no-alternative title

ក្រុមហ៊ុន Vivo មានគម្រោងក្នុងការប្រកាសបង្ហាញស្មាតហ្វូនស៊េរីថ្មីចំនួនពីរម៉ូដែលរួមជាមួយនឹងការបញ្ឈប់ការលក់ទៅលើស្មាតហ្វូន V7 & V7+

ក្រុមហ៊ុនបច្ចេកវិទ្យា Vivo ប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មី Vivo V7+​ ដំបូងបំផុតនៅក្នុងប្រទេសឥណ្ឌាដែលជាម៉ូដែលដំបូងបំផុតដែលមានកម្រិតអេក្រង់​ 18:9 aspect ratio​ ដែលនឹងដាក់លក់នៅក្នុងទីផ្សារក្នុងស្រុកនៅក្នុងខែកញ្ញាឆ្នាំមុននេះ។ក្រោយមកក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះក៏ប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មី Vivo V7 ផងដែរ។ស្មាតហ្វូនទាំងនេះផ្តោតខ្លាំងនៅលើការថតរូប Selfies ហើយវាមានអេក្រង់ FullView Display ដែលមានកម្រិតភាពច្បាស់ HD+ ថែមទៀត។ស្មាតហ្វូនទាំងពីរម៉ូដែលនេះគឺជាជម្រើសល្អបំផុតដែលអាចប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើននៅក្នុងប្រទេសចិនដូចជា Xiaomi ផងដែរ។

alt


ថ្មីៗនេះក្រុមហ៊ុនបច្ចេកវិទ្យា Vivo ប្រកាសបង្ហាញទៀតថាស្មាតហ្វូន V7 និង V7+ នេះនឹងមានតម្លៃចុះថ្លៃផងដែរ។សម្រាប់កំណែពិសេសស៊េរីថ្មីរបស់ស្មាតហ្វូននេះក៏នឹងបង្កើនការលក់ផងដែរ។ក្រុមហ៊ុនបច្ចេកវិទ្យា Vivo បញ្ជាក់ថាក្រុមហ៊ុនទើបតែធ្វើការកាត់បន្ថយប្រាក់ចំណេញសម្រាប់អ្នកលក់រាយជាង 40% ហើយវានាំអោយមានការបាត់បង់នូវហាងលក់រាយច្រើនជាង 10,000 កន្លែងនៅក្នុងរយៈពេលដ៏ខ្លីនេះ។ប្រភពមួយបង្ហាញថាក្រុមហ៊ុនបច្ចេកវិទ្យា Vivo ក៏មានគម្រោងក្នុងការបញ្ឈប់នូវការលក់ស្មាតហ្វូន Vivo V7 និង V7+ នៅក្នុងទីផ្សារនៃប្រទេសឥណ្ឌាផងដែរ។

ការសម្រេចចិត្តក្នុងការបញ្ឈប់ស្មាតហ្វូន V7 និង V7+ នៅក្នុងប្រទេសឥណ្ឌានេះប្រហែលជាវាមិនមានការពេញនិយមខ្លាំងក្លានោះចាប់តាំងពីថ្ងៃប្រកាសបង្ហាញខ្លួនជាផ្លូវការ។ជំនួសមកវិញនោះក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិននេះក៏មានគម្រោងក្នុងការប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីពីរម៉ូដែលដែលមានអេក្រង់ FullView 18:9 Displays នៅក្នុងខណៈពេលនេះវានៅមិនទាន់មានព័ត៌មានលម្អិតអំពីស្មាតហ្វូនស៊េរិថ្មីទាំងពីរម៉ូដែលនេះនោះទេប៉ុន្តែវាទំនងជាដាក់លក់ផ្តាច់មុខតែនៅក្នុងទីផ្សារនៃប្រទេសឥណ្ឌាតែប៉ុណ្ណោះ។យើងប្រហែលជាអាចឃើញស្មាតហ្វូនទាំងនេះបង្ហាញខ្លួននៅចិនសិនមុនពេលដែលដាក់លក់នៅក្នុងប្រទេសឥណ្ឌានោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន