no-alternative title

LG Electronics បានប្រតិកម្មឆ្លើយតបទៅនឹងការលើកឡើងរបស់លោកប្រធានាធិបតី Trump ដែលកំពុងតែរឹតបន្តឹងការនាំចូលម៉ាស៊ីនបោកគក់ពីប្រទេសកូរ៉េខាងត្បូង

ថ្មីៗនេះក្រុមហ៊ុន LG Electronics ប្រតិកម្ម នឹងធ្វើការឆ្លើយតបទៅកាន់ការអធិប្បាយរបស់លោក Donald Trump ដែលបាននិយាយថា ក្រុមហ៊ុនផលិតម៉ាស៊ីនបោកគក់របស់ប្រទេសកូរ៉េខាងត្បូងកំពុងបំផ្លាញនូវអ្វីធ្លាប់ជាមុខជំនួញដែលផលិតនូវការងារល្អៗជាមួយនឹងម៉ាស៊ីនបោកគក់នៅក្នុងសហរដ្ឋអាមេរិកនាពេលកន្លងមក។ ការឆ្លើយតបនេះ ត្រូវបានប្រកាសធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីប្រតិបត្តិការជាច្រើនរបស់ក្រុមហ៊ុន Samsung បានចាប់ផ្តើមនៅក្នុងរោងចក្រនៃភាគខាងត្បូងទីក្រុង Carolina នាពេលថ្មីៗនេហដូចគ្នា។ លោក Trump បានធ្វើការកត់សម្គាល់កាលពីថ្ងៃពុធនេះ នៅក្នុងបទសម្ភាសន៍មួយជាមួយនឹងសារព័ត៌មាន Reuters នៅសេតវិមាន លោកបានលើឡើងថា “ប្រទេសកូរ៉េខាងត្បូងកំពុងបំផ្លាញនូវអ្វីធ្លាប់ជាមុខជំនួញដែលផលិតនូវការងារល្អៗជាមួយនឹងម៉ាស៊ីនបោកគក់នៅក្នុងសហរដ្ឋអាមេរិក។”

នៅក្នុងការឆ្លើយតបទៅកាន់ការអធិប្បាយរបស់លោក Trump នោះ លោក Song Dae-hyun ដែលជាអគ្គនាយកផ្នែកអាជីវកម្ម Home Appliance & Air Solution Division របស់ក្រុមហ៊ុន LG បាននិយាយនៅក្នុងអំឡុងពេលនៃសន្និសីទកាសែតនៅថ្ងៃព្រហស្បន៍នេះថា “យើងពិតជានៅមានកន្លែងសម្រាប់ទីផ្សារសហរដ្ឋអាមេរិក ហើយមិនមានជាការបរាជ័យនោះទេ ដោយសារតែយើងជាក្រុមហ៊ុនមួយ ដែលផលិតនូវផលិតផលថ្នាក់ខ្ពស់ជាច្រើន។” “ដោយសារតែការរឹតបន្តឹងខ្លាំងរបស់រដ្ឋាភិបាលនៃសហរដ្ឋអាមេរិកនោះ បានក្រុមហ៊ុនបច្ចេកវិទ្យារបស់កូរ៉េ មិនមានចន្លោះណាមួយនៅក្នុងកែវភ្នែករបស់លោក Trump នោះទេ។ ទោះជាយ៉ាងណាក៏ដោយ យើងកំពុងតែរៀបចំទៅលើការសម្រេចចិត្តទៅលើសុវត្ថិភាពនៃបញ្ហានេះ។ នៅក្នុងការសន្យានៃយុទ្ធនាការ “America First” របស់លោក Trump ដែលជាកិច្ចការពារដំបូងបំផុតទៅលើម៉ាកយីហោពាណិជ្ជកម្ម ក្រុមហ៊ុន ITC ប្រកាសកាលពីខែវិច្ឆិកាឆ្នាំមុននេះថា អនុសាសន៍សម្រាប់រដ្ឋាភិបាលសហរដ្ឋអាមេរិក គឺមានការបញ្ជូលនូវការដាក់កំហិតទៅលើក្រុមហ៊ុន LG និង Samsung ជាមួយនឹងការបង់ពន្ធ 50% ប្រសិនបើការនាំចូលម៉ាស៊ីនទាំងនេះ មានចំនួនលើសពី 1.2 លានគ្រឿងនោះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

បន្ទាប់ពីការប្រកាសអំពីអនុសាសន៍ទាំងនេះ ក្រុមហ៊ុន Samsung និង LG បានចេញនូវសេចក្តីថ្លែងការណ៍ថា របៀបនៃវិធានការការពារនេះអាចប៉ះពាល់ទៅលើអាជីវកម្មរបស់ពួកគេ និងទីផ្សារសហរដ្ឋអាមេរិកជាលក្ខណៈទូទៅផងដែរ។ ចាប់តាំងពីពេលនោះមក ក្រុមហ៊ុន LG និង Samsung បានខិតខំបន្ថែមទៀត ដើម្បីធ្វើឱ្យស្ថានការណ៍នេះមានការស្ងប់ស្ងាត់វិញ។ ក្រុមហ៊ុនបច្ចេកវិទ្យាទាំងពីនេះ បានប្រញាប់ប្រញ៉ាល់នៅ ក្នុងការសាងសង់រោងចក្រផលិតម៉ាស៊ីនបោកគក់នៅក្នុងសហរដ្ឋអាមេរិក។ ចំនែករោងចក្រនៃភាគខាងត្បូងនៃទីក្រុង Carolina របស់ក្រុមហ៊ុន Samsung ក៏ចាប់ផ្តើមបានដំណើរការហើយដែរ កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ ស្របពេលដែលក្រុមហ៊ុនបច្ចេកវិទ្យា LG កំពុងតែធ្វើឱ្យកាន់តែប្រសើរជាងមុននូវការបង្កើតរោងចក្រមួយនៅទីក្រុង Tennessee ដែលនឹងដំណើរការនៅចុងឆ្នាំនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន