no-alternative title

ក្រុមហ៊ុន Apple បង្ហាញវត្តមាន Apple Store ដំបូងបំផុតរបស់ខ្លួន នៅក្នុងប្រទេសអូទ្រីស នៅថ្ងៃសៅរ៍ខានស្អែកនេះ

ដំណឹងថ្មី! ពេលនេះ ក្រុមហ៊ុន Apple មានវតមាននៅអូទ្រីសហើយ។ Apple Kärntner Straße គឺជាហាងលក់ទំនិញដំបូងបំផុតរបស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសអូទ្រីស ដែលនឹងធ្វើការបើកអោយដំណើរការនៅថ្ងៃសៅរ៍ខានស្អែកនេះហើយ នៅវេលាម៉ោង 9:30 a.m. ស្ថិតនៅក្នុងទីក្រុង Vienna។ ទីតំាងនៃហាងនេះ គឺស្ថិតនៅលើផ្លូវដែលសម្បូរទៅដោយអ្នកដំណើរដើរឆ្លងកាត់ ដើរទិញទំនិញនៅចន្លោះព្រះវិហារ St. Stephen’s Cathedral និង Vienna State Opera ហើយនៅក្នុងហាងលក់ទំនិញនេះ គឺមានបុគ្គលិកចំនួន 150 នាក់ ដែលរងចាំផ្តល់នូវសេវាកម្មនៅក្នុងហាង Apple Store នេះ។

លោក Angela Ahrendts ដែលជាអនុប្រធានជាន់ខ្ពស់ផ្នែកផលិតផលរបស់ក្រុមហ៊ុន Apple បានមានប្រសាសន៍ ថា “យើងមិនអាចរង់ចាំនៅក្នុងការចូលទៅក្នុងទីក្រុង Vienna ដែលមានសភាពមនុស្សអ៊ូអរជាមួយនឹងប្រវត្តិសាស្រ្ត និងវប្បធម៌ដ៏សម្បូរបែបនេះនោះទេ។ Apple Kärntner Straße នឹងនាំយកនូវផលិតផលបច្ចេកវិទ្យាជាច្រើន សេវាកម្ម និងកម្មវិធីអប់រំ។ គ្រប់គ្នាអាចចូលមករៀនសូត្រជាមួយនឹងឧបករណ៍បច្ចេកវិទ្យាទាំងអស់នេះបាន។”

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងការរចនាទៅលើអាគារដើមមួយស្ថិតនៅផ្លូវកែងនេះ មនុស្សអាចមើលឃើញយ៉ាងច្បាស់អំពីហាងមួយនេះ។ បុគ្គលិកជាច្រើនដែលមានចំណេះដឹងក្នុងការឆ្លើយតបដល់ទៅ 44 ភាសា នឹងស្វាគមន៍ទៅលើភ្ញៀវអ្នកទស្សនាដែលចូលមកកាន់ហាង Apple Kärntner Straße នេះ។ អ្នកទស្សនាអាចចូលទស្សនាដោយសេរីនៅថ្ងៃនេះនៅក្នុងវគ្គ Apple sessions ជារៀងរាល់ថ្ងៃដែលបង្រៀនអំពីការថតរូប ការសរសេរកូដ  និងការអភិវឌ្ឍទៅលើ App, តន្រ្តី សិល្បៈ និងការឌីស្សាញ និងជាច្រើនទៀតនៅក្នុង The Forum ។ 

សម្រាប់កម្មវិធីជាច្រើនបង្កើតឡើងសម្រាប់ការបម្រើទៅដល់សហគមន៍រួមមាននូវ Sessions ដែលផ្តោតទៅលើអ្នកអប់រំ និងក្មេងៗដូចជា Kids Hour នៅរៀងរាល់ថ្ងៃសៅរ៍នោះ។ សម្រាប់សហគ្រិន និងអ្នកអភិវឌ្ឍទៅលើ App ចាប់អារម្មណ៍ទៅលើវគ្គបណ្តុះបណ្តាល និងអាចជួបជាមួយនឹងសមាជិកនៃក្រុមការងាររបស់ក្រុមហ៊ុន Apple នៅក្នុង Boardroom ថែមទៀត។

អតិថិជន អាចធ្វើការសាកល្បងទៅលើផលិតផលជាច្រើនរបស់ក្រុមហ៊ុ Apple ដូចជា iPhone, iPad, Apple Watch ឬ Mac ហើយពួកគេអាចទំនាក់ទំនងជាមួយនឹងអ្នកជំនាញជាច្រើនថែមទៀត។ លោកអ្នកអាចធ្វើការចុះឈ្មោះ ដើម្បីរៀនវគ្គរបស់ក្រុមហ៊ុន Apple តាមរយៈ apple.com/at/today ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន