no-alternative title

Huawei ត្រូវបានគេចាត់ទុកថា គឺជាក្រុមហ៊ុនដំបូងដែលប្រឡូកនៅក្នុងទ្វីបអ៊ឺរ៉ុប ដែលគ្រប់គ្រងប៉ាតង់បានច្រើនជាងគេ

កាលពីសសប្តាហ៍មុននេះ ក្រុមហ៊ុន Huawei បានបញ្ជាក់ថា កាក្លាយជាក្រុមហ៊ុននាំមុខគេនៅលើទីផ្សារជាច្រើននោះ គឺមិនមែនជារឿងចៃដន្យនោះទេ។ ក្រុមហ៊ុនបច្ចេកវិទ្យានេះ ត្រូវបានគេគិតប្រហែលជាមិនអាចទៅរួចនោះទេ នៅក្នុងទីផ្សារប្រទេសចិន ប៉ុន្តែក្រុមហ៊ុននេះ បែជាអាចឈរនៅចំណាត់ថ្នាក់លេខ 3 នៅលើពិភពលោកបាន។ ដើម្បីទទួលបាននូវលទ្ធផលដ៏ល្អនេះ ក្រុមហ៊ុនបច្ចេកវិទ្យានេះ បានវិនិយោគយ៉ាងខ្លាំងនៅលើគំនិត និងរបកគំហើញថ្មីៗជាច្រើនផងដែរ។ 

រហូតមកដល់ពេលនេះ ក្រុមហ៊ុន Huawei គ្រប់កគ្រងទៅលើប៉ាតង់ធំជាងគេបំផុតនៅក្នុងពិភពលោក។ តាមការបញ្ជាក់នៅក្នុងរបាយការណ៍ចុងក្រោយនោះរបស់ European Patent Office ក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិននេះគឺជាក្រុមហ៊ុនដំបូងនៅក្នុងទ្វីបអ៊ឺរ៉ុបដែលមានប៉ាតង់កម្មវិធីច្រើនជាងគេនៅក្នុងឆ្នាំ 2017 នេះ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ប្រភពនេះ បានអះអាងថា ក្រុមហ៊ុន Huawei បានស្នើរសុំប៉ាតង់ដល់ទៅ 2398 កាលពីឆ្នាំមុននេះ  ដែលជាអាចអនុញ្ញាតឱ្យក្រុមហ៊ុននេះ នឹងឈរនៅចំណាត់ថ្នាក់លេខ 1 នៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើន នៅលើពិភពលោកដូចជា Siemens, LG, Samsung និង Qualcomm ។ ដូចអ្វីដែលអ្នកគិត ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើន ក៏ស្ថិតនៅពីក្រោយក្រុមហ៊ុននេះផងដែរ។ ក្រុមហ៊ុន Huawei គឺជាក្រុមហ៊ុនដំបូងបំផុតរបស់ប្រទេសចិន ដែលទទួលននូវពានរង្វាន់នេះ។

ស្ថាប័ន European Patent Office បានទទួលនូវប៉ាតង់សរុបចំនួន 166,000 នៅក្នុងឆ្នាំ 2017 ដែលមានការកើនឡើង 4% បើធៀបទៅនឹងឆ្នាំមុនទៀតនោះ។ ប៉ាតង់នេះ គឺត្រូវបានស្នើរដោយក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើន នៅក្នុងប្រទេសចិន ឈានដល់ទៅ 8330 ដែលមានកំណើន 16.6% បើធៀបទៅនឹងឆ្នាំមុនមួយទៀតនោះ។ មួយភាគ 3 នៃប៉ាតង់ទាំងអស់នេះ គឺត្រូវដាក់ស្នើរដោយក្រុមហ៊ុន Huawei។ នៅក្នុងពេលអនាគត ការវិនិយោគប្រចាំឆ្នាំនៅក្នុងការស្រាវជ្រាវ និងការអភិវឌ្ឍនឹងអាចឈានលើសពី 10 ពាន់លានដុល្លារទៅកាន់ 20 ពាន់លានដុល្លារអាមេរិកផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ដោយ ប៉េងលីន