no-alternative title

Nikkei បញ្ជាក់ថា ការកាត់បន្ថយទៅលើការបញ្ជាទិញ iPhone X ដល់ទៅ 2 ដង បានធ្វើអោយភាគហ៊ុនរបស់ Samsung មានការធ្លាក់ចុះ

ក្រោយពេលដែលក្រុមហ៊ុន Apple ប្រកាសកាត់បន្ថយប្រមាណជា 50% ទៅលើការបញ្ជាទិញនូវសមាសភាគសម្រាប់ទូរស័ព្ទ iPhone X នាពេលថ្មីៗនេះ បានធ្វើអោយតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Samsung មានការធ្លាក់ចុះ នេះបើតាមការបញ្ជាក់របស់គេហទំព័រ Nikkei របស់ប្រទេសជប៉ុន។ រឿងនេះ ធ្វើអោយក្រុមហ៊ុន Samsung ក៏មានការអន់ចិត្តបន្តិចបន្តួចផងដែរ នៅពេលដែលផលិតកម្មទូរស័ព្ទ iPhone X មានការថយចុះនោះ នេះបើតាមអ្នកជំនាញខាងឧស្សាហកម្មបញ្ជាក់ដូចគ្នាកាលពីថ្មីៗនះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមសេចក្តីរាយការណ៍របស់ Nikkei បានអោយដឹងថា ពេលនេះ មានអេក្រង់ប្រហែលជាបន្ទះ 20 លាន OLED ប៉ុណ្ណោះ សម្រាប់អេក្រង់ 5.8 អ៊ីងដែលក្រុមហ៊ុន Apple បញ្ជាទិញ ស្របពេលដែលគម្រោង បានចាប់ផ្តើមនៃការបញ្ជាទិញ គឺចន្លោះពី 45 ទៅ 50 លានបន្ទះនោះ នៅក្នុងអំឡុងខែមករាដល់ខែមីនានោះ។ អ្នកវិភាគជាច្រើន បានរំពឹងថា តម្រូវការរបស់ iPhone X នឹងមានការធ្លាក់ចុះ នៅត្រីមាសបន្ទាប់ទៀតផងដែរ ប៉ុន្តែការបញ្ជាទិញសម្រាប់ក្រុមហ៊ុន Samsung Display ក៏មានការស្ទុះងើបឡើងវិញ នៅក្នុងឆមាសទី 2 ឆ្នាំនេះផងដែរ សម្រាប់ iPhone Xs និង Xs Plus ឬឈ្មោះអ្វីផ្សេងទៀត។

 

សម្រាប់រយៈពេលចាប់ពីខែមករាដល់ខែមិថុនា ក្រុមហ៊ុន Samsung នឹងចាប់ផ្តើមការផលិតទៅលើអេក្រង់ OLED ហើយក្រុមហ៊ុន ក៏បានវិនិយោគទឹកប្រាក់ពាន់លានទៅក្នុងរោងចក្រជាច្រើន សម្រាប់ការផលិតទ្រង់ទ្រាយធំនេះ ប្រសិនបើក្រុមហ៊ុន Apple ផ្លាស់ប្តូរទៅប្រើប្រាស់អេក្រង់ OLED តាមការគ្រោងទុក ហើយ iPhone X មានតម្រូវការច្រើនខ្លាំងនោះ ប៉ុន្តែក្រុមហ៊ុន Apple ក៏នឹងបញ្ចេញនូវ iPhone 9 ប្រើប្រាស់អេក្រង់ LCD នៅឆ្នាំនេះ ផងដែរ។ អ្នកវិភាគម្នាក់ បានរំពឹងថា ក្រុមហ៊ុន អាចលក់ទូរស័ព្ទ iPhone LCD នេះដល់ទៅ 100 លានគ្រឿង គឺច្រើនជាង iPhone Xs និង iPhone Xs Plus ដែលប្រើប្រាស់អេក្រង់ OLED នោះ។ ដោយសារតែរឿងនេះហើយ ទើបធ្វើឱ្យមានការធ្លាក់ចុះភាគហ៊ុនរបស់ក្រុមហ៊ុន Samsung កាលពីម្សិលមិញនេះ។

 

សូមជំរាបថា ពាណិជ្ជកម្មអេក្រង់របស់ក្រុមហ៊ុន Samsung ត្រូវបានុំគេរំពឹងថា នឹងទទួលបានប្រាក់ចំណេញ ពីមួយឆ្នាំទៅមួយឆ្នាំ សម្រាប់ឆមាសទីមួយនៃឆ្នាំ 2018 នេះ ជាមួយនឹងកាសររំពឹងទុកថា តម្រូវការពីក្រុមហ៊ុន Apple មានការកើនឡើង។ ក្រុមហ៊ុន Samsung Display រកប្រាក់ចំណូលបាន 1.3 ពាន់លានដុល្លារអាមេរិក កាលពីត្រីមាសមុននេះ ដែលខ្ពស់ជាង 30% នៃការរំពឹងទុករបស់ក្រុមអ្នកវិភាគ។ ហើយប្រាក់ចំណេញដែលទទួលពីប្រតិបត្តិការអាជីវកម្មនេះ កាលពីខែតុលា ដល់ខែធ្នូកន្លងទៅ គឺកើនឡើងដល់ 1,41 ពាន់ពាន់លានវ៉ុន ដែលច្រើនជាងការរំពឹងទុក ដែលមានចំនួនត្រឹមតែ 400 ពាន់លានទៅ 500 ពាន់លានវ៉ុនប៉ុណ្ណោះ។ រង់ចាំតាមដានទាំងអស់គ្នាថាតើ ព័ត៌មានខាងលើនេះ នឹងមានការផ្លាស់ប្តូរយ៉ាងណានោះ សូមចូលមកកាន់ គេហទំព័រ៖ https://www.eworldmagz.com/

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន