no-alternative title

Vivo X20 Plus ស្មាតហ្វូនដែលបំពាក់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ដំបូងគេ នឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី 24 ខែមករាស្អែកនេះ

ថ្មីៗនេះ នៅក្នុងព្រឹត្តិការណ៍តាំងពិពរណ៍ Consumer Electronics Show (CES) 2018 ក្រុមហ៊ុន Vivo ប្រកាសចេញនូវស្មាតហ្វូន X20 Plus ប្រើប្រាស់បច្ចេកវិទ្យាស្កេនក្រយ៉ៅដៃក្រោមអេក្រង់ដំបូងបំផុតនៅក្នុងពិភពលោក។ នៅដើមខែនេះ ស្មាតហ្វូននេះ ក៏ទទួលនូវវិញ្ញាបនបត្រ 3C រួមនឹងវិញ្ញាបនបត្រពី TENAA ហើយកាលពីសប្តាហ៍មុននេះ។ ពាក្យចចាមអារ៉ាមមុននេះ បាននិយាយថា ក្រុមហ៊ុន Vivo អាចនឹងប្រកាសចេញនូវស្មាតហ្វូន Vivo X20 Plus UD។ នៅថ្ងៃនេះ ក្រុមហ៊ុន Vivo បានបញ្ជាក់ជាផ្លូវការថា ស្មាតហ្វូន Vivo X20 Plus បច្ចេកវិទ្យាស្កេនក្រយ៉ៅដៃក្រោមអេក្រង់នឹងប្រកាសចេញជាផ្លូវការនៅថ្ងៃទី 24 ខែមករាខាងមុខនេះ។

យោងតាមព័តមានមួយចេញពីប្រទេសចិន បង្ហាញថា ក្រុមហ៊ុន Vivo នឹងរៀបចំនូវព្រឹត្តិការណ៍មួយសម្រាប់បង្ហាញស្មាតហ្វូននេះនៅក្នុងទីក្រុងប៉េកាំង ប្រទេសចិននៅថ្ងៃទី 24 ខែមករានេះហើយ ដោយនឹងចាប់ផ្តើមនៅវេលាម៉ោង 7:30 PM។ សំរាប់លក្ខណៈសម្បត្តិ និងតម្លៃរបស់ស្មាតហ្វូន នៅមិនទាន់ប្រកាសចេញនៅឡើយទេ។ របាយការណ៍មុននេះ បានទម្លាយថា លក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះ គឺស្រដៀងគ្នាទៅនឹងស្មាតហ្វូន X20 Plus ផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

Vivo X20 Plus គឺមានភ្ជាប់ជាមួយនឹងប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់នឹងប្រើប្រាស់នូវសេនស័រ Clear ID 9500 optical under-display fingerprint sensor របស់ក្រុមហ៊ុន Synaptics ។ សេនស័រនេះអាចស្ថិតនៅចន្លោះកញ្ចក់អេក្រង់ និងអេក្រង់ OLED បាន។ ក្រៅពីការដោះសោរសម្រាប់ស្មាតហ្វូន X20 Plus នៅក្នុងរយៈពេល 0.6 ឬ 0.7 វិនាទីនោះ បច្ចេកវិទ្យាស្កេនក្រយ៉ៅដៃក្រោមអេក្រង់នេះក៏អាចធ្វើការទូទាត់ប្រព័ន្ធបង់ប្រាក់បានផងដែរ។ ស្មាតហ្វូននេះ ត្រូវបានគេដឹងថា នឹងមានអេក្រង់ទំហំ 6.43 អ៊ីង កម្រិតភាពច្បាស់ OLED ហើយវាទ្រទ្រង់នូវ FHD+ ជាមួយនឹង aspect ratio 18:9។ ស្មាតហ្វូននេះ ប្រើប្រាស់បន្ទះឈីប Snapdragon 660 រូមជាមួយនឹងរ៉េមទំហំ 4GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB។ ស្មាតហ្វូននេះដំណើរការដោយប្រព័ន្ធប្រតិបិត្តិការណ៍ Android 7.1.2 Nougat OS ។

ប្រព័ន្ធកាមេរ៉ាភ្លោះរបស់ស្មាតហ្វូននេះ មានទំហំ 12MP+5MP នៅផ្នែកខាងក្រោយ ស្របពេលដែលកាមេរ៉ាខាងមុខមានទំហ 12MP។ ស្មាតហ្វូននេះមានថាមពលថ្ម 3800mAh។ របាយការណ៍មុននេះ បានទម្លាយថា ស្មាតហ្វូន Vivo X20 Plus ប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់នេះ នឹងដាក់លក់នៅក្នុងតម្លៃ 3,998 យ័ន (~$625) និងម៉ូដែល X20 Plus ធម្មតាមានតម្លៃ 3,498 យ័ន (~$546) ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន