting ដែលអនុញ្ញាតឱ្យលោកអ្នកធ្វើការថតរូបដូចជាអ្នកជំនាញតែម្តង។ សម្រាប់សំឡេងដែលអ្នកលឺពី Background គឺជាសម្លេងរបស់អ្នកប្រដាល់ដ៏ល្បីឈ្មោះបំផុត គឺកីឡាករ Muhammad Ali៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន