no-alternative title

ព័ត៌មានថ្មី! ក្រុមហ៊ុន Samsung បានកំណត់គោលដៅក្នុងការលក់ស្មាតហ្វូន Galaxy S9/S9+ អោយបានចំនួន 43 លានគ្រឿងនៅក្នុងឆ្នាំនេះ

យោងតាមប្រភពមួយបានបញ្ជាក់កាលពីថ្ងៃទី 12 ខែមីនានេះ បានឱ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung Electronics មានគម្រោងក្នុងការនាំចេញស្មាតហ្វូន Galaxy S9 និង Galaxy S9+ ចំនួនដល់ទៅ 43 លានគ្រឿងនៅក្នុងឆ្នាំនេះ ដែលនេះ គឺជាតួរលេខមួយខ្ពស់ជាងគេចំនួននៃការលក់ស្មាតហ្វូន Galaxy S8 និង Galaxy S8+ ដែលលក់បានចំនួនត្រឹមតែ 41 លានគ្រឿងកាលពីឆ្នាំមុននេះ។ ថ្មីៗនេះ ក្រុមហ៊ុន Samsung ទើបតែស្នើរទៅកាន់អ្នកផ្គត់ផ្គង់ជាច្រើន ដើម្បីធ្វើការកំណត់នូវកាលបរិច្ឆេទនៃការផលិតសមាសភាគរបស់ស្មាតហ្វូនដោយផ្អែកទៅលើគោលដៅរបស់ខ្លួន នេះបើតាមការបញ្ជាក់របស់សារព័ត៌មាន The Bell ដែលបានដកស្រង់ចេញពីប្រភពខាងក្នុងនោះ។

ប្រភពសុំមិនបញ្ចេញឈ្មោះ បាននិយាយថា “ក្រុមហ៊ុន Samsung មានគោលដៅក្នុងការនាំចេញស្មាតហ្វូន Galaxy S9 និង Galaxy S9+ រហូតដល់ទៅ 43 លានគ្រឿង បើទោះបីជាក្រុមហ៊ុន មិនអាចធ្វើការកែប្រែទៅលលើលគោលដៅនៃការលក់ផ្អែកទៅតាមលក្ខខណ្ឌទីផ្សារក៏ដោយ។” អ្នកឃ្លាំមើលទីផ្សារ បាននិយាយថា កំណើនបរិមាណនៃការនាំចេញស្មាតហ្វូននៅក្នុងឆ្នាំនេះ គឺបានឆ្លុះបញ្ចាំងអំពីភាពយឺតនៃឧស្សាហកម្មស្មាតហ្វូនពិភពលោកផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងរបាយការណ៍មួយថ្មីមួយ ដែលបានចុះផ្សាយដោយអ្នកស្រាវជ្រាវទីផ្សាពិភពលោក Gartner បង្ហាញថា ស្មាតហ្វូនចំនួន 407.8 លានគ្រឿង ត្រូវបានដាក់លក់នៅក្នុងត្រីមាសទី 4 ឆ្នាំមុននេះ ដែលមានការធ្លាក់ចុះ 5.6% បើធៀបទៅនឹងឆ្នាំមុននេះ។ ក្រុមហ៊ុនផលិតស្មាតហ្វូនធំៗមួយចំនួនរួមមាន ដូចជា Samsung, Apple និង Huawei បានមើលឃើញថា ការលក់របស់ពួកគេមានការធ្លាក់ចុះ នៅក្នុងរយៈពេល 3 ខែនេះ ដោយសារតែការផ្លាស់ប្តូរស្មាតហ្វូនថ្មី ដើម្បីប្រើប្រាស់របស់អតិថិជនមានរយៈពេលយូរជាងមុន។

ក្រុមហ៊ុនវិភាគទីផ្សារជាច្រើនដូចជា Counterpoint Research កាលពីពេលមុននេះ បានទស្សន៍ទាយផងដែរថា ការនាំចេញស្មាតហ្វូន Galaxy S9 និង Galaxy S9+ នឹងមានចន្លោះពី 40 ទៅ 43 លានគ្រឿងនៅក្នុងឆ្នាំនេះ។ កាលពីពេលកន្លងទៅ ក្រុមហ៊ុន Samsung ខ្លួនឯងក៏បានរាយការណ៍ផងដែរថា ខ្លួនបាននាំចេញស្មាតហ្វូន Galaxy S8 និង Galaxy S8+ ប្រហែលជា 41 លានគ្រឿង ស្របពេលដែលស្មាតហ្វូន Galaxy S7 មានការនាំចេញដល់ទៅ 47 លានគ្រឿងនៅក្នុងឆ្នាំ 2016 នោះ។ រហូតមកដល់ពេលនេះ ការកម្មង់ទិញមុនសម្រាប់ស្មាតហ្វូនស៊េរីថ្មី Galaxy S9 និង Galaxy S9+ របស់ក្រុមហ៊ុន Samsung នៅក្នុងរយៈពេលមួយសប្តាហ៍នេះ នៅក្នុងប្រទេសកូរ៉េខាងត្បូងចាប់ពីថ្ងៃទី 26 ខែកុម្ភៈដល់ថ្ងៃទី 4 ខែមីនានេះ ត្រូវបានគេដឹងថា បានចំនួន 70% ហើយ បើធៀបទៅនឹងស្មាតហ្វូនជំនាន់មុននេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន