no-alternative title

LG K8 2018 និង K10 2018 ត្រៀមបង្ហាញខ្លួននៅមុនព្រឹត្តិការណ៍តាំងពិព័រណ៍ MWC 2018 ខាងមុខនេះ

មុនព្រឹត្តិការណ៍តាំងពិពរណ៍ Mobile World Congress នៅក្នុងទីក្រុងបាសេឡូណា នៅសប្តាហ៍ក្រោយនេះ ក្រុមហ៊ុន LG បានប្រកាសថា ស្មាតហ្វូនស៊េរីថ្មី K8 2018 និង K10 2018 រួមមានស្មាតហ្វូន K8 2018, K10 2018, K10+ 2018 និង K10 α 2018។ យោងតាមការបញ្ជាក់របស់ក្រុមហ៊ុននេះ បានអោយដឹងថា វត្តមានស្មាតហ្វូនស៊េរីថ្មី K-Series នេះ គឺមានគោលបំណង ដើម្បី បិទទៅលើគម្លាតនៃឧបករណ៍របស់ខ្លួន។ ក្រុមហ៊ុនបច្ចេកវិទ្យានេះបញ្ជាក់ទៀតថា ឧបករណ៍ថ្មីៗទាំងនេះ នឹងដាក់លក់នៅក្នុងទ្វីបអាស៊ី ទ្វីបអ៊ឺរ៉ុប អាមេរិកឡាទីន និងមជ្ឈឹមបូព៌ា។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុនបច្ចេកវិទ្យានេះ ផ្តោតសំខាន់ទៅលើការពង្រឹងប្រព័ន្ធកាមេរ៉ា ដែលភ្ជាប់ជាមួយនឹងមុខងារសំខាន់ៗ ជាច្រើនដូចជាមុខងារ Autofocus និងការកាត់បន្ថយនូវសំឡេងរំខានសម្រាប់ការថតរូបនៅកន្លែង ដែលមានពន្លឺតិចថែមទៀតផង។ ស្មាតហ្វូនស៊េរីថ្មីនេះ នឹងបំពាក់នូវប្រព័ន្ធកាមេរ៉ាភ្លោះដែលមានឈ្មោះហៅថា Flash Jump Shot សម្រាប់ធ្វើការថតរូបភាពរៀងរាល់រយៈពេល 3 វិនាទី ដល់ទៅ 20 រូបភាព ហើយអាចផ្គុំគ្នាទៅជាប្រភេទ GIF ថែមទៀតផង។

 

បន្ថែមពីនេះទៀត ស្មាតហ្វូនទាំងពីរនេះ គឺប្រើប្រាស់អេក្រង់ HD Display ជាមួយនឹងការរចនាគែមកោង 2.5D ។ ស្មាតហ្វូន LG K8 2018 នឹងមានការរចនារូបរាងធ្វើពីលោហធាតុជាមួយនឹងលោហៈប្រភេទ U-frame អេក្រង់ប្រភេទ On-Cell Touch IPS display ទំហំ 5 អ៊ីង និងកាមេរ៉ាខាងក្រោយទំហំ 13MP ជាមួយនឹងការភ្ជាប់នូវមុខងារ detection autofocus — ដូចគ្នាទៅនឹងស្មាតហ្វូន LG G6 រួមទាំងការប្រើប្រាស់នូវកាមេរ៉ាខាងមុខទំហំ 8MP ដែលទ្រទ្រង់នូវមុខងារ Bokeh effect ផងដែរ។

 

ស្មាតហ្វូនស៊េរីថ្មីនេះមានបន្ទះឈីប 1.3 GHz quad-core processor រួមជាមួយនឹងរ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 2GB LPDDR3 RAM និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 16GB (eMMC) ។ ស្មាតហ្វូននេះក៏មានប្រើប្រាស់នូវរន្ធដោត microSD Card Slot សម្រាប់ការបន្ថែមទិន្នន័យដល់ទៅ 32GB ។ វាដំណើរការប្រព័ន្ធប្រតិបត្តិការ Android Nougat និងថាមពលថ្ម 2,500mAh ។

 

ចំណែកស្មាតហ្វូន LG K10 2018 គឺជាប្រភេទថ្នាក់ខ្បស់ដែលមានអេក្រង់ទំហំ 5.3 អ៊ីង ជាមួយនឹងកម្រិតអេក្រង់ប្រភេទ IPS HD display និងបន្ទះឈីប 1.5GHz octa-core processor ។ ស្មាតហ្វូននេះមានម៉េមូរីក្នុងម៉ាស៊ីនទំហំ 2GB RAM និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 16GB ដូចគ្នាទៅនឹងស្មាតហ្វូន LG K10 α 2018 ។ ស្មាតហ្វូន LG K10+ 2018 នឹងមានរ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 3GB RAM និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 32GB ហើយវាក៏មានបន្ថែមនូវ microSD Card ផងដែរ។

 

ស្មាតហ្វូនទាំង 3 ស៊េរី របស់ K10 2018 នឹងប្រើប្រាស់នូវកាមេរ៉ាខាងក្រោយទំហំ 8MP និងកាមេរ៉ាខាងមុខទំហំ 5MP។ វាប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android Nougat និងថាមពលថ្ម 3,000mAh។ ស្មាតហ្វូន LG K8 2018 និង LG K10 2018 មានពណ៌ខ្មៅ ពណ៌ខៀវ និងពណ៌មាសសម្រាប់ជ្រើសរើស។ ឧបករណ៍បច្ចេកវិទ្យានេះ នឹងមានបង្ហាញខ្លួននៅក្នុងស្តង់របស់ក្រុមហ៊ុន LG នៅ Fira Gran Via ចាប់ពីថ្ងៃទី 26 ខែកុម្ភៈដល់ថ្ងៃទី 1 ខែមីនាខាងមុខនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន