no-alternative title

ផលិតផល Digital Signage របស់ LG ត្រូវបានគេបញ្ជាក់ថា អាចផ្តល់ជូននូវដំណោះស្រាយអាជីវកម្មឈានមុខគេនៅក្នុងព្រឹត្តិការណ៍ (ISE) 2018

នៅក្នុងព្រឹត្តិការណ៍ (ISE) 2018 ផលិតផល OLED របស់ក្រុមហ៊ុន LG ដែលឈានមុខគេនៅលើសកលលោក ជាមួយនឹងការផ្តល់ជូននូវភាពងាយស្រួលដ៏ប្រសើរបំផុតសំរាប់គ្រប់អាជីវកម្មទាំងការលក់រាយ និងក្នុងការរិយាល័យ។ ការដាក់តាំងបង្ហាញផលិតផលទូរទស្សន៍ OLED ដែលមើលឃើញយ៉ាងច្បាស់ល្អ និងមានរាងស្តើងបំផុត បានទទួលការចាប់អារម្មណ៍និងការសរសើរពីអ្នកចូលរួមនៅក្នុងព្រឹត្តការណ៍នោះគ្រប់ៗគ្នា។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

អ្វីដែលសំខាន់នៅក្នុងកន្លែងព្រឹត្តិការណ៍នោះ គឺផលិតផលទូរទស្សន៍ដ៏ទំនើបអស្ចារ្យ OLED 55អីង ដែលមានកញ្ចក់យ៉ាងស្តើង និងកោងដែលទាក់ទាញអ្នកទស្សនាក្នុងព្រឹត្តិការណ៍នោះយ៉ាងខ្លាំង។ លើសពីនេះទៅទៀតនេះគឺ ការមើលឃើញធ្លុះទៅខាងក្រោយបាន។ ហើយបច្ចេកវិទ្យាដ៏អស្ចារ្យនេះ វាពិតសំខាន់សម្រាប់ការដាក់តាំងបង្ហាញនៅមុខហាងរបស់លោកអ្នក ព្រោះវាមិនធ្វើអោយបាំងរូបភាពនៅពីក្រោយ។

 

នៅក្នុងព្រឹត្តិការណ៍ (ISE) 2018 OLED នឹងបង្ហាញសមត្ថភាពរបស់ខ្លួនដែលមានរាងប៉ោងចេញក្រៅដ៏ទាក់ទាញ និងកញ្ចក់របស់វាអាចបត់បែនបានទៅតាមស្ថានការហើយមានរូបភាពស្អាតនិងគុណភាពដ៏ល្អឥតខ្ចោះ ជាមួយរាង និងទំហំរបស់កញ្ចក់ដ៏ទូលាយ ដែលអាចកាត់និងប្រើប្រាស់បានយ៉ាងច្រើនបែប នៅគ្រប់ឧស្សាហកគ្រាស ដូចជាវីឌីអូដែលមានទំហំធំ និងការតាំងពត៏មានផ្សេងៗដែលអាចឌីសាញអោយត្រូវនិងទំហំកន្លែងផ្សាយពាណិជ្ចកម្មនោះ។

 

រឿងដ៏សំខាន់មួយទៀតនៅក្នុងព្រឹត្តការណ៍នោះគឺ Video ជាប់ជញ្ជាំងស្តើងដែលមានទំហំ 0.6mmផ្តល់បទពិសោធន៍នៃការទស្សនាមិនចេះជិនណាយ។ ស៊ុមដ៏តូចច្រឡឹងរបស់វាបានធ្វើអោយការរំខានមានតិច និងល្អសំរាប់ការផ្សព្វផ្សាយលើផលិតផលប្រើប្រាស់សំលៀកបំពាក់និងផលិតផលថែរក្សាសម្រស់។ LG ក៏បានបង្ហាញផងដែរនូវជញ្ជាំងខ្សែវីដេអូឌីជីថលដែលមានសមត្ថភាពផ្តល់នូវពន្លឺចំនួន 1,500 units ដើម្បីផ្តល់នូវរូបភាពភ្លឺច្បាស់ល្អទោះបីកន្លែងដែលមានពន្លឺខ្ពស់ក៏ដោយ។ 

 

ផលិតផលDigital Signage របស់ក្រុមហ៊ុន LG ផ្តល់ជូននូវភាពងាយស្រួយជាច្រើន ដែលអាចសម្របទៅនឹងអាជីវកម្មគ្រប់ប្រភេទហើយ LG បានបង្កើនសមត្ថភាពនេះដើម្បីផ្តល់ជូននូវដំណោះស្រាយងាយស្រួលសម្រាប់ការដឹកជញ្ជូនផងដែរ។ប្រព័ន្ធបង្ហាញព័ត៌មានជើងហោះហើររបស់ក្រុមហ៊ុន LG (FIDS) មានទំហំយ៉ាងទូលំទូលាយ ហើយលក្ខណះពិសេសរបស់មុខងារ anti-reflection អាចធ្វើអោយអ្នកដំណើរក្រឡេកមើលពត៏មានជើងហោះហើរបានយ៉ាងងាយស្រួយ ដោយមិនមានការចំនាំងផ្លាតអ្វីឡើយ។  

 

អេក្រង់ដ៏ធំមហិមាទំហំ 86 អ៊ីង និង 88 អ៊ិង របស់ក្រុមហ៊ុន LG គឺល្អឥតខ្ចោះសម្រាប់ការបញ្ជូនព័ត៌មានទិសដៅ ឬការជូនដំណឹងអំពីការត្រួតពិនិត្យជាភាសាបរទេសដ៏សំបូរបែបជាមួយនឹងមុខងាររបស់វា។ មុខងារ (IDB) ជាមួយនិងគុណភាពរូបភាពកម្រិត UHD ជួយអោយការងារមានប្រសិទ្ធិភាពជាមួយនិងឧបករណ៍សហការគ្នាដ៏មានឥទ្ធិពល។ បច្ចេកវិទ្យា IDB របស់ក្រុមហ៊ុន LG មានចំណុចប្រទាក់ដែលអាចប្រើ touch បានយ៉ាងល្អជាមួយនឹងការសរសេរដ៏ត្រឹមត្រូវដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ច្រើននាក់សរសេរ និងចែករំលែកគំនិតរវាងគ្នាបាន ជាមួយបច្ចេកវិទ្យាបច្ចេកវិទ្យាប៉ះផ្ទាល់ ដើម្បីបង្កើនប្រសិទ្ធភាណ និងភាពងាយស្រួលបំផុត។

 

ក្រុមហ៊ុន LG ក៏នឹងបង្ហាញនូវ UHD Video ទំហំ 65 អ៊ីញ ដែលសហការ បង្កើតឡើងជាមួយក្រុមហ៊ុន Cisco ។ Advanced B2B Solution ដ៏ជឿនលឿននេះ បានរួមបញ្ចូលដោយ អេក្រង់កម្រិត UHDដ៏ស៊ីវីល័យរបស់ LG និងបច្ចេកវិទ្យាឈានមុខគេរបស់ Cisco ។នៅពេលដែលសណ្ឋាគារបំពាក់ OLED TV នឹងអាចទាក់ទាញភ្ញៀវអោយស្នាក់នៅបន្តទៀត ដែលនៅក្នុងនោះមាន Gallery mode បានដាក់បញ្ចូលគំនូររូបភាពនៃបន្ទប់ទទួលភ្ញៀវដែលមានគុណភាពនិងរូបភាពល្អឥតខ្ចោះ។ អ្នកគ្រប់គ្រងសណ្ឋាគារក៏ពេញចិត្តចំពោះទូរទស្សន៍ Pro:Centric® ដែលអាចកែសម្រួលរូបភាពងាយស្រួលទៅតាមតម្រូវការរបស់គ្រឹះស្ថាននីមួយៗ។ ហើយដំណោះស្រាយ IoT នៅក្នុងបន្ទប់ដែលមាននៅលើទូរទស្សន៍ Smart Hotel របស់ក្រុមហ៊ុន LG ភ្ញៀវអាចគ្រប់គ្រងវាំងននឥតខ្សែរ ចាក់សោរទ្វារ ភ្លើង និងផ្សេងៗទៀតដោយប្រើប្រាស់បច្ចេកវិទ្យា: Pro: Centric ។ 

 

លោក Koo kwang –mo ប្រធានផ្នែកពត៏មានរបស់ក្រុមហ៊ុន LG Electronic បានមានប្រសាសន៍ថា “ពួកយើងមានមោទនភាពយ៉ាងក្រៃលែងដែលយើងជាអ្នកឈានមុខគេនៅលើសកលលោកនៅក្នុងវិស័យB2B។ លើសពីនេះទៀត គឺយើងអាចផ្តល់ជូននូវដំណោះស្រាយប្រកបដោយភាពដ៏ច្នៃប្រឌិតដល់អតិថិជនរបស់យើង។ ” គោលបំណងរបស់យើងគឺ ដើម្បីអាចផ្តល់នូវដំណោះស្រាយតម្លៃជាក់ស្តែង និងមានប្រសិទ្ធភាពខ្ពស់ដល់អ្នកដែលពាក់ព័ន្ធរួមមានអ្នកលក់រាយ រដ្ឋាភិបាលបដិសណ្ឋារកិច្ច ការអប់រំ និងឧស្សាហកម្មដឹកជញ្ជូន"។ នៅឯ ស្តង់ក្នុងព្រឹត្តឹការណ៍ ISE ឆ្នាំ 2018 ក្រុមហ៊ុន LG មានបង្ហាញផលិតផលសំខាន់ៗជាច្រើនរួមទាំងផ្ទាំងកញ្ចក់ OLED Signage, Ultra Stretch, High Brightness Signage, ផ្លាកសញ្ញាពន្លឺទំហំ 1.5 m Pixel និងកញ្ចក់ LED ដែលមានពណ៌ថ្លា។

ទំនាក់ទំនងហាងលក់រាយផលិតផលLG  (LG BrandShop) 023 888 299 (#135A, Monivong Blvd, 7 Makara, Phnom Penh)

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន