no-alternative title

ក្រុមហ៊ុន LG Electronic នឹងបង្ហាញវត្តមានស្មាតហ្វូន LG V30 ជាមួយនឹងការពង្រឹងទៅលើមុខងារ AI នៅក្នុងព្រឹត្តិការណ៍ MWC 2018

ថ្មីៗនេះ យោងតាមរបាយការណ៍ថ្មីមួយ បានបញ្ជាក់ថា ក្រុមហ៊ុន LG Electronic ទំនងប្រហែលជាប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ LG V30 នៅក្នុងព្រឹត្តិការណ៍ MWC 2018 ខាងមុខនេះ។ យោងតាមប្រភពមួយដែលផ្សាយចេញពី The Korea Herald បានបង្ហាញថា ស្មាតហ្វូនស៊េរីថ្មីនេះមានការពង្រឹងទៅលើសមត្ថភាពទៅលើ AI ហើយស្មាតហ្វូនជំនាន់ថ្មីនេះ ប្រហែលជាមានឈ្មោះថា "V30+ α"។ ព័ត៌មានថ្មីនេះ គឺមិនទាន់បង្ហាញអំពីមុខងារច្បាស់លាស់នៃបច្ចេកវិទ្យាAI នៅឡើយទេ ប៉ុន្តែក្រុមហ៊ុន LG ប្រហែលជាដំណើរការមុខងារនេះ សម្រាប់ដំណើរការជាមួយនឹងក្រុមហ៊ុន Google តែម្តង។

ថ្មីៗនេះ ការផ្លាស់ប្តូរយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន LG Mobile ប្រហែលជាអាចទៅរួច ពីព្រោះថា ក្រុមហ៊ុន LG តែងតែប្រើប្រាស់នូវព្រឹត្តិការណ៍ MWC នៅក្នុងទីក្រុងបាសេឡូណា ដើម្បីធ្វើការប្រកាសចេញនូវស្មាតហ្វូនស៊េរីថ្មី ម៉ូដែលចុងក្រោយរបស់ប្រភេទ G-Series។ នៅក្នុងព្រឹត្តិការណ៍ CES 2018 កន្លងទៅនេះ លោក Jo Seong-Jin នាយកប្រតិបត្តិរបស់ក្រុមហ៊ុន LG បានអះអាងថា ក្រុមហ៊ុនរបស់លោក នឹងធ្វើការប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីសម្រាប់ធ្វើការប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុនស្មាតហ្វូនជាច្រើនទៀតនៅលើទីផ្សារ។

រូបភាពពាណិជ្ជកម្ម
no-alternative title

បន្ថែមពីនេះទៀត ក៏មានពាក្យចចាមអារ៉ាមជាច្រើន បានបញ្ជាក់ថា លោក Jo Seong-Jin បានបញ្ជាទៅកាន់ក្រុមការងាររបស់គាត់ ដើម្បីធ្វើការអភិវឌ្ឍទៅលើស្មាតហ្វូន LG G7 ហើយកាលបរិច្ឆេទនៃការដាក់លក់ស្មាតហ្វូននេះគឺមានរយៈពេលមួយខែ ឬអាចច្រើនជាងនេះ។ ក្រោយព្រឹត្តិការណ៍ CES 2018 កន្លងទៅ ក្រុមហ៊ុន LG ក៏មានការផែនការជាច្រើនក្នុងការប្រកាសខចេញនូវស្មាតហ្វូនស៊េរីថ្មីជាច្រើន ម៉ូដែលផ្សេងទៀតផងដែរ។ សម្រាប់ស្មាតហ្វូន LG V30 គឺជាស្មាតហ្វូនស៊េរីថ្មីចុងក្រោយបំផុត ហើយវាក៏ជាស្មាតហ្វូនដំបូងបំផុត ដែលមានការពង្រឹងសមត្ថភាពកាន់តែច្រើនបន្ថែមទៀតនៅក្នុងឆ្នាំ 2018 ខាងមុខនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន