no-alternative title

Xiaomi Mi 7 នឹងប្រើប្រាស់បន្ទះឈីប Snapdragon 845 និងរ៉េមទំហំ 6GB យោងតាមការបែកធ្លាយនៅលើ Geekbench

នៅថ្ងៃទី 27 ខែមីនាខាងមុខនេះ ក្រុមហ៊ុន Xiaomi នឹងធ្វើការប្រកាសនូវស្មាតហ្វូនស៊េរីថ្មី Mi MIX 2S ដែលប្រើប្រាស់នូវបន្ទះឈីប Snapdragon 845 របស់ខ្លួនហើយ។ បន្ទាប់ពីការបង្ហាញស្មាតហ្វូននេះនាពេលខាងមុខ ក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិននេះ ក៏មានគម្រោងក្នុងការបញ្ចេញនូវស្មាតហ្វូនស៊េរីថ្មី Xiaomi Mi 7 នៅប៉ុន្មានខែខាងមុខនេះផងដែរ។ ស្មាតហ្វូនស៊េរីថ្មីនេះ ត្រូវបានគេដឹងថា នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 845 ដូចគ្នា។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូនស៊េរីថ្មីនេះ អាចនឹងមានឈ្មោះហៅថា Xiaomi Dipper ដែលទើបតែបង្ហាញខ្លួននៅលើ Geekbench ដែលនឹងប្រើប្រាស់ជាមួយនឹងបន្ទះឈីប Snapdragon 845។ ក្រុមហ៊ុន Xiaomi តែងតែប្រើប្រាស់នូវឈ្មោះរៀងគ្នាសម្រាប់ស្មាតហ្វូន Mi 6, Mi 5S Plus, Mi 5S និង Mi 5 ជាមួយនឹងកូដឈ្មោះ Sagit, Natrium, Capricorn និង Gemini ជាដើម។ ដូចនេះ ស្មាតហ្វូនជំនាន់បន្ទាប់នឹងមានឈ្មោះថា Dipper នៅលើ Geekbench អាចនឹងមានឈ្មោះថា Mi 7។

 

នៅក្នុងបញ្ជីរបស់ Geekbench ស្មាតហ្វូន Xiaomi Dipper នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 845 រួមជាមួយនឹងរ៉េម ទំហំ 6GB និងដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 8.0 Oreo។ នៅក្នុងពិន្ទុ Single-Core គឺមានដល់ទៅ 2449 និងពិន្ទុ Multi-Core មានពិន្ទុដល់ទៅ 8309 ។ របាយការណ៍ជាច្រើនមុននេះ បានទម្លាយថា ក្រុមហ៊ុន Qualcomm និង Xiaomi ក៏បានសហការគ្នា ដើម្បីបង្កើនប្រសិទ្ធិភាពនៃបន្ទះឈីប Snapdragon 845 ថែមទៀតផង។

 

សម្រាប់ firmware files របស់ស្មាតហ្វូនស៊េរីថ្មី Xiaomi Mi 7 ក៏ត្រូវបានគេដឹងថា ទំនងជាប្រើប្រាស់នូវអេក្រង់ OLED Display ដែលមានមុខងារ Always-On Display។ ស្មាតហ្វូននេះ នឹងមានកម្រិតអេក្រង់ទំហំ 6.01 អ៊ីង ដែលជាអេក្រង់ OLED Display របស់ក្រុមហ៊ុន Samsung ។ ស្មាតហ្វូននេះ អាចនឹងប្រើប្រាស់នូវ notch ដូចគ្នាទៅនឹង iPhone X អញ្ចឹងដែរ អ្វីដែលពិសេសនោះ គឺស្មាតហ្វូននេះ ប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់។ ស្មាតហ្វូនស៊េរីថ្មីនេះ ត្រូវបានគេព្យាករណ៍ថា នឹងទ្រទ្រង់នូវបច្ចេកវិទ្យា 7.5W wireless charging ដូចគ្នាទៅនឹង iPhone X ។ ក្រុមហ៊ុន Xiaomi ទំនងជាប្រកាសនូវស្មាតហ្វូន Mi 7 នៅក្នុងខែមិថុនាឆ្នាំនេះថែមទៀត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន