no-alternative title

ព្រឹត្តិការណ៍ Detroit Auto Show 2018 បាននាំមកនូវរថយន្ត Truck និងរថយន្ត SUVs ទំនើបៗជាច្រើនម៉ូដែល

កាលពីសប្តាហ៍មុននេះ មានព្រឹតិ្តការណ៍តាំងពិពរណ៍ North American International Auto Show 2018 ដ៏អស្ចារ្យបំផុតមួយនៅសហរដ្ឋអាមេរិក។ ព្រឹត្តិការណ៍ Detroit នេះ គឺមានការចាប់អារម្មណ៍យ៉ាងខ្លាំង ទាំងភ្ញៀវជាតិ និងអន្តរជាតិ ដែលមានការដាក់បង្ហាញនូវរថយន្តម៉ូដែលថ្មី ដែលមានការរចនារូបរាងកាន់តែអស្ចារ្យបំផុត។ នៅក្នុងនោះក្រុមហ៊ុន Ford ក៏បានបញ្ចេញនូវរថយន្តម៉ូដែល Ford Ranger ស៊េរីថ្មីឆ្នាំ 2019 របស់ខ្លួនផងដែរ ដែលនេះ គឺជារំលឹកយើងអំពីការវិលត្រឡប់ទៅកាន់ទឹកដីសហរដ្ឋអាមេរិកនៅក្នុងព្រឹត្តិការណ៍ NAIAS 2017។ និយាយទៅ គ្មានអ្វីដែលគួរឱ្យភ្ញាក់ផ្អើលដូច ព្រឹត្តិការណ៍ Detroit នេះទេបើទោះបីជានៅសហរដ្ឋអាមេរិកមានព្រឹត្តិការណ៍ CES 2018 យ៉ាងណាក៏ដោយ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

រថយន្ត Ranger ស៊េរីថ្មី 2019 នេះ គឺមានទំហំតូចមានប្រវែង វែងដែលហៅថា គឺជាប្រភេទ SuperCrew ឬ SuperCab ត្រូវបានក្រុមហ៊ុនអាមេរិកាំងបំពាក់នូវម៉ាស៊ីនតែមួយមានទំហំ 2.3-liter ភ្ជាប់មកជាមួយបច្ចេកវិទ្យា EcoBoost នឹងមានការប្រើប្រាស់ចង្កឹះលេខស្វ័យប្រវត្តិរហូតដល់ 10 វគ្គ គឺពិតជាអស្ចារ្យមែនសម្រាប់រថយន្តនេះ ប៉ុន្តែមិនអាចប្រៀបបានទៅហ្នឹងរថយន្តម៉ូដែលប្រភេទ Ranger Raptor បានទេ។ នៅក្នុងព្រឹត្តការណ៍នោះ ក្រុមហ៊ុន Ford ក៏បង្ហាញចេញទស្សនវិស័យថ្មីមួយរបស់ខ្លួនផងដែរ ដោយបានលើកឡើងថា អតិថិជនពេលនេះ ប្រហែលជាមិនចង់ចំណាយទឹកប្រាក់ ដើម្បីទិញរថយន្តប្រភេទ Sedans តទៅទៀតនោះទេ។

សម្រាប់ក្រុមហ៊ុន Chevrolet ក៏មានដាក់តាំងបង្ហាញនូវរថយន្តដឹក Pick Up ស៊េរីថ្មីរបស់ខ្លួនផងដែរ។ សម្រាប់ម៉ូដែលនេះគឺ Silverado 2019 គឺប្រើប្រាស់នូវដែកអាលុយមីញ៉ូម ដែលមានទម្ងន់ស្រាលជាងការប្រើប្រាស់នៅលើរថយន្ត F-150។ សម្រាប់បច្ចេកវិទ្យាថ្មីដែលបានអភិវឌ្ឍថ្មីៗនេះ ក៏មានការបង្កើនកាន់តែច្រើនឡើងសម្រាប់រថយន្ត Silverado នេះផងដែរ។ 

ក្រុមហ៊ុន RAM ក៏មានការដាក់បង្ហាញនូវរថយន្តស៊េរីថ្មីរបស់ RAM ផងដែរ។ សម្រាប់រថយន្ត 2019 Ram 1500 គឺជារថយន្ត Pickup ស៊េរីថ្មី ដែលភ្ជាប់ជាមួយនឹងអេក្រង់ Touchscreen ទំហំ 12 អ៊ីង ដែលប្រើប្រាស់នូវប្រព័ន្ធ 48V mild-hybrid system។ រថយន្តនេះ ប្រើប្រាស់នូវម៉ាស៊ីនប្រភេទ 3.6-liter V6 ឬ 5.7-liter HEMI V8 ដែលមានន័យថា គឺអាចសន្សំសំចៃ និងជួយការបង្កើនល្បឿននៃកម្លាំងរមូលបានមួយកំរិតថែមទៀតផង។

សម្រាប់ក្រុមហ៊ុនមួយទៀត ដែលចូលមកបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍នេះផងដែរនោះ គឺរថយន្ត 2019 G-Class ដែលជាប្រភេទ Mercedes-Benz ដែលមានទីផ្សារធំបំផុតនៅក្នុងសហរដ្ឋអាមេរិក ហើយវាគឺជាប្រភេទរថយន្ត SUV ស៊េរីថ្មីបំផុត។ សម្រាប់រថយន្តនេះ គឺមានការពេញនិយមជាង 40 ឆ្នាំមកហើយនៅលើដងផ្លូវ ហើយរថយន្ត G-Wagon ក៏ជាម៉ូដែលមួយដែលមានការគាំទ្រខ្លាំងផងដែរ។សម្រាប់ការរចនារូបរាងខាងក្រៅរបស់រថយន្ត G-Class គឺពិតជាអស្ចារ្យដែលក្រុមហ៊ុនផលិតរថយន្ត Mercedes ក៏នាំយកនូវម៉ូដែល Arnold Schwarzenegger មកចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ ផងដែរ។ លោកអ្នកអាចធ្វើការពិនិត្យមើលផ្នែកខាងក្នុងរបស់រថយន្ត E-Class និង S-Class ដែលមានការប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាកាន់តែអស្ចារ្យនៅត្រង់កន្លែងអង្គុយនោះ។ សម្រាប់ពេលនេះក៏មានម៉ូដែល G550 V8 សម្រាប់ទីផ្សារនៅសហរដ្ឋអាមេរិក។

សម្រាប់រថយន្ត 2019 Acura RDX Prototype គឺជារថយន្តស៊េរីថ្មីប្រភេទ SUV ដែលនឹងមកដល់នៅឆ្នាំនេះ។ សម្រាប់រចនាបថនៃរូបរាង និងប្រព័ន្ធបច្ចេកវិទ្យាដែលត្រូវបានក្រុមហ៊ុនដំឡើងមកជាមួយនឹងរយន្តដ៏ថ្មីស្រឡាងនេះ គឺមានការខ្ចីពីគំនិត នៃការរចនាទៅលើរថយន្ត Acura ពីរម៉ូដែលមុននេះ។

សម្រាប់រថយន្តម៉ូដែល Lexus LF-1 Limitless គឺជាប្រភេទរថយន្ត SUVs ស្ព័រដ៏ស្រស់ស្អាត ហើយការរចនារូបរាងរបស់រថយន្តនេះ ពិតជាមិនធម្មតានោះទេ។ ក្រុមហ៊ុន Lexus មានគម្រោងក្នុងការនាំយកនូវម៉ូដែលប្រភេទ Millennials និង Gen-Xers សម្រាប់ជំនួសម៉ូដែលជំនាន់មុននេះ។ សម្រាប់ផ្នែកខាងក្រៅរបស់រថយន្តដែលបង្ហាញនៅពេលនេះ ក្រុមហ៊ុនបានបំពាក់នូវអំពូល LED និងការប្រើប្រាស់បច្ចេកវិទ្យាកម្រិតខ្ពស់ នៅផ្នែកខាងក្នុងនៃរថយន្តផងដែរ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន