no-alternative title

តោះទស្សនាគំនិតច្នៃប្រឌិតថ្មីរបស់កាមេរ៉ា Canon ដែលបានតាំងបង្ហាញនៅក្នុងព្រឹត្តការណ៍ CES 2018 បន្តិចទៅ មើលតើមានអរម្មណ៍យ៉ាងណាដែរ?

នៅក្នុងព្រឹត្តិការណ៍ CES ពិភពលោកឆ្នាំ 2018 កន្លងទៅនេះ ក្រុមហ៊ុន Canon បាននាំមកនូវបច្ចេកវិទ្យា និងឧបករណ៍អេឡិចត្រូនិកប្លែកមកចូលរួមតាំងបង្ហាញ នៅក្នុងនោះគេឃើញមានកាមេរ៉ាដ៏តូចច្រឡឹងមកគួរឱ្យចាប់អារម្មណ៍ផងដែរ។ កាមេរ៉ាប្រភេទនេះអាចថតបាន 360 ដឺក្រេ ។ បើសិនជាយើងមើលទៅលើផលិតផលថ្មីៗទាំងនេះ ហាក់ដូចជាមិនខុសពីប្រភេទកាមេរ៉ា 360 ដឺក្រេ របស់ក្រុមហ៊ុនដទៃ តែសមត្ថភាពរបស់កាមេរ៉ាតូចល្អិតនេះ គឺខុសពីគេត្រង់ថា វាអាចតាមចាប់យករូបភាពដែលមានចលនាបានរហ័ស ហើយបានគ្រប់មុំទាំងអស់។ Canon បានបំពាក់បច្ចេកវិទ្យាបញ្ញានិមិត្ត AI (Artificial Intelligent) បង្កើនភាពឆ្លាតវៃឱ្យវាអាចតាមចាប់រូបភាព ឬចាប់យកមុខមនុស្សបានល្អប្រសើរជាងផលិតផលដទៃ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រៅពីកាមេរ៉ា 360 ដឺក្រេ Canon នៅបានបង្ហាញកាមេរ៉ាក្រុម Canon បាននាំមកកាមេរ៉ាបួនជ្រុងដែលអាចភ្ជាប់ទៅ iPhone បាននិងអាចថតរូបរង្វិលជុំ។ កាមេរ៉ាបួនជ្រុងនេះនឹងនាំមកនូវរូបភាពដែលមានគុណភាពខ្ពស់ជាងគេបំផុតដោយកញ្ចក់ Zoom Lens ទំហំ 100-400mm ម្យ៉ាងទៀតវាក៏មានបន្ថែមនូវអេក្រង់ viewfinder ដែលងាយសម្រាប់ការបញ្ជាក៏ដូចជាពនិត្យរូបភាព។  ការពិតទៅគំនិតនៃកាមេរ៉ាទាំងពីរនេះគឺមានរួចស្រេចទៅហើយនៅក្នុងទីផ្សារកាមេរ៉ាសម្រាប់ថតរូប រង្វិលជុំ តែក្រុមហ៊ុន Canon បានបំពាក់បន្ថែមនូវអ្វីដែលមិនទាន់មាន។ ជាឧទាហរណ៍មិនទាន់មានកាមេរ៉ាណាដែលអាចតាមចាប់រូបភាពរង្វិលជុំពីគគ្រប់មុំទាំងអស់ឡើយ នៅ Canon មាន។

គួររំលឹកផងដែរថា ជារៀងរាល់ឆ្នាំព្រឹត្តិកាណ៍ CES ជាកន្លែងប្រមូលផ្ដុំការពិពណ៌បច្ចេកវិទ្យាពីគ្រប់ក្រុមហ៊ុនអេឡិចត្រូនិកទាំងអស់ ដែលចូលរួមអួតបង្ហាញអំពីអ្វីដែលខ្លួនមាន ទាំងឧបករណ៍អេឡិចត្រូនិកបង្កើតថ្មី ទាំងបច្ចេកវិទ្យាអនាគតជាច្រើនទៀត។ ឆ្នាំនេះធ្វើនៅរដ្ឋ Nevada ទីក្រុងល្បីឈ្មោះខាងកាស៊ីណូ Las Vegas នាថ្ងៃទី 7-12 ខែមករា មានក្រុមហ៊ុនចូលរួមតាំងបង្ហាញជាង 4 ពាន់ក្រុមហ៊ុន វាគ្មិនចូលរួម 1200 នាក់ និងអ្នកចូលទស្សនាជាង 18 ម៉ឺននាក់។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ដោយ ប៉េងលីន