no-alternative title

ព័ត៌មានថ្មី៖ Samsung Galaxy S9 នឹងមានដាក់លក់ជាផ្លូវការនៅថ្ងៃទី 16 ខែមីនាខាងមុខនេះហើយ

យោងតាមប្រភពមួយដែលចេញពីខាងក្នុងក្រុមហ៊ុន ដែលបានបញ្ជាក់កាលពីថ្ងៃទី 21 ខែកុម្ភៈ ម្សិលមិញនេះ បានបញ្ជាក់ថា ស្មាតហ្វូនស៊េរីថ្មី Galaxy S9 និង Galaxy S9+ របស់ក្រុមហ៊ុន Samsung Electronics នឹងដាក់លក់នៅលើទីផ្សារពិភពលោកនៅថ្ងៃទី 16 ខែមីនាខាងមុខនេះហើយ។  នៅក្នុងប្រទេសកូរ៉េ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះនឹងចាប់ផ្តើម បើកអោយមានការកម្មង់ទិញមុនសម្រាប់ស្មាតហ្វូនទាំងពីរនេះ តាមរយៈក្រុមហ៊ុន SK Telecom, KT និង LG Uplus នៅថ្ងៃទី 28 ខែកុម្ភៈនេះតទៅ។ សម្រាប់អតិថិជន ដែលធ្វើការកម្មង់ទិញមុនទៅលើស្មាតហ្វូន Galaxy នេះអាចទទួលស្មាតហ្វូនរបស់គេនៅចន្លោះថ្ងៃទី 9 ដល់ថ្ងៃទី 15 ខាងមុខនេះ។

បុគ្គលិកម្នាក់ បាននិយាយថា “ថ្មីៗនេះ ក្រុមហ៊ុន Samsung បានផ្ញើរនូវលិខិតសម្រាប់ការកម្មង់ទិញមុន និងកាលបរិច្ឆេទទៅកាន់ក្រុមហ៊ុនចែកចាយស្មាតហ្វូនរួចរាល់ហើយ។” សម្រាប់លក្ខណៈសម្បត្តិមួយចំនួនសំខាន់ៗ របស់ស្មាតហ្វូនទាំងពីរនេះ ក៏ត្រូវគេដឹងផងដែរថា ស្មាតហ្វូន Galaxy S9 នឹងមានអេក្រង់ទំហំ 5.8 អ៊ីង ខណៈពេលដែលស្មាតហ្វូន Galaxy S9+ នឹងមានអេក្រង់ទំហំ 6.2 អ៊ីង ហើយនឹងប្រើប្រាស់ប្រព័ន្ធស្កេនប្រស្រីភ្នែក បច្ចេកវិទ្យាស្កេនមុខ បច្ចេកវិទ្យា Samsung Pay និងការពង្រឹងសមត្ថភាពនៃ Bixby ផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន Galaxy S9 និង Galaxy S9+ ត្រូវបានគេដឹងថា នឹងប្រើប្រាស់កាមេរ៉ាខាងមុខទំហំ 8MP និងកាមេរ៉ាខាងក្រោយទំហំ 12MP ស្របពេលដែលស្មាតហ្វូន Galaxy S9+ នឹងមានប្រព័ន្ធកាមេរ៉ាភ្លោះទំហំ 12MP ដូចគ្នា។ ស្មាតហ្វូននេះ នៅតែប្រើប្រាស់ប្រព័ន្ធស្កេនក្រយ៉ៅដៃនៅខាងក្រោយក្រោមកាមេរ៉ា។ ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន