no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

ស្មាតហ្វូនស៊េរីថ្មី Olympic Galaxy Note 8 របស់ Samsung ដើម្បីអបអរសាទរនៅក្នុងព្រឹត្តិការណ៍ Winter Olympic មិនមែនសម្រាប់ដាក់លក់នោះទេ

ដើម្បីអបអរសាទរនៅក្នុងព្រឹត្តិការណ៍ Winter Olympic នៅក្នុងឆ្នាំនេះ នៅប្រទេសកូរ៉េខាងត្បូងនោះ អត្តពលិក នឹងទទួលបាននូវស្មាតហ្វូនស៊េរីថ្មី Galaxy Note 8 ដ៏ស្រស់ស្អាត។ ស្មាតហ្វូនសម្រាប់ព្រឹត្តិការណ៍ Olympic នេះ ទំនងជាមិនដាក់លក់ជាលក្ខណៈសាធារណៈនោះទេ។ ដើម្បីអាចក្លាយជាម្ចាស់របស់ស្មាតហ្វូនស៊េរីថ្មីនេះ លោកអ្នកត្រូវតែក្លាយជាអត្តពលិកលំដាប់ពិភពលោក ឬជាសមាជិកនៃកីឡា Olympic សម្រាប់ការជួយ ទៅលើអត្តពលិកទាំងអស់នេះ។

ស្មាតហ្វូនស៊េរីថ្មី Galaxy Note 8 សម្រាប់ព្រឹត្តិការណ៍ការប្រកួតហ្គេមនៅ Olympic នេះប្រើប្រាស់នូវពណ៌ដ៏ទាក់ទាញជាមួយនឹងការរចនានូវឡូហ្គូ ដ៏ស្រស់ស្អាតរបស់វា។ ស្មាតហ្វូននេះមានម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB និងបន្ទះឈីប Exynos 8895 chipset ។ ខណៈពេលដែលក្រុមហ៊ុនបច្ចេកវិទ្យា Samsung នៅមិនទាន់បញ្ជាក់ជាផ្លូវការអំពីការ Update ទៅលើស្មាតហ្វូននេះប្រហែលជាត្រូវរង់ចាំរយៈពេលយូរមុនពេលដែលវាអាចដំណើរការទៅ លើប្រព័ន្ធប្រតិបត្តិការ Android Oreo នោះ។

ទូរស័ព្ទស៊េរីថ្មីនេះត្រូវផលិតឡើងសម្រាប់ការប្រកួតហ្គេមច្រើនជាងការផ្សព្វផ្សាយទៅលើម៉ាកយីហោរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នោះ។ នៅក្នុងការចេញផ្សាយថ្មីៗនេះ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ International Olympic Committee បញ្ជាក់ថា ស្មាតហ្វូន Notes នេះផ្តល់នូវ ព័ត៌មានសំខាន់ៗ និងការប្រកួតប្រជែងជាច្រើនសម្រាប់អត្តពលិក ហើយសូម្បីតែអ្នកតំណាងចូលរួមមកពីប្រទេសជាច្រើនដូចជាប្រទេសកូរ៉េខាងជើង និងអ៊ឺរ៉ង់ក៏នឹងទទួលនូវស្មាតហ្វូនស៊េរីថ្មីនេះផងដែរបើទោះបីជាពួកគេមិនអាចយកទៅប្រើប្រាស់នៅក្នុងប្រទេសរបស់ពួកគេក៏ដោយ។ សម្រាប់ស្មាត ហ្វូន Notes Limited-Edition នេះគឺជាឧបករណ៍បច្ចេកវិទ្យាដ៏អស្ចារ្យមួយផងដែរសម្រាប់ការប្រើប្រាស់នៅក្នុងព្រឹត្តិការណ៍អូឡាំពិកនេះ (Olympic) ៕

no-alternative title
ព័ត៌មានពាណិជ្ជកម្ម