no-alternative title

វីដេអូ reader ចេញហើយ! ប្រិយមិត្តរបស់ Galaxy S9/S9+ មើលលេងៗសិនទៅណាទំរាំថ្ងៃប្រកាសផ្លូវការមកដល់

ពីមួយថ្ងៃទៅមួយថ្ងៃការបែកធ្លាយព័ត៌មានទាក់ទងនឹងកំពូលជំនាន់ថ្មី Samsung Galaxy S9 និង S9+ បានលេចចេញជាហូរជាហែរនៅលើបណ្តាញសារព័ត៌មានបរទេសល្បីៗ ក៏ដូចជាបណ្តាញសារព័ត៌មានក្នុងប្រទេសកម្ពុជាផងដែរ។ កំពូលស្មាតហ្វូនបងប្អូនរួមជំនាន់ទាំងពីរនេះត្រូវបានគេសម្ម៉ត់ថានឹងបង្ហាញខ្លួនជាផ្លូវការក្នុងព្រឹត្តិការណ៍ Mobile World Congress 2018 នៅខែក្រោយនេះ។ 

យើងមិនទាន់ដឹងច្បាស់ពីការរចនារូបរាងរបស់ពួកវាពិតប្រាកដនៅឡើងទេ ប៉ុន្តែបើតាមព័ត៌មានបែកធ្លាយចេញពីក្រុមហ៊ុនផ្ទាល់ថាស្មាតហ្វូនដែលនឹងបំពាក់បន្ទះឈីប Qualcomm Snapdragon 845 ជំនាន់ថ្មីចុងក្រោយនេះនឹងធ្វើការផ្លាស់ប្តូររចនាបថរូបរាងអោយកាន់តែមានភាពប្រណិតជាងជំនាន់ Galaxy S8  និង S8+ ដោយពួកវានឹងមានកាត់បន្ថយគែមអេក្រង់លើក្រោមអោយកាន់តែតូចស្តើង និងគែមអេក្រង់ឆ្វេងស្តាំកាន់តែកោងធំជាងជំនាន់មុនផងដែរ ហើយក្នុងនោះម៉ូដែលធំគឺ Galaxy S9+ នឹងបំពាក់កាមេរ៉ាភ្លោះថែមទៀតផង។

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន DBS Design ដែលជាក្រុមហ៊ុនល្បីឈ្មោះមួយក្នុងការរចនារូបរាងគំរូនៃឧបករណ៍ និងទូរស័ព្ទកំពូលៗរបស់ក្រុមហ៊ុនល្បីៗក្នុងពិភពលោកមុនពេលប្រកាសចេញផ្លូវការណ៍នោះពេលនេះបានបញ្ចេញនូវវីដេអូ reader ថ្មីចុងក្រោយរបស់ខ្លួនដែលបានបង្ហាញពីរូបភាពគំរូរូបរាងការរចនារបស់ Galaxy S9 និង S9+ ។ ក្នុងវីដេអូ reader រូបភាពគំរូនេះបានបង្ហាញច្បាស់ថារូបរាងរចនាបថ Galaxy S9 និង S9+ ហាក់មិនសូវខុសពីជំនាន់មុនប៉ុន្មានឡើយហើយចំនុចដែលខុសគ្នាបន្តិចនោះគឺត្រង់គែមខាងលើអេក្រង់គឺតូចស្តើងជាង និងគែមក្រោមអេក្រង់វិញហាក់កាត់អស់ស្ទើរគ្មានសល់ ចំនែកគែមកោងសងខាងវិញឃើញថារាងធំជាងជំនាន S8/S8+ បន្តិចអបដោយស៊ុមលោហៈដែលមានទម្រង់រចនាបថដដែល។ 

ចំនុចដែលខុសគ្នាខ្លាំងនោះគឺត្រង់កាមេរ៉ាខាងក្រោយរបស់វាដោយពួកវាត្រូវបានប្រើប្រាស់កែវលែនកាមេរ៉ាបញ្ឈរជាមួយទ្រនាប់ស្កែមក្រយ៉ៅម្រាមដៃស្ថិតនៅពីក្រោមកាមេរ៉ាសម្រាប់ Galaxy S9 រី  Galaxy S9+ វិញបំពាក់កាមេរ៉ាភ្លោះដែលមានសែនស័រកាមេរ៉ានៅពីក្រោមតែមិនឃើញមានទ្រនាប់ស្កែនក្រយ៉ៅម្រាមដៃនោះទេ។ តើ DBS ភ្លេចគិតដល់ជំនុចមួយនេះ ឬមានហេតុផលអ្វីផ្សេង ឬក៏ Galaxy S9+ នឹងបំពាក់បច្ចេកវិទ្យាស្កែនក្រយ៉ៅម្រាមដៃក្រោមកញ្ចក់អេក្រង់ នេះគ្រាន់តែជាការសន្និដ្ឋានរបស់ខ្ញុំតែប៉ុណ្ណោះមិនអាចយកជាការពិតបានឡើយ ម្ល៉ោះហើយមានតែចាំដល់ពេលពួលវាប្រកាសចេញជាផ្លូវការប៉ុណ្ណោះទើបអ្វីៗត្រូវបានបញ្ជាក់ច្បាស់លាស់។ បើតាមប្រភពព័ត៌មានចចាមអារ៉ាមចុងក្រោយបានឲ្យដឹងថា Samsung Galaxy S9 និង S9+ នឹងបង្ហាញខ្លួននៅលើឆាកក្នុងព្រឹត្តិការ Mobile World Congress 2018 នៅទីក្រុងបែកឡាំងប្រទេសអាល្លឺម៉ង់ខែក្រោយនេះ ហើយវាក៏នឹងចេញដាក់លក់ក្នុងទីផ្សារនៅថ្ងៃទី 16 ខែមីនា៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន