no-alternative title

បែកធ្លាយរូបភាព Xiaomi Mi A2 (6X) បង្ហាញខ្លួនជាមួយនឹងអេក្រង់ពេញលេញពិតជាអស្ចារ្យបំផុត

កាលពីខែកញ្ញាឆ្នាំ 2017 កន្លងទៅនេះ  ក្រុមហ៊ុន Xiaomi ទើបតែបានប្រកាសចេញនូវស្មាតហ្វូន Mi 5X ដែលដាក់លក់ផ្តាច់មុខនៅក្នុងប្រទេសចិន។ ស្មាតហ្វូនដូចគ្នានេះដែរ ក៏ត្រូវបានគេដាក់លក់នៅជុំវិញពិភពលោកដូចជា Mi A1 ដែលជាស្មាតហ្វូន Android One ដំបូងបំផុត របស់ក្រុមហ៊ុនចិនមួយនេះ ។ នៅពេលនេះ មានបែកធ្លាយពាក្យចចាមអារ៉ាមជាច្រើន ដោយបានបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យានេះ ចាប់ផ្តើមរួចហើយក្នុងការដំណើរការទៅលើស្មាតហ្វូន Mi 6X ។ 

ព័ត៌មានបែកធ្លាយជាច្រើន បានទម្លាយអំពីការរចនាទៅលើស្មាតហ្វូនស៊េរីថ្មីនេះ ហើយដូចគ្នាទៅនឹងស្មាតហ្វូន Mi A1 ដែរ ស្មាតហ្វូន Mi 6X ត្រូវបានគេហៅជាអន្តរជាតិថា Mi A2។ ក្រុមអ្នករចនាម៉ូដនៅ Tech Configurations ទើបតែបង្កើតនូវគំនិតថ្មីសម្រាប់ស្មាតហ្វូន Mi A2 ដោយផ្អែកទៅលើព័ត៌មាននៃពាក្យចចាមអារ៉ាមរបស់វានោះ។ គំនិតនៃការរចនាទៅលើស្មាតហ្វូន Xiaomi Mi A2 គឺមានការប្រើប្រាស់អេក្រង់ពេញលេញ ការប្រើប្រាស់ស៊ុមព័ទ្ធអេក្រង់ស្តើងផ្នែកខាងលើ និងផ្នែកខាងក្រោមដែលស្តើងជាងស្មាតហ្វូន Mi A1 ។ នៅផ្នែកខាងលើ គេសង្កេតឃើញមានកាមេរ៉ា Selfie ទំហំ 20MP ដែលភ្ជាប់មកជាមួយ LED flash, f/2.2 aperture និង Smart Beauty 4.0 ដូចគ្នាទៅនឹងស្មាតហ្វូន Redmi Note 5 Pro ដែលមានសមត្ថភាពក្នុងការថតរូបភាព Selfie ជាមួយនឹងបច្ចេកវិទ្យា AI ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ប្រព័ន្ធស្កេនក្រយ៉ៅដៃរបស់ស្មាតហ្វូននេះ គឺស្ថិតនៅផ្នែកខាងក្រោយរបស់ស្មាតហ្វូន Mi A1 ។ ស្មាតហ្វូននេះបំពាក់នូវប្រព័ន្ធកាមេរ៉ាភ្លោះដែលមានភ្លើង LED Flash ភ្ជាប់មកជាមួយផងដែរ។ កាមេរ៉ាភ្លោះនេះមានទំហំ 12MP + 5MP ភ្ជាប់ជាមួយនឹងមុខងារ f/2.2 aperture lens, PDAF និង OIS ។ ស្មាតហ្វូន Mi A2 មានអេក្រង់ទំហំ 6 អ៊ីញកម្រិតភាពច្បាស់ FHD+ resolution និង18:9 aspect ratio ផងដែរ។

ស្មាតហ្វូន Mi A2 នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 636 ដែលធ្លាប់ដាក់ឱ្យដំណើរការនៅលើស្មាតហ្វូន Redmi Note 5 Pro ។ ស្មាតហ្វូននេះមានរ៉េមផ្ទុកទិន្នន័យទំហំ 4GB/32GB និង 6GB/64GB ។ នៅផ្នែកខាងក្រោមរបស់ស្មាតហ្វូននេះគឺមានរន្ធដោតកាសស្តាប់ 3.5mm audio jack, USB-C និងឧបាល័រសំឡេងផងដែរ។ ស្មាតហ្វូននេះមានពណ៌ទឹកប្រាក់ ពណ៌ក្រហម និងពណ៌ខ្មៅ៕

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន