no-alternative title

ក្រុមហ៊ុន Fast Company ផ្តល់ចំណាត់ថ្នាក់ Apple ជាក្រុមហ៊ុន “មានគំនិតច្នៃប្រឌិតបំផុត” របស់ពិភពលោក

ក្រុមហ៊ុន Apple ទើបតែត្រូវគេដាក់ឈ្មោះហៅថា ក្រុមហ៊ុន “មានគំនិតច្នៃប្រឌិតបំផុត” នៅក្នុងឆ្នាំ 2018 នេះ ដោយទស្សនាវដ្តីជំនួញមួយ។ ហេតុផលជាច្រើន ដែលធ្វើឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ បានលេចចេញនៅក្នុងបញ្ជីនៃទស្សនាវដ្តីនេះ គឺដោយសារតែសមត្ថភាពរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Apple ទៅលើការរចនាបន្ទះឈីប Processors ដែលអាចពង្រឹងទៅលើសមត្ថ ភាពនៃផ្នែក Hardware និង Software។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Fast Company ទើបតែបានចេញផ្សាយនៅថ្ងៃអង្គារ៍នេះ នៅលើបញ្ជីនៃក្រុមហ៊ុន “មានគំនិតច្នៃប្រឌិតបំផុត” នៅក្នុងពិភពលោកនៅឆ្នាំ 2018 នៅក្នុងផ្នែកអេឡិចត្រូនិក ហើយក្រុមហ៊ុនបច្ចេកវិទ្យារបស់លោក Tim Cook គឺស្ថិតនៅចំណាត់ថ្នាក់កំពូល។ ការចេញផ្សាយនេះ ក៏បង្ហាញនូវហេតុផលសំខាន់ដែលក្រុមហ៊ុន Apple ជាប់ចំណាត់ថនាក់ខ្ពស់ជាងគេបំផុត គឺដោយសារតែការផលិតនូវទូរស័ព្ទសម្រាប់ពេលអនាគតនៃទីផ្សារក្នុងពេលបច្ចុប្បន្ន។

 

ទស្សនាវដ្តីនេះ បានចេញផ្សាយនូវការពន្យល់ថាហេតុអ្វីបានជាក្រុមហ៊ុន Apple ជាក្រុមហ៊ុន “មានគំនិតច្នៃប្រឌិតបំផុត” នៅក្នុងឆ្នាំនេះ។ យោងតាមការបញ្ជាក់របស់ក្រុមហ៊ុន Fast Company បានបញ្ជាក់ថា ក្រុមហ៊ុន Apple មានការចាប់អារម្មណ៍ខ្លាំងនៅក្នុងឆ្នាំ 2017 ទៅលើការលក់នូវ wireless AirPods និង Apple Watch Series 3 និងការបញ្ចេញនូវ AR platform, ARKit រួមទាំងវត្តមានរបស់ iPhone X ថែមទៀតផង។

 

ក្រុមហ៊ុន Fast Company បានចង្អុលបង្ហាញផងដែរ អំពីវិធីសាស្រ្ត ដែលក្រុមហ៊ុន Apple មានភាពខ្លាំងក្លាទៅលើផ្នែក Hardware និង Software នោះ។ ការចេញផ្សាយនេះ បានបញ្ជាក់ថា “សម្រាប់ក្រុមហ៊ុនផលិតស្មាតហ្វូន និងថេប្លេតជាច្រើន បានទិញនូវបន្ទះឈីបពីក្រុមហ៊ុនប្រកួតប្រជែង។ ចំនែកក្រុមហ៊ុន Apple វិញ គឺបានរចនានូវបន្ទះឈីបខ្លួនឯង សម្រាប់ប្រើប្រាស់នៅលើ iPhone ហើយថែមទាំងបានពង្រឹងទៅលើប្រព័ន្ធ OS, Apps, Displays, កាមេរ៉ា និង Touch Sensor។”

 

ទស្សនាវដ្តីនេះ ធ្វើការសរសើរក្រុមហ៊ុន Apple នៅពេលដែលក្រុមហ៊ុននេះ ធ្វើការរចនាទៅលើបន្ទះឈីប Chipsets ខ្លួនឯងសម្រាប់ iPhones ។ សម្រាប់បន្ទះឈីប A10 Fusion ប្រើប្រាស់នៅលើ iPhone 7 មានល្បឿនខ្លាំងក្លា ហើយវាមានសក្តានុពលកម្រិតខ្ពស់ថែមទៀតផង។ ក្រុមហ៊ុនដែលនៅពីក្រោមក្រុមហ៊ុន Apple គឺក្រុមហ៊ុន Amazon ដែលឈរនៅចំណាត់ថ្នាក់លេខ 2 នៅក្នុងការបង្កើតនូវជំនួយការឆ្លាតវៃ Smart Assistant សម្រាប់ប្រើប្រាស់នៅលើឧបករណ៍ Echo ។ ចំណែកក្រុមហ៊ុនឈរនៅចំណាត់ថ្នាក់ទី 3 គឺក្រុមហ៊ុន Nintendo ដែលអភិវឌ្ឍទៅលើឧបករណ៍ Gaming Console នោះ៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន