no-alternative title

ក្រុមហ៊ុន Nokia លក់ស្មាតហ្វូនច្រើនជាង OnePlus, HTC និង Sony នៅក្នុងត្រីមាសទី 4 ឆ្នាំ 2017

ចាប់តាំងពីការទិញយកក្រុមហ៊ុន Nokia តាមរយៈក្រុមហ៊ុនបច្ចេកវិទ្យា HMD Global របស់ប្រទេសហ្វាំងឡងម៉ាកយីហោរបស់ក្រុមហ៊ុន Nokia ចាប់ផ្តើមងើបឡើងមកវិញហើយ។ពេលនេះតាមទិន្នន័យស្រាវជ្រាវរបស់ Counterpoint research បង្ហាញថាម៉ាកយីហោរបស់ក្រុមហ៊ុន Nokia ដំណើរការយ៉ាងល្អនៅក្នុងឆ្នាំនេះ។ក្រុមហ៊ុន Nokia លក់ស្មាតហ្វូនបានចំនួន 4.4 លានគ្រឿងនៅក្នុងត្រីមាសទី 4 ឆ្នាំ 2017 នេះ។ 

alt

 

បើទោះបីនេះមិនមែនជាតួរលេខច្រើនខ្លាំងក្លាក៏ដោយវាក៏នឹងធ្វើឱ្យលោកអ្នកមានការភ្ញាក់ផ្អើលដោយសារតែទិន្នន័យនេះខ្ពស់ជាងក្រុមហ៊ុន​ HTC, Sony, Google, Alcatel, Lenovo, OnePlus, Gionee, Meizu, Coolpad, Asus និងជាច្រើនទៀត។ក្រុមហ៊ុនបច្ចេកវិទ្យា HMD Global ពេលនេះមានចំនែកទីផ្សារសរុបចំនួន 5% នៃចំនែកទីផ្សារសរុបដែលមានចំណែកទីផ្សារទូរស័ព្ទថោកដល់ទៅ 15% និងចំនែកទីផ្សារ 1% នៃស្មាតហ្វូន។នេះពិតជាគួរឱ្យចាប់អារម្មណ៍ខ្លាំងក្លាមែនទែនបន្ទាប់ពីក្រុមហ៊ុននេះរងការឈឺចាប់អស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ។

Nokia គឺជាក្រុមហ៊ុនផលិតទូរស័ព្ទតម្លៃធូរថ្លៃនាំមុខគេនៅលើពិភពលោក។

alt

 

មូលដ្ឋានរឹងមាំខ្លាំងក្លាជាងគេរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Nokia គឺនៅក្នុងចក្រភពអង់គ្លេសប៉ុន្តែវាក៏មានភាពរឹងមាំនៅក្នុងទីផ្សារអ៊ឺរ៉ុបនិងមជ្ឍឹមបូព៌ាដែលជួយឱ្យក្រុមហ៊ុនបច្ចេកវិទ្យានេះមានការលក់កើនឡើងខ្លាំងក្លាវិញនោះ។សម្រាប់ទីផ្សារទូរស័ព្ទតម្លៃថោកពេលនេះមានភាពរឹងមាំដោយសារតែវត្តមានរបស់ Nokia 3310 ស៊េរីថ្មី។ក្រុមហ៊ុនបច្ចេកវិទ្យា Nokia នៅមិនទាន់ប្រកាសបង្ហាញស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួននៅឡើយទេនៅឆ្នាំនេះប៉ុន្តែក្រុមហ៊ុននេះប្រហែលជាត្រៀមខ្លួនក្នុងការប្រកាសបង្ហាញនូវស្មាតហ្វូន Nokia 9, Nokia 7, Nokia 3310 LTE នៅក្នុងព្រឹត្តិការណ៍ MWC ខាងមុខនេះនៅទីក្រុងបាសេឡូណានៃប្រទេសអេស្ប៉ាញ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន