no-alternative title

រូបភាព Teaser របស់ស្មាតហ្វូនស៊េរីថ្មី OPPO R15 ត្រូវបានក្រុមហ៊ុនបញ្ជាក់ថា នឹងមានរ៉េមទំហំ 6GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB

ថ្មីៗនេះ ក្រុមហ៊ុន OPPO ទើបតែបញ្ចេញនូវរូបភាព Teaser ថ្មីមួយនៃស្មាតហ្វូនស៊េរីថ្មីនាពេលខាងមុខរបស់ខ្លួន ហើយក្រុមហ៊ុន ក៏បានបញ្ជាក់នូវលក្ខណៈសំខាន់ចំនួន 2 ដែលមាននៅលើស្មាតហ្វូនជំនាន់ថ្មីនេះផងដែរ។ ស្មាតហ្វូន OPPO R15 គឺជាជំនាន់បន្ទាប់ ដែលនឹងប្រើប្រាស់នូវមុខងារ និងសមត្ថភាពជាច្រើនដែលពួកគេធ្លាប់ប្រើប្រាស់នៅលើស្មាតហ្វូនតម្លៃថ្លៃនោះ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

រូបភាព Teaser ថ្មីនេះ មិនមានបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីនេះ នៅឡើយទេ ក៏ប៉ុន្តែវាមានការបញ្ជាក់ថា ស្មាតហ្វូននេះ នឹងមានរ៉េមទំហំ 6GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB ថែមទៀតផង។ ស្មាតហ្វូន R9 Plus ប្រហែលជាប្រើប្រាស់នូវម៉េមូរីទំហំធំបែបនេះ។ នៅក្នុងរូបភាព Teaser នេះ បានបញ្ជាក់ទៀតថា អេក្រង់ពេញលេញ Full Screen Display ដែល TENAA បានទម្លាយថា ស្មាតហ្វូននេះ នឹងមានអេក្រង់ទំហំ 6.28 អ៊ីង នឹងមានកម្រិតភាពច្បាស់ 2280x1080 ភិចសែលថែមទៀតផង។ 

ស្មាតហ្វូននេះ នឹងប្រើប្រាស់នូវ Notch ដូចគ្នាទៅនឹង iPhone X។ OPPO R15 នឹងប្រើប្រាស់នូវបន្ទះឈីប Helio P60 processor ជាមួយនឹងប្រព័ន្ធ Dual-Core AI Processor ប្រព័ន្ធកាមេរ៉ាភ្លោះខាងក្រោយទំហំ 16 + 5MP កាមេរ៉ាខាងមុខទំហំ 20MP Selfie និងថាមពលថ្មទំហំ 3450 mAh។  សម្រាប់ម៉ូដែលមួយទៀតមានឈ្មោះថា OPPO R15 Dream Mirror Edition ក៏ត្រូវគេរំពឹងផងដែរថា នឹងបង្ហាញខ្លួនជាមួយនឹងស្មាតហ្វូនស៊េរីថ្មីខាងលើនេះ ហើយក៏មានការផ្លាស់ប្តូរទៅលើការរចនា ការប្រើប្រាស់នូវបន្ទះឈីប Snapdragon 660 និងកាមេរ៉ាខាងក្រោយទំហំ 16MP+20MP ។ ស្មាតហ្វូននេះមានថាមពលថ្មតូចជាងត្រឹមតែ 3400mAh ប៉ុណ្ណោះ៕

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន