no-alternative title

Samsung Galaxy S9 និង Galaxy S9+ ទំនងជាបំពាក់មកជាមួយនូវបន្ទះឈីប NPU Chip សម្រាប់ដំណើរមុខងារ AI Tasks ដូចបណ្តាក្រុមហ៊ុនប្រកួតប្រជែង

ក្រុមហ៊ុន Samsung ត្រូវបានក្រុមអ្នកតាមដាននានា បញ្ជាក់ថា កំពុងតែធ្វើការនៅលើការអភិវឌ្ឍនៃបន្ទះឈីប Neural Processing Units (NPU) ដែលត្រូវគេស្គាល់ថាជាបន្ទះឈីប AI Chips នោះ។ សម្រាប់បន្ទះ AI Chips ទាំងនេះអាចដំណើរការនៅលើមុខងារ AI Tasks នៅលើ Servers និងទូរស័ព្ទជាច្រើនរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ដែលនឹងមកដល់នាពេលអនាគតខាងមុខនេះ។ ប្រភពនេះ គឺស្រដៀងគ្នាទៅនឹងការអភិវឌ្ឍទៅលើបច្ចេកវិទ្យា AI Chips នៅក្រុមហ៊ុន Samsung ដែលប្រព័ន្ធផ្សព្វផ្សាយជាច្រើននាពេលកន្លងមក ធ្លាប់បានទម្លាយថា ក្រុមហ៊ុនបច្ចេកវិទ្យានេះ គឺស្ទើរតែបញ្ចប់នូវការផលិតទៅលើបន្ទះឈីប AI Chips សម្រាប់ Servers របស់ខ្លួនហើយ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ការប្រើប្រាស់ AI Chips សម្រាប់ស្មាតហ្វូនទាំងនេះ គឺស្រដៀងគ្នាទៅនឹងបន្ទះឈីប AI ដែលប្រើប្រាស់ដោយក្រុមហ៊ុន Apple និងក្រុមហ៊ុន Huawei អញ្ចឹង។ វិទ្យាស្ថានបច្ចេកវិទ្យាកម្រិតខ្ពស់របស់ក្រុមហ៊ុន Samsung បានរាយការណ៍អំពីការអភិវឌ្ឍទៅលើបន្ទះឈីប NPUs របស់ខ្លួន។ ក្រុមហ៊ុនបច្ចេកវិទ្យានេះ ត្រូវបានគេព្យាករណ៍ថា នឹងផលិតនូវបន្ទះឈីប NPUs កាន់តែប្រសើរនៅក្នុងឆ្នាំ 2018 នេះ។ Samsung ចាប់ផ្តើមធ្វើការនៅលើបន្ទះឈីប AI Chips បន្ទាប់ពីក្រុមហ៊ុន Apple និងក្រុមហ៊ុន Huawei បានផលិតនូវបន្ទះឈីប AI A11 Bionic និង Kirin 970 chipsets។ 

 

បើទោះបីជាក្រុមហ៊ុននេះ បានចាប់ផ្តើមយឺតពេលក៏ដោយ ក៏ក្រុមហ៊ុនកូរ៉េមួយនេះ អាចប្រកួតប្រជែងបានកាន់តែលឿន។ សម្រាប់បន្ទះឈីប NPU របស់ក្រុមហ៊ុន Apple និង Huawei មានល្បឿនដល់ទៅ 600 GB/s និង 4TB/s ។ សម្រាប់ NPU របស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ត្រូវគេរាយការណ៍ថាមានប្រតិបត្តិការខ្ពស់ជាងនេះបន្តិចក្នុងមួយវិនាទីបើធៀបជាមួយនឹងគូប្រកួតប្រជែងរបស់ខ្លួន។ ទូរស័ព្ទ iPhone 8 និង 8 Plus ហើយនិង iPhone X ត្រូវបានបង្ហាញខ្លួនកាលពីឆ្នាំមុននេះជាមួយនឹង NPU សម្រាប់ដំណើរការទៅលើមុខងារ AI Tasks ដូចអ្វីដែលស្មាតហ្វូន Huawei Mate 10, Mate 10 Pro និង Honor V10 ដំណើរការដែរ។ នៅពេលដែលបន្ទះឈីប NPU ត្រូវបន្ថែមចូលទៅពីលើ Chipset និង GPU នេះ ឧបករណ៍នេះអាចធ្វើការវិភាគ ដំណើរការ និងរក្សាទុកទិន្នន័យដោយមិនចាំបាច់ប្រើប្រាស់នូវ Cloud Server នោះទេ។

 

យោងតាមប្រភពពីខាងក្នុងក្រុមហ៊ុននេះ បានទម្លាយថា ក្រុមហ៊ុន Samsung ប្រហែលជាប្រកាសបង្ហាញនូវ NPU របស់ខ្លួនដែលមានសមត្ថភាពកាន់តែច្រើនសម្រាប់ប្រើប្រាស់នៅលើស្មាតហ្វូន Galaxy S9 និង Galaxy S9+ នៅថ្ងៃទី 25 ខែកុម្ភៈ នៅក្នុងទីក្រុងបាសេឡូណា។ ពាក្យចចាមអារ៉ាមជាច្រើន បានទម្លាយថា ស្មាតហ្វូន Galaxy S9 និង Galaxy S9+ នឹងមកដល់សហរដ្ឋអាមេរិក និងប្រទេសចិនជាមួយនឹងបន្ទះឈីប Snapdragon 845 ស្របពេលដែលស្មាតហ្វូនដំណើរការបន្ទះឈីប Exynos 9810 សម្រាប់ទីផ្សារជាច្រើនទៀត។ សម្រាប់ NPU ថ្មីនេះ ទំនងជាដំណើរការនៅលើស្មាតហ្វូន Galaxy Note 9 ហើយស្មាតហ្វូននេះ នឹងដាក់លក់នៅក្នុងខែកញ្ញានៅឆ្នាំនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន