no-alternative title

ក្រុមហ៊ុន Motorola ត្រៀមបើកហាងលក់រាយ Moto Hubs ចំនួន 1,000 កន្លែងនៅក្នុងទីក្រុងជាង 100 នៅក្នុងប្រទេសឥណ្ឌា

និយាយពីចំណែកទីផ្សារស្មាតហ្វូនរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Motorola នៅលើពិភពលោក ហាក់ដូចជាមិនសប្រសើរណាស់ណានោះទេ ប៉ុន្តែសម្រាប់នៅប្រទេសវិញ ឥណ្ឌា គឺមានកំណើនយ៉ាងល្អសម្រាប់ទីផ្សារថ្នាក់កណ្តាលនៅក្នុងប្រទេសដែលមានចំនួនអ្នកប្រើប្រាស់ច្រើនលើសលប់នេះ។ នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះក្រុមហ៊ុន Lenovo បានជម្រុញម៉ាកយីហោស្មាតហ្វូនស៊េរីថ្មីនេះយ៉ាងខ្លាំង។ យោងតាមរបាយការណ៍ថ្មីមួយចេញពី NDTV ឱ្យដឹងថា ក្រុមហ៊ុន Motorola បានត្រៀមខ្លួនក្នុងការបើកហាង 1,000 Moto Hubs នៅក្នុងទីក្រុងចំនួន 100 នៅក្នុងទូទាំងប្រទេសឥណ្ឌាតែម្តង។

ក្រុមហ៊ុន Motorola បានបញ្ជាក់ថា គម្រោងផែនការនៅក្នុងការបើកហាងជាច្រើននៅក្នុងប្រទេសនេះ គឺដើម្បីធ្វើការប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុន Xiaomi នោះ។ ក្រុមហ៊ុនក៏បើកនូវហាង Offline ជាច្រើនដូចគ្នាទៅនឹងក្រុមហ៊ុន xiaomi ផងដែរ។ ក្រុមហ៊ុន Xiaomi បើកហាងជាច្រើន Mi Home stores របស់ខ្លួននៅក្នុងទីផ្សារជាច្រើនរបស់ប្រទេសឥណ្ឌា។ ក្រុមហ៊ុន Motorola បានរំពឹងថា នឹងមានការកើនឡើងនូវប្រាក់ចំណេញជិត 50% នេះ បើតាមការបញ្ជាក់របស់លោក  Sudhin Mathur ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Motorola នៅមិនទាន់បញ្ជាក់អំពីពេលវេលាក្នុងការបើកហាងលក់រាយអោយគ្រប់ 1000 ហាងនៅពេលណានោះទេ ប៉ុន្តែមានការលើកឡើងថា ប្រហែលជាត្រឹមរយៈពេលតែ 6 ខែប៉ុណ្ណោះ។ ហាងលក់រាយ Moto Hubs នឹងមិនត្រឹមតែដាក់លក់ស្មាតហ្វូនជាច្រើននោះទេ ប៉ុន្តែរួមទាំងការដាក់លក់នូវផលិតផល Moto accessories ជាច្រើនផងដែរ។ ថ្មីៗនេះ ក្រុមហ៊ុន  Motorola ផលិតនូវ  accessories ជាច្រើនដូចជាកាសស្តាប់ Moto shells និង Covers ផងដែរ។ គរបញ្ជាកថា់ ថ្មីៗនេះ ក្រុមហ៊ុន ទើបតែបើកហាង 25 Moto hubs នៅក្នុងទីក្រុង Kolkata ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន