no-alternative title

Samsung បញ្ចេញនូវកម្មវិធី Unpacked app សម្រាប់ធ្វើការទស្សនាការផ្សាយផ្ទាល់ព្រឹត្តិការណ៍នៃការសម្ភោធស្មាតហ្វូន Galaxy S9

មុនព្រឹត្តិការណ៍ MWC ខាងមុខនេះ គឺមានព័ត៌មានបែកធ្លាយជាច្រើនអំពីស្មាតហ្វូនស៊េរីថ្មី Galaxy S9 ដែលក្រុមហ៊ុន Samsung បានត្រៀមខ្លួននឹងសម្ភោធជាផ្លូវការនៅពេលដ៏ខ្លីខាងមុខនេះ។ ដើម្បីផ្តល់នូវភាពងាយស្រួលនៅក្នុងការទទួលព័ត៌នៃកម្មវិធីនែះ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung បានបញ្ចេញនូវកម្មវិធី Unpacked 2018 app នៅលើហាងទំនិញ Google Play Store ដែលកម្មវិធីនេះ នឹងធ្វើការបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីនេះ ជាទម្រង់ Augmented Reality។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

កម្មវិធីនេះនឹងធ្វើការ Live Stream នៅថ្ងៃសម្ភោធ។ វាត្រូវបានផលិតឡើងដោយក្រុម Redditor ដែលរកឃើញនូវម៉ូដែលប្រភេទ 3D សម្រាប់ស្មាតហ្វូន Galaxy S9 នេះ។ និយាយជាលក្ខណៈបច្ចេកទេស ម៉ូដែលប្រភេទ 3D មិនមែនស្ថិតនៅក្នុងកម្មវិធី App នោះទេ ប៉ុន្តែស្ថិតនៅលើវេបសាយរបស់ក្រុមហ៊ុន Samsung។ សូមជំរាបផងដែរថា យោងទៅតាមព័ត៌មានកន្លង គឺបញ្ជាក់ថា Galaxy S9 នឹងមានពណ៌ស្វាយ Purple Lilac ប៊ូតុង Bixby និងប្រព័ន្ធសំឡេង AKG stereo speaker។ 

ស្មាតហ្វូននេះ មានភ្លើង LED Flash ចំនួន 4 គ្រាប់ និងមានការផ្លាស់ប្តូរទៅលើកន្លែងសម្រាប់ស្កេនក្រយ៉ៅដៃផងដែរ។ នៅដើមសប្តាហ៍នេះ មានលេចចេញនូវរូបភាព Renders ផ្លូវការជាច្រើនរបស់ស្មាតហ្វូន Galaxy S9 របស់ក្រុមហ៊ុន Samsung បែកធ្លាយនៅលើអនឡាញ។ ស្មាតហ្វូនស៊េរីថ្មីត្រកូល S របស់ក្រុមហ៊ុន Samsung នេះ ត្រូវបានគេព្យាករណ៍ថា នឹងមានតម្លៃថ្លៃប្រហែលជា 740 ផោន ស្របពេលដែល Galaxy S9+ មានតម្លៃបន្ថែមពីលើដល់ទៅ 110 ផោនថែមទៀត៕

លោកអ្នកអាចសាកល្បងដោនឡូដពីថ្ងៃនេះ ដើម្បីទទួលបានព័ត៌មានថ្មីៗ ពីស្មាតហ្វូន Galaxy S9 និង Galaxy S9+!.

https://play.google.com/store/apps/details?id=com.sec.galaxy.unpacked

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន