no-alternative title

Huawei P20 Plus បង្ហាញខ្លួនជាមួយនឹងរូបភាព 3D Renders ដែលមានកាមេរ៉ាចំនួន 3 គ្រាប់

កាលពីម្សិលមិញនេះ យើងទទួលបានរូបភាព 3D Renders របស់ស្មាតហ្វូនស៊េរីថ្មី Huawei P20 Lite ដែលផ្តល់នូវគំនិតថ្មីមួយទៀត អំពីរូបរាងរបស់ស្មាតហ្វូននេះ។ នៅថ្ងៃនេះ យើងក៏ទទួលបាននូវរូបភាព 3D Renders របស់ស្មាតហ្វូនថ្នាក់ខ្ពស់ P20 Plus វិញម្តង។ តាមរយៈការបែកធ្លាយនៅក្នុង @OnLeaks ក្រុមហ៊ុន Huawei បញ្ចេញនូវគំរូចំនួន 2 របស់ស្មាតហ្វូន Huawei P20 និង Huawei P20 Plus។ សម្រាប់គំរូទីមួយរបស់ស្មាតហ្វូននេះគឺមានប៊ូតុង Home ជាមួយនឹងប្រព័ន្ធស្កេនក្រយ៉ៅដៃ ខណៈពេលដែលម៉ូដែលមួយទៀត គឺមិនមានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅផ្នែកខាងមុខនោះទេ។ 

ស្មាតហ្វូន Huawei P20 Plus ត្រូវគេដឹងថានឹងមានអេក្រង់ទំហំ 6 អ៊ីង ជាមួយនឹងវិមាត្រ 155.3x74.2x7.7mm។ ស្មាតហ្វូន P20 Plus នឹងមាន Notch នៅលើអេក្រង់សម្រាប់ដាក់នូវកាមេរ៉ា សេនស័រ និងឧបាល័របំពងសំឡេងថែមទៀត ស្របពេលដែលផ្នែកខាងក្រោមគឺនៅមានស៊ុមព័ទ្ធអេក្រង់ក្រាស់ដដែល។  នៅផ្នែកខាងក្រោយគឺពិតជាអស្ចារ្យដោយសារតែក្រុមហ៊ុនបច្ចេកវិទ្យា Huawei នឹងប្រើប្រាស់នូវកាមេរ៉ាស្ទាយ៍ដូចគ្នាទៅនឹង iPhone X ដែរ។ កាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូននេះមានដល់ទៅ 3 គ្រាប់ដែលកាមេរ៉ាទី 3 មានទំហំធំជាងគេ។ វាមានពាក្យចចាមអារ៉ាមបញ្ជាក់ថា វានឹងមានភ្លើង LED Flash នៅផ្នែកខាងក្រោមកាមេរ៉ាទី 3 នេះផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ បានធ្វើពីកញ្ចក់ ហើយនៅក្រោមខាងឆ្វេង គេសង្កេតឃើញថា មានម៉ាកយីហោរបស់ក្រុមហ៊ុន Huawei ។ ស្មាតហ្វូននេះប្រើប្រាស់នូវ USB-C port។ ស្មាតហ្វូន Huawei P20 Plus នឹងបំពាក់នូវបន្ទះឈីប Kirin 970 ហើយកាមេរ៉ាមួយគ្រាប់ នឹងមានសមត្ថភាពក្នុងការថត 5x zoom ហើយកាមេរ៉ាខាងមុខវិញមានទំហំដល់ទៅ 24MP។ ក្រុមហ៊ុន Huawei ក៏បានត្រៀមនឹងរៀបចំនូវព្រឹត្តិការណ៍មួយនៅថ្ងៃទី 27 ខែមីនាខាងមុខនេះ សម្រាប់ការសម្ភោធស្មាតហ្វូន P-Series នៅក្នុងទីក្រុងប៉ារីសនៃប្រទេសបារាំងថែមទៀតផង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន