no-alternative title

ព័ត៌មានពីរូបរាង និងតម្លៃរបស់ Galaxy S9/S9+ បន្តបែកធ្លាយមុនថ្ងៃសម្ពាធ តោះមកមើលទាំងអស់គ្នា!

កាលពីចុងខែមករា កន្លងទៅនេះ ក្រុមហ៊ុន Samsung បានប្រកាសជាផ្លូវការពីថ្ងៃសម្ពោធ ត្រកូល Galaxy ថ្មីមួយ ដែលគេជឿជាក់ថា ជា Galaxy S9 /S9+។ ខាងក្រោមជាចំណុចពិសេសទាក់ទងទៅលក្ខណៈសម្បត្តិរបស់ទូរស័ព្ទ Galaxy S9 | S9+ ថ្ងៃសម្ពោធ តំលៃ និងព័ត៌មានចចាមរាមជាច្រើនទៀត។ 

•ថ្ងៃប្រកាសសម្ពោធទូរស័ព្ទ Galaxy S9/S9+៖

រូបភាពពាណិជ្ជកម្ម
no-alternative title

កម្មវិធីនឹងចាប់ផ្តើមនៅម៉ោង 12 រំលាងអធ្រាត ចូលថ្ងៃទី 26 កុម្ភៈ ក្រុមហ៊ុន សាមសុង នឹងប្រកាសសម្ពោធទូរស័ព្ទស៊េរីថ្មីនេះ ក្នុងកម្មវិធីប្រជុំសមាជទូរស័ព្ទពិភពលោក នាទីក្រុងប៉ាសេឡូណា ប្រទេសអេស្ប៉ាញ។ អ្នកអាចទស្សនាការផ្សាយបន្តផ្ទាល់ តាមរយៈតំណខាងក្រោម៖ http://www.samsung.com/global/galaxy/events/unpacked/

 

•លក្ខណៈសម្បត្តិរបស់ទូរស័ព្ទ៖

នៅដើមសប្តាហ៍នេះ រូបភាពមួយចំនួនរបស់ Galaxy S9/S9+ បានបែកធ្លាយដែលគេអាចសន្មត់ថា ទូរស័ព្ទដៃមួយនេះ មានទំហំអេក្រង់ 5.7 អ៊ីង អេក្រង់គ្មានគែម Full Infinity Display, RAM 4GB, សិនស័រសម្រាប់ស្កេនម្រាមដៃត្រូវបានដាក់ខាងក្រោយចំកណ្តាល និងបំពាក់ Speaker AKG ដ៏ទាន់សម័យទំនើបបំផុត។ តាមរយៈ វីដេអូ 30 វិនាទី បង្ហាញថាចំណុចពិសេសរបស់ ត្រកូល Galaxy ជំនាន់ទី 9 នេះ គឺទាក់ទងនឹងកាមេរ៉ា   និង 3D Emoji។ ទូរស័ព្ទ S9/S9+ ត្រូវបានគេដឹងថា បំពាក់កាមេរ៉ាភ្លោះ ដែលអាចថតវីដេអូ ‘super slo-mo’ ដ៏ឡួយបំផុត។

ព័ត៌មានខាងលើបញ្ជាក់ថា ទូរស័ព្ទ Galaxy S9/S9+ នឹងភ្ជាប់ជាមួយរន្ធដោតកាស និងរន្ធ Bixby។ ចំពោះពណ៌ មានជម្រើសដល់ទៅ 4 ពណ៌ គឺ៖ ពណ៌ទឹកសមុទ្រ ខ្មៅស្វាយ និងប្រផេះ។  សម្រាប់ការកក់ទិញទុកមុននឹងធ្វើឡើងចាប់ពីថ្ងៃទី 1 មីនា និងបានទូរស័ព្ទប្រើប្រាស់នៅថ្ងៃទី 16 មីនា នៅសហរដ្ឋអាមេរិក។ ចំពោះការកក់ទិញទុកនៅប្រទេសកម្ពុជា គឺប្រហែលជាពាក់កណ្តាលខែ មីនា ហើយទូរស័ព្ទមួយនេះ ត្រូវគេប៉ាន់តំលៃប្រមាណជាង 800 ដុល្លា៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន