no-alternative title

តើគ្រប់បានគ្នាដឹងទេថា Canon EOS 6D Mark II កាមេរ៉ាស៊េរីថ្មីទំនើបចុងក្រោយនេះ មានមុខងារកាន់តែសម្បូរបែបយ៉ាងណាដែរឬទេ? ចុចអានទាំងអស់គ្នា!

កាលពីចុងឆ្នាំនេះ ក្រុមហ៊ុន Canon បាននាំយកនូវកាមេរ៉ាស៊េរីថ្មី Canon EOS 6D Mark II ដែលមានរូបរាងស្រស់ស្អាត សមត្ថភាពខ្លាំងមិនធម្មតានោះទេ។ កាមេរ៉ាស៊េរីថ្មីនេះ ជាប្រភេទ Full Frame DSLR ដែលអាចចាប់រូបភាពល្អឥតខ្ចោះ ហើយទម្ងន់របស់កាមេរ៉ានេះ គឺស្រាលល្មមកាន់ក្នុងដៃថែមទៀត។ កាមេរ៉ាស៊េរី EOS 6D Series របស់ក្រុមហ៊ុន Canon គឺបានប្រើប្រាស់នូវសែនស័រ APS-C Sensor មុខងារសំខាន់ៗ និងបច្ចេកវិទ្យាកម្រិតខ្ពស់បំផុតជាច្រើនទៀត ដើម្បីមកបំពេញតម្រូវការរបស់អ្នកប្រើប្រាស់។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយនឹងវត្តមានរបស់ អ្នកក្លាហានមួយនេះ តើតើគ្រប់បានគ្នាដឹងទេថា វាមានមុខងារកាន់តែសម្បូរបែបយ៉ាងណាខ្លះ? យើងខ្ញុំសូមបង្ហាញជូននូវព័ត៌មានខ្លះៗដែលមាននៅកាមេរ៉ានេះដល់លោកអ្នក។ ជាមួយគ្នានេះ ដើម្បីជ្រាបអោយកាន់តែច្បាស់នោះ អតិថិជនទាំងអស់ អាចទៅកាន់ក្រុមហ៊ុន i-Qlick ដែលជាអ្នកចែកចាយកាមេរ៉ា Canon ដើម្បីតេស្ត៍ផ្ទាល់ក៏បានដែរ។   

កាមេរ៉ាស៊េរីថ្មី Canon EOS 6D Mark II ត្រូវបានបំពាក់នូវកាមេរ៉ា 26.2 MP CMOS Imaging Sensor និងមានភ្ជាប់ជាមួយនឹងមុខងារ Dual Pixel CMOS AF និង 45-Point AF System ថែមទៀតផង។ ហើយបើនិយាយអំពីប្រព័ន្ធ ISO របស់កាមេរ៉ានេះវិញ គឺមានកម្រិតរហូតដល់ទៅ 40000 (ISO 50 (L), 51200 (H1) និង 102400 (H2)) បច្ចេកវិទ្យា DIGIC 7 និង Viewfinder ដែលមានសមត្ថភាពអាចចាប់យករូបភាពទំហំដល់ទៅ 98% និងភ្ជាប់ជាមួយអេក្រង់ Vari-Angle Touchscreen LCD (កម្រិត 1.04 លាន Dots) និងអាចចាប់រូបភាពក្នុងល្បឿនលឿនដល់ទៅ 6.5fps ។ 

ការប្រើប្រាស់នូវមុខងារថ្មីៗសំរាប់ជំនួយទៅដល់អ្នកប្រើប្រាស់ នៅក្នុងការទទួលបានរូបភាព គឺពិតជាមានភាពស្រស់ស្អាតគ្មានគូប្រៀប ជាក់ស្តែងកាមេរ៉ានេះ ប្រើប្រាស់នូវ Flicker Mode អាចកែប្រែនូវ Shutter ដើម្បីជៀសវាងបញ្ហាពន្លឺនៅក្នុងការថតរូបផងដែរ។ ពិសេសជាងនេះទៀត Canon EOS 6D Mark II អាចធ្វើការថតវីដេអូនៅក្នុងកម្រិត Full HD 1080p 60p ជាមួយនឹងបច្ចេកវិទ្យា 5-Axis Electronic Image Stabilization និងបច្ចេកវិទ្យានៃការតភ្ជាប់នៅលើ Connectivity ដូចជា Wi-Fi, NFC, Bluetooth និង GPS ។ អ្វីដែលអស្ចារ្យនោះ ការថតរូប Continuous Shooting អាចធ្វើបាននៅ 10 វិនាទី Self-Timer ពិសេសភ្ជាប់ជាមួយនឹងមុខងារ 4K Timelapse Movie Mode ដែលមានកម្រិតភាពច្បាស់ 3840p UHD ។ 

កាមេរ៉ា Canon EOS 6D Mark II ត្រូវបានរចនាឡើងសម្រាប់ការគ្រប់គ្រងកាន់តែប្រសើរ ហើយរូបរាងរបស់វាពិតជាទំនើបងាយស្រួលកាន់បំផុត។ កាមេរ៉ាស៊េរីថ្មីនេះភ្ជាប់ជាមួយនឹងមុខងារការពារនូវការជ្រាបទឹក និងការការពារធូលីហើយវាមានទម្ងន់ត្រឹមតែ 685 ក្រាមដែលលោកអ្នកមិនមានអារម្មណ៍រោយដៃនោះទេ នៅពេលកាន់កាមេរ៉ាដ៏ទំនើបមួយនេះ។ កាមេរ៉ា Canon EOS 6D Mark II ប្រើប្រាស់ភិចសែលធំ នៅក្នុងការចាប់រូបភាពកម្រិតខ្ពស់ ហើយវាអាចប្រើប្រាស់ជាមួយម៉េមូរីកាតប្រភេទ SD/SDHC/SDXC (UHS-I) ។ កាមេរ៉ា Canon EOS 6D Mark II ផ្តល់នូវ Options សម្រាប់ប្រើប្រាស់មួយចំនួនដូចជា Single-Point AF, Zone AF, Large Zone AF, Shot AF និង Auto AF Point Selection ថែមទៀត។ 

ការផ្តល់ជម្រើសច្រើនក្នុងការថតរូបនេះពិតជាអស្ចារ្យបំផុតសម្រាប់អ្នកប្រើប្រាស់មិនថាអ្នកចាប់ផ្តើមតំបូង ឬអ្នកថតរូបអាជីពនោះទេ។ សម្រាប់ការថតវីដេអូតាមរយៈកាមេរ៉ា Canon EOS 6D Mark II គឺជាប្រភេទ  .MP4 or .MOV format ប្រើប្រាស់នូវ MPEG-4 AVC / H.264 codec និងប្រព័ន្ធសំឡេងលឺច្បាស់នៅក្នុងប្រភេទ Linear PCM (.MOV) ឬ AAC (.MP4) តាមរយៈ microphones នៅខាងមុខ ឬការប្រើប្រាស់រន្ធ 3.5mm stereo input jack ផងដែរ។ ការថតសំឡេងក៏ប្រើប្រាស់ជាទម្រង់ Auto, Manual (64 levels) ឬ Disabled កាន់តែសម្បូរបែប ខណៈពេលដែលមុខងារ Wind Filter និង Attenuator ក៏អាចប្រើប្រាស់នៅក្នុងមុខងារនៃ Sound Recording បានផងដែរ៕

រូបភាព Sample:

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន