no-alternative title

មានការបែកធ្លាយរូបភាព Moto G6 Plus Renders ជាច្រើនសន្លឹក បង្ហាញថា មានច្រើនពណ៌សម្រាប់ជ្រើសរើស

Moto G6 Plus គឺជាស្មាតហ្វូនស៊េរីថ្មីមួយក្នុងចំណោមស្មាតហ្វូនស៊េរីថ្មីជាច្រើនរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Motorola ដែលមានគម្រោងក្នុងការប្រកាសបង្ហាញខ្លួនជាផ្លូវការនៅក្នុងឆមាសទី 1 ឆ្នាំនេះ។ ស្មាតហ្វូននេះនឹងបង្ហាញខ្លួនក្នុងចំណោមផលិតផលបច្ចេកវិទ្យាជាច្រើននៅក្នុងព្រឹត្តិការណ៍ Mobile World Congress (MWC) 2018 នៅក្នុងខែកុម្ភៈនេះ ហើយវានឹងដាក់លក់នៅចុងនិទាឃរដូវនេះផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ស្មាតហ្វូនស៊េរីថ្មីជាច្រើនសម្រាប់ឆ្នាំ 2018 នេះបែកធ្លាយជាបន្តបន្ទាប់តាំងពីខែមករាមកម្ល៉េះ។ យ៉ាងហោចណាស់ស្មាតហ្វូនថ្នាក់ខ្ពស់ និងស្មាតហ្វូនថ្នាក់កណ្តាលចំនួន 3 ម៉ូដែលនឹងបង្ហាញខ្លួននៅក្នុងឆ្នាំនេះមានដូចជា Moto G6, Moto G6 Plus និង Moto G6 Play ។ សម្រាប់ព័ត៌មានលម្អិតរបស់ស្មាតហ្វូនស៊េរីថ្មីនេះបែកធ្លាយកាលពីខែមុននេះជាមួយនឹងរូបភាពរបស់វាផងដែរ។

 

ស្មាតហ្វូន Moto G6 Plus ត្រូវគេរំពឹងថា នឹងបង្ហាញខ្លួនជាមួយពណ៌ជាច្រើនសម្រាប់ធ្វើការជ្រើសរើស ហើយនៅលើរូបភាពនេះអ្នកអាចមើលឃើញនូវពណ៌ខៀវ ពណ៌ស្លែរ ពណ៌មាស ពណ៌ទឹកប្រាក់ និងពណ៌សផងដែរ។ លោកអ្នកប្រហែលជាដឹងហើយថា ស្មាតហ្វូន Moto G6 Plus នឹងភ្ជាប់ជាមួយនឹងបន្ទះឈីប Snapdragon 630 processor និងរ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 3GB/4GB/6GB RAM ។ ស្មាតហ្វូននេះមានអេក្រង់ទំហំ 5.93 អ៊ីញជាមួយនឹងកម្រិតអេក្រង់ FHD+ display 18:9 aspect ratio ហើយនៅផ្នែកខាងក្រោយគេសង្កេតឃើញមានប្រព័ន្ធស្កេនក្រយ៉ៅដៃ និងប្រព័ន្ធកាមេរ៉ាភ្លោះផងដែរ។

 

Moto G6 Plus ត្រូវរំពឹងថា នឹងដាក់លក់នៅក្នុងតម្លៃប្រហែលជា $330 ប៉ុន្តែតម្លៃខ្ពស់ជាងនេះ អាស្រ័យទៅលើជម្រើសមួយណាដែលអ្នកចង់ទិញនោះ។ យើងនៅមិនទាន់ដឹងអំពីកាលបរិច្ឆេទនៃការដាក់លក់ជាផ្លូវការនៅឡើយទេរបស់ស្មាតហ្វូននេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន