no-alternative title

MacBook ស៊េរីថ្មីនឹងប្រើប្រាស់អេក្រង់ដូចគ្នាទៅនឹង MacBook Pro ជាមួយនិងគម្រោងនៃការរនាំចេញរបស់ Apple អោយបាន 4 លានគ្រឿងនៅឆ្នាំនេះ

យោងរបាយការណ៍ថ្មីមួយចេញពីកោះតៃវ៉ាន់ កាលថ្មីៗនេះ អះអាងថា ក្រុមហ៊ុន Apple កំពុងតែធ្វើការនៅលើកុំព្យូទ័រស៊េរីថ្មី MacBook ដែលមានកម្រិតអេក្រង់ដូចគ្នាទៅនឹងកុំព្យូទ័រ MacBook Pro។ របាយការណ៍ខាងលើបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple នេះ ទំនងជានាំចេញកុំព្យូទ័រប្រមាណជា 4 លានគ្រឿងសម្រាប់ Notebook ស៊េរីថ្មី ដែលដំណើរការប្រព័ន្ធប្រតិបត្តិការ macOS នៅក្នុងឆ្នាំ 2018 នេះ។

តាមសំដីអ្នកស្រាវជ្រាវជាន់ខ្ពស់ Jim Hsiao របស់ DigiTimes Research បានបញ្ជាក់នៅថ្ងៃច័ន្ទនេះថា ក្រុមហ៊ុន Apple កំពុងតែត្រៀមខ្លួនក្នុងការបញ្ចេញនូវកុំព្យូទ័រ MacBook ស៊េរីថ្មីនៅចុងត្រីមាសទី 2 ខាងមុខនេះ។ អ្វីដែលពិសេសសម្រាប់កុំព្យូទ័រ MacBook នេះ គឺទៅលើតម្លៃរបស់វាតែម្តង។ ក្រុមហ៊ុន Apple ត្រូវបានគេជឿជាក់ថា នឹងត្រៀមខ្លួនដាក់លក់កុំព្យូទ័រ MacBook ថ្មីនេះ ជាមួយនឹងតម្លៃមួយស្រដៀងគ្នាទៅនឹងកុំព្យូទ័រ MacBook Air ឬខ្ពស់ជាងនេះបន្តិច។

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Hsiao បានទម្លាយថា ក្រុមហ៊ុន Apple ដំបូងឡើងចង់ធ្វើការផ្គត់ផ្គង់ទៅលើកុំព្យូទ័រ MacBook ចេញពីប្រទេសចិន ដែលអាចជាការផ្លាស់ប្តូរមួយក្នុងការកាត់បន្ថយទៅលើតម្លៃរបស់កុំព្យូទ័រនេះ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ បានទទួលយកនូវប្រភពនៃការផ្គង់ផ្គង់បន្ទះអេក្រង់ចេញពីក្រុមហ៊ុន LG Display របស់ប្រទេសកូរ៉េខាងត្បូងដោយសារតែវាមានបញ្ហាជាច្រើន ជាមួយនឹងក្រុមហ៊ុនរោងចក្រដែលមានមូលដ្ឋាននៅក្នុងប្រទេសចិននេះ។

អ្នកវិភាគរូបនេះបានបន្ថែមទៀតថា កុំព្យូទ័រ MacBook របស់ក្រុមហ៊ុន Apple នឹងមានអេក្រង់ទំហំ 13.3 អ៊ីង ដែលមានកញ្ចក់អេក្រង់កំម្រិត a-Si ថែមទៀតផង។ អេក្រង់នេះ គឺមានកម្រិតភាពច្បាស់ដូចគ្នាទៅនឹងកម្រិតភាពច្បាស់របស់កុំព្យូទ័រ MacBook Pro ទំហំ 13.3 អ៊ីង របស់ក្រុមហ៊ុន Apple។ មានន័យថា កុំព្យូទ័រ MacBook ថ្មីនេះ ទំនងជាមានកម្រិតភាពច្បាស់ 2560x1600 ភិចសែល និងកម្រិត 227 ppi។

ក្រុមហ៊ុន LG Display នឹងចាប់ផ្តើមដឹកជញ្ជូនអេក្រង់នេះ នៅក្នុងខែមេសាដែលមានរយៈពេលមួយខែ ឬពីរខែទៀត មុនពេលដែលកុំព្យូទ័រ MacBook នេះចាប់ផ្តើមនូវការផលិតទ្រង់ទ្រាយធំនោះនៅចុងខែឧសភា ឬនៅដើមខែមិថុនាខាងមុខនេះ។ ក្រុមហ៊ុន Quanta Computer គឺមានចំណែកដល់ទៅ 70% ស្របពេលដែលក្រុមហ៊ុន Foxconn Electronics គឺគ្រប់គ្រងទៅលើផ្នែកដែលនៅសល់។

នៅក្នុងរបាយការណ៍នេះ លោក Hsiao បានបញ្ជាក់ថា ក្រុមហ៊ុន Apple បានកំណត់ទៅលើការនាំចេញនូវកុំព្យូទ័រដល់ទៅ 6 លានគ្រឿងនៅឆ្នាំនេះ។ទោះជាយ៉ាងណាក៏ដោយ ការនាំចេញរបស់កុំព្យូទ័រ MacBook ស៊េរីថ្មីនេះ នឹងឈានដល់ទៅ 4 លានគ្រឿងនៅក្នុងឆ្នាំ 2018 ខាងមុខនេះ។  នៅក្នុង របាយការណ៍របស់ Hsiao មានរយៈពេលតិចជាង 1 សប្តាហ៍បន្ទាប់ពីលោក Ming-Chi Kuo អ្នកវិភាគរបស់ក្រុមហ៊ុន KGI Securities បានទស្សន៍ទាយថា ក្រុមហ៊ុន Apple នឹងបញ្ចេញនូវកុំព្យូទ័រតម្លៃធូរថ្លៃនៃ MacBook Air នៅឆ្នាំនេះផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន