no-alternative title

LG Whisen ThinQ ម៉ាស៊ីនត្រជាក់ស៊េរីថ្មីរបស់ LG ដែលមានប្រើប្រាស់នូវបច្ចេកវិទ្យា AI រួមជាមួយនឹង Smart Sensors អាចភ្ជាប់ទំនាក់ទំនងកាន់តែប្រសើរ

កាលពីដើមសប្តាហ៍កន្លងទៅនេះ មានប្រភពចេញពីឧស្សាហកម្មអេឡិចត្រូនិកនៅក្នុប្រទេសកូរ៉េខាងត្បូង បានបញ្ជាក់ថា ក្រុមហ៊ុន Samsung និង LG មានគម្រោងក្នុងការប្រកាសចេញនូវបច្ចេកវិទ្យា AI សម្រាប់មាស៊ីនត្រជាក់របស់ខ្លួនជាច្រើនស៊េរីនៅចុងខែនេះ។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ ក្រុមហ៊ុន LG បានក្លាយជាគូប្រកួតប្រជែងមួយដ៏ធំរបស់បណ្តាក្រុមហ៊ុនទាំងអស់ ពីព្រោះថា ក្រុមហ៊ុននេះ បានប្រកាសបង្ហាញនូវបច្ចេកវិទ្យា AI នៅក្នុងប្រព័ន្ធម៉ាស៊ីនប្រជាក់របស់ខ្លួនមុនគេរូចទៅហើយ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងព្រឹត្តិការណ៍នៃប្រព័ន្ធផ្សព្វផ្សាយនៅក្នុងទីក្រុងសេអ៊ូល ក្រុមហ៊ុន LG បានប្រកាសបង្ហាញនូវម៉ាស៊ីនត្រជាក់ថ្នាក់ខ្ពស់ ដែលមានប្រើប្រាស់នូវមុខងារ AI ។ លោក Song Dae-hyun អគ្គនាយករបស់ក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈប្រើប្រាស់ក្នុងផ្ទះ និងដំណោះស្រាយទៅលើខ្យល់នៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យា LG និយាយថា “Whisen ThinQ air conditioner មានការពាក់ព័ន្ធទៅនឹងម៉ាស៊ីនត្រជាក់មួយដែលអាចមើលឃើញ ស្តាប់លឺ គិត និងនិយាយបាន។”

 

2018 LG Whisen ThinQ គឺជាម៉ូដែលធ្វើការ Upgrades ពីម៉ូដែល Whisen នៅឆ្នាំមុននេះ។ សម្រាប់ម៉ូដែលឆ្នាំ 2017 នេះ គឺមានភ្ជាប់ជាមួយនឹងសេនស័រជាច្រើនដែលមានសមត្ថភាពក្នុងការរៀនអំពីទីតាំងនេះ បន្ទប់មួយដែលត្រូវបំពាក់ ហើយវាអាចផ្តល់នូវកម្រិតសីតុណ្ហភាពល្អបំផុតសម្រាប់អ្នកប្រើប្រាស់ផងដែរ។ ជាមួយនឹងម៉ាស៊ីនត្រជាក់ ThinQ ស៊េរីថ្មីឆ្នាំ 2018 នេះ គឺមានមុខងារជាច្រើន ដែលមានសមត្ថភាពនៅក្នុងការរៀនអំពីបន្ទប់នេះ និងការវិភាគទៅលើការផ្លាស់ប្តូរនៅក្នុងពេលវេលាពិតប្រាកដដែលស្ថិតនៅផ្នែកខាងក្នុង និងផ្នែកខាងក្រៅរបស់វានោះ។ ម៉ាស៊ីនត្រជាក់នេះ អាចធ្វើការរៀនអំពី Settings Patterns ដែលនៅខាងក្នុងរបស់អ្នកប្រើប្រាស់ ហើយវាអាចធ្វើការផ្លាស់ប្តូរនូវ Settings ដោយផ្អែកទៅលើតើអ្នកណាស្ថិតនៅក្នុងបន្ទប់នោះ នេះបើតាមការបញ្ជាក់របស់សារព័ត៌មាន Korea Herald នោះ។

 

បច្ចេកវិទ្យា AI របស់ម៉ាស៊ីន 2018 LG Whisen ThinQ ត្រូវបានក្រុមហ៊ុនកូរស៉េមួយនេះ បានរចនាឡើងសម្រាប់ធ្វើការតាមដាន និងការរៀនយ៉ាងឆាប់រហ័ស។ ដែលអាចចំណាយពេលវេលាត្រឹមតែ 2 ថ្ងៃសម្រាប់ធ្វើការពិនិត្យតាមដាននូវអ្វីដែលនៅជុំវិញខ្លួនរបស់មាស៊ីនត្រជាក់ថ្មីនេះ រួមនិងការចំណាយពេលវេលាប្រហែលជា 4 ថ្ងៃ សម្រាប់ធ្វើការប្រមូលទិន្នន័យគ្រប់គ្រាន់សម្រាប់ធ្វើការផ្លាស់ប្តូរដោយស្វ័យប្រវត្តិតាមរយៈមុខងារ Smart Care នេះបើតាមការបញ្ជាក់របស់លោក Ryu Hye-jung ប្រធានផ្នែកដំណោះស្រាយដ៏ឆ្លាតវៃរបស់ក្រុមហ៊ុនបច្ចេកវិទ្យា LG ។

 

ដោយសារតែម៉ាស៊ីនត្រជាក់ Whisen ស៊េរីថ្មីនេះ គឺជាផ្នែកមួយនៃផលិតផលម៉ាក ThinQ របស់ក្រុមហ៊ុន LG នោះ បានធ្វើឧបករណ៍នេះ អាចភ្ជាប់ទំនាក់ទំនងទៅកាន់ Smart Speakers ជាច្រើន។ តាមរយៈការភ្ជាប់ទំនាក់ទំនងនេះ អ្នកប្រើប្រាស់អាចធ្វើការភ្ជាប់ជាមួយនឹងប្រព័ន្ធត្រជាក់របស់ក្រុមហ៊ុនបច្ចេកវិទ្យា LG តាមរយៈការប្រើប្រាស់ពាក្យបញ្ជាទៅកាន់ Google Assistant ឬ Alexa របស់ក្រុមហ៊ុន Amazon ដែលបង្ហាញអំពីវត្តមានរបស់ AI Speaker របស់អ្នកប្រើប្រាស់។

 

គួរបញ្ជាកថា របាយការណ៍មុននេះ បានបញ្ជាក់ថា ក្រុមហ៊ុន Samsung ក៏បាននឹងកំពុងតែត្រៀមខ្លួនក្នុងការប្រកាសបង្ហាញនូវជំនាន់ថ្មីនៃម៉ាស៊ីនត្រជាក់ដែលលក់ដាច់បំផុតនៅមុនចុងខែនេះផងដែរ។ សម្រាប់ឧបករណ៍ឆ្លាតវៃថ្មីនេះ នឹងប្រើប្រាស់នូវមុខងារ Bixby 2.0 ដែលជាប្រព័ន្ធជំនួយការឆ្លាតវៃសម្រាប់ប្រើប្រាស់នៅក្នុងផ្ទះ និងទ្រទ្រង់នូវការប្រើប្រាស់ឧបករណ៍ SmartThings Hub IoT ជាច្រើនទៀតរបស់ក្រុមហ៊ុន Samsung ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន