no-alternative title

Motorola ចែករំលែកនូវចំណេះដឹងថ្មីដល់មនុស្សគ្រប់គ្នា ថាតើខ្លួនកំពុងញៀន នឹងទូរស័ព្ទដល់កម្រិតណា?

សព្វថ្ងៃនេះ ស្មាតហ្វូន គឺជាឧបករណ៍មួយដ៏ចាំបាច់បំផុត ហើយក៏ជារបស់ដែលជួយឱ្យយើងរក្សានូវទំនាក់ទំនងទៅកាន់មិត្តភក្តិ និងក្រុមគ្រួសារ ការចាប់អារម្មណ៍របស់យើង ការចងចាំរបស់យើង អ្វីដែលពិសេសវាគឺជារបស់សំខាន់នៅក្នុងជីវិតរស់នៅថែមទៀតផង។ ជាមួយនឹងការប្រើប្រាស់ទូរស័ព្ទនេះ បានធ្វើឱ្យជីវិតរបស់ក្មេងជំនាន់ក្រោយ គឺត្រូវការប្រើប្រាស់ស្មាតហ្វូន សម្រាប់ការទំនាក់ទំនងនៅក្នុងពិភពលោកឌីជីថលនេះ ដោយមិនអាចខ្វះបាននោះទេ ។

ដើម្បីជាការចូលរួមចែករំលែកនូវចំណេះដឹង និងផលប៉ះពាល់នៃការប្រើប្រាស់ទូរស័ព្ទនេះ ក្រុមហ៊ុន Motorola ដែលជាក្រុមហ៊ុនទូរស័ព្ទមួយដ៏ធំ បាន បញ្ចេញនូវការសិក្សាមួយ ដែលបានស្រាវជ្រាវដោយ Dr. Nancy Etcoff ដែលជាអ្នកជំនាញនៅខាងចិត្តគំនិត និងវិទ្យាសាស្រ្ត នៃភាពរីករាយនៅក្នុងសាកលវិទ្យាល័យ Harvard។ លោក Dr. Etcoff ក៏ជាអ្នកចិត្តវិទ្យានៅក្នុងនាយកដ្ឋាន Massachusetts General Hospital Department ផងដែរ។ ការសិក្សាស្រាវជ្រាវនេះ បានធ្វើការវាស់ស្ទង់ទៅលើអ្នកប្រើប្រាស់ស្មាតហ្វូនចំនួន 4,418 ដែលមានវ័យ 16 ឆ្នាំដល់ 65 ឆ្នាំនៅក្នុងសហរដ្ឋអាមេរិក ប្រេស៊ីល បារាំង និងប្រទេសឥណ្ឌា។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

លទ្ធផលបានបង្ហាញថា៖

• 33% នៃអ្នកទាំងនោះ គឺការចំណាយពេលវេលាជាមួយនឹងមនុស្សដែលគេស្រឡាញ់

•អ្នកប្រើប្រាស់ស្មាតហ្វូនក្មេងៗ គឺប្រឈមទៅនឹងបញ្ហានៃអាកប្បកិរិយា ដែលមានដល់ទៅ 53% នៃអ្នកប្រើប្រាស់ជំនាន់ Generation Z ដែលចាត់ទុកថា ស្មាតហ្វូនរបស់ពួកគេគឺជាមិត្តភក្តិល្អនោះ

• 61% នៃអ្នកដែលត្រូវបានគេវាស់ស្ទង់នេះ បានយល់ស្របថា ពួកគេចំណាយពេលវេលាច្រើននៅលើស្មាតហ្វូន ហើយពួកគេមានអារម្មណ៍ថាចាកចេញឆ្ងាយពីជីវិតប្រសិនបើគ្មានការប្រើប្រាស់ស្មាតហ្វូននោះ

• 60% នៃអ្នកវាស់ស្ទង់ បាននិយាយថា ស្មាតហ្វូន គឺពិតជាសំខាន់មែនទែនសម្រាប់ជីវិតមួយដែលត្រូវចាកចេញពីស្មាតហ្វូននោះ។

នេះគឺជាលទ្ធផលនៃអ្នកប្រើប្រាស់ស្មាតហ្វូនក្មេងៗ នៅក្នុងករណី Generation Z ។

• 49% នៃអ្នកប្រើប្រាស់យល់ស្របថា ពួកគេប្រើប្រាស់ស្មាតហ្វូនហួសកម្រិត ស្របពេលដែល 60% ទៀត ពួកគេមើលស្មាតហ្វូនច្រើនដង

• 35% បានជឿជាក់ថា ពួកគេចំណាយពេលវេលាច្រើនពេកនៅលើស្មាតហ្វូន ស្របពេលដែល 44% នៃក្រុម Gen Z ពួកគេមានអារម្មណ៍សប្បាយចិត្តជាមួយទូរស័ព្ទ

• 65% នៃទាំងនោះ បានអះអាងថា គឺមានការភ័យស្លន់ស្លោរនៅពេលដែលបាត់បង់ទូរស័ព្ទ ស្របពេលដែល 3 នៅក្នុងចំណោមអ្នកចូលរួម 4 នាក់យល់ស្របថា ពួកគេតែងតែគិតអំពីពេលវេលាបន្ទាប់ដែលពួកគេអាចប្រើប្រាស់ទូរស័ព្ទបាន។ 

ក្រោយពីទទួលបានលទ្ធផលបែបនេះ ក្រុមហ៊ុន Motorola បាននិយាយថា ដើម្បីកាត់បន្ថយនូវហានីភ័យពីការប្រើប្រាស់ទូរស័ព្ទ ក៏ដូចជាជំរុញអោយមានការលើកទឹកចិត្តអ្នកប្រើប្រាស់ទូរស័ព្ទ អោយដឹងច្បាស់ប្រយោជន៍នៃការប្រើប្រាស់នោះ ក្រុមហ៊ុន ដែលជាអ្នកបង្កើតកម្មវិធីបណ្តាញសង្គមទាំងអស់ គួរតែនាំយកនូវកម្មវិធីថ្មីៗ និងគំនិតផ្តួចផ្តើមថ្មីៗ ដែលអាចជួយអប់រំ និងការបង្រៀនមនុស្ស អំពីរបៀបនៃការស្វែងរកតុល្យភាពនៃទូរស័ព្ទ និងជីវិត។ នៅក្នុងក៏មានកម្មវិធី SPACE Phone-Life Balance App សម្រាប់អ្នកប្រើប្រាស់ទៀតផង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន