no-alternative title

របាយការណ៍របស់ IDC ចេញផ្សាយថា ការលក់ថេប្លេតដាច់ចេញពីគ្នាមានការកើនឡើងខ្លាំង ស្របពេលដែលការលក់ថេប្លេតធម្មតា នៅតែបន្តមានការថយចុះខ្លាំង

យោងតាមការបញ្ជាក់នៃទិន្នន័យរបស់ International Data Corporation (IDC) បានបញ្ជាក់ឱ្យដឹងថា នៅក្នុងត្រីមាសទី 4 ឆ្នាំ 2017 នេះ ទីផ្សាររបស់ថេប្លេត ដែលអាចដកចេញពីគ្នាបាន (detachable tablet) នៅលើពិភពលោកនេះ មានការកើនឡើង 6.5 លានគ្រឿង កើនបាន 10.3% ពីរដូវឈប់សម្រាកកាលពីឆ្នាំមុននេះ។  សម្រាប់កំណើននៃការលក់ពេញមួយឆ្នាំវិញនៅតែមានភាពវិជ្ជមាន បើទោះបីជាវាបង្ហាញនូវសញ្ញាអំពីកំណើនឡើងឡើងយឺតរបស់ថេប្លេត ដែលអាចដកចេញពីគ្នាបាន (detachable tablets) មានចំនួន 1.65 បើធៀបនៅក្នុងឆ្នាំ 2017 ដែលមានការធ្លាក់ចុះចំនួន 24% នៃកំណើនក្នុងឆ្នាំ 2016 នោះ។ ទោះជាយ៉ាងណាក៏ដោយ ភាពយឺតយ៉ាវមួយចំនួនកើតឡើង សម្រាប់ឧបករណ៍ថ្នាក់ខ្ពស់ ដែលមានតម្លៃថ្លៃដូចជា Surface ផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Jitesh Ubrani អ្នកស្រាវជ្រាវជាន់ខ្ពស់របស់ក្រុមហ៊ុន IDC បញ្ជាក់ថា “មកទល់ពេលនេះ ទីផ្សាររបស់ថេប្លេត ដែលអាចដកចេញពីគ្នាបាន (detachable) កំពុងតែត្រូវបានក្រុមហ៊ុន Microsoft និង Apple ជម្រុញយ៉ាងខ្លាំងនៅក្នុងសហរដ្ឋអាមេរិកនោះ។ ទោះជាយ៉ាងណាក៏ដោយ ការបន្តកើនឡើងនៃភាពជោគជ័យទៅលើកុំព្យូទ័រប្រភេទនេះ គឺអាស្រ័យទៅលើក្រុមហ៊ុនផ្គត់ផ្គង់កុំព្យូទ័រចូលរួមផ្លាស់ប្តូរផ្តល់នូវថេប្លេត ដែលកាន់តែមានភាពងាយស្រួលក្នុងការប្រើប្រាស់នោះ។”

 

លោក Lauren Guenveur អ្នកវិភាគជាន់ខ្ពស់របស់ក្រុមហ៊ុន IDC បានបញ្ជាក់ថា “បន្ទាប់ពីការធ្លាក់ចុះដ៏មានការព្រួយបារម្ភនៅក្នុងត្រីមាសមុននេះ នៅឆ្នាំ 2016 និងនៅក្នុងត្រីមាសទី 1 នៅឆ្នាំ 2018 នោះ យើងមើលឃើញថា ទីផ្សារថេប្លេតដែលអាចដកចេញពីគ្នាបានមានការកើនឡើងនៅត្រីមាសបន្ទាប់។ ជាមួយនឹងជំហានដំបូងនៃ Windows នៅលើផលិតផល ARM ជាច្រើនត្រូវគេរំពឹងថា នឹងចាប់ផ្តើមដឹកជញ្ជូននៅក្នុងត្រីមាសទី 2 នៅឆ្នាំ 2018 នេះ យើងជឿជាក់ថា ថេប្លេតដែលអាចដកចេញពីគ្នាបាននឹងបន្តកើនឡើងទៀត។ ផលិតផលទាំងនេះ នឹងត្រូវដើរតួយ៉ាងសំខាន់នៅក្នុងទីផ្សារ។”

 

ក្រៅពីទីផ្សារនៃថេប្លេតដែលអាចដកចេញពីគ្នាបាននេះ សម្រាប់ថេប្លេតធម្មតា ក៏មានការនាំចេញកើនឡើងដល់ទៅ 43.1 លានគ្រឿង នៅក្នុងត្រីមាសទី 4 ហើយនៅក្នុងពេញមួយឆ្នាំនេះមានចំនួន 141.7 លានគ្រឿង។ ឧបករណ៍ទាំងនេះ មិនផ្តល់នូវការផលិតទ្រង់ទ្រាយធំច្រើននោះទេ ដោយសារតែវាមានការធ្លាក់ចុះជាបន្តបន្ទាប់ទៅលើតម្រូវការរបស់វា។ ក្រុមហ៊ុនជាច្រើនចាប់ផ្តើមធ្វើការ Promote ទៅលើម៉ាកយីហោរបស់ផលិតផលពួកគេ ទោះជាតម្រូវការរបស់អ្នកប្រើប្រាស់ចា ប់ផ្តើមមានការធ្លាក់ចុះនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះក៏ដោយ។ ឆ្នាំ 2017 កន្លងទៅនេះ មានការធ្លាក់ចុះ 7.6% បើធៀបទៅនឹងឆ្នាំ 2016 នោះ៕ 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ដោយ ប៉េងលីន