no-alternative title

ប្រទេសចិនចាប់ផ្តើមធ្វើតេស្ត៍សាកល្បងទៅលើរថភ្លើងល្បឿនលឿនរបស់ខ្លួនដែលអាចរត់បាននៅក្នុងល្បឿន 1000 គីឡូម៉ែត្រក្នុងមួយម៉ោង

នៅទីបំផុត ប្រទេសចិន បានចាប់ផ្តើមធ្វើតេស្ត៍គំរូទៅលើរថយន្តរថភ្លើងម៉ុលឡង់កម្រិតខ្ពស់មួយ (Supersonic Maglev Train) ដែលអាចសម្រេចបាននូវល្បឿនដែលលឿនជាងមុននៅខាងក្នុងផ្លូវក្រោមដី។ ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Southwest Jiaotong University បានធ្វើការអភិវឌ្ឍន៌នៅក្នងការបង្កើតនូវរង្វង់ទំនើបបំផុតដែលមានសីតុណ្ហភាពខ្ពស់បំផុតនៅក្នុងការធ្វើតេស្ត៍នេះ ដែលមានឈ្មោះថា ‘super maglev’ ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Deng Zigang ដែលជាវិស្វករដឹកនាំគេនៅក្នុងគម្រោងនេះ បានប្រាប់ទូរទស្សន៍ China Central Television ថា បណ្តារថភ្លើងដែលលឿនបំផុតនឹងនាំមកនូវសមត្ថភាពនៃម៉ាញ៉េទិកនៅខាងក្នុងសុញ្ញអាកាស ដើម្បីជួយទៅលើកង់ និងខ្យល់កកិតហើយធ្វើដំណើរលឿនជាងយន្តហោះពាណិជ្ជកម្មថែមទៀត។  គំនិតនេះ គឺស្រដៀងគ្នាទៅនឹងប្រព័ន្ធឆ្លងកាត់ hyperloop transit system ដែលត្រូវបាន ស្នើឡើងដោយលោក Elon Musk ជាលើកដំបូងនៅក្នុងឆ្នាំ 2013 ហើយបច្ចុប្បន្នកំពុងត្រូវបានអភិវឌ្ឍន៍ និងធ្វើឱ្យប្រសើរឡើងដោយគម្រោង Virgin Hyperloop One និងអ្នកចាប់ផ្តើមអាជីវកម្មអាមេរិកដទៃទៀត។

 

រង្វង់គំរូរបស់សាកលវិទ្យាល័យ Jiaotong University គឺមានប្រវែងប្រហែល 45 ម៉ែត្រ និងអាចរុញរថភ្លើងមួយអ៊ីញពីលើដី។ នៅលើផ្លូវមានផ្នែកតូចបំផុត និងប្រើមេដែក និងសម្ភារៈតិចជាងផ្លូវដែលកំពុងរត់ដោយរថភ្លើងធម្មតានៅជុំវិញល្បឿន 400 kmph ក្នុងប្រទេសចិន។ ការចាប់ផ្តើមនេះ រថភ្លើងគំរូនេះ គឺអាចផ្ទុកទំងន់ចាប់ពី 300 ទៅ 1,000 គីឡូក្រាម នឹងមានសមត្ថភាព អាចរត់នៅល្បឿនពី 0-50 គីឡូម៉ែត្រក្នុងមួយម៉ោងប៉ុណ្ណោះ ប៉ុន្តែលោក Zigang មានសង្ឃឹមថា ល្បឿននឹងកើនឡើងដល់ទៅ 400 គីឡូម៉ែត្រ នៅក្នុងមួយម៉ោងក្នុងចុងឆ្នាំនេះ ហើយគំនិតនេះ នឹងបន្តធ្វើការផ្លាស់ប្តូរឆ្ពោះទៅរកគោលដៅ 1.000 គីឡូម៉ែត្រក្នុងមួយម៉ោងនាពេលខាងមុខ។ អនាគត ការប្រើប្រាស់ក្បាលរថភ្លើងនេះ គឺមានសារៈសំខាន់ណាស់ ឧទាហរណ៍ កាធ្វើដំណើរពីញូវយ៉ក ទៅវ៉ាស៊ីនតោនឌីស៊ី គឺចំណាយពេលប្រហែលជា 20 នាទីប៉ុណ្ណោះ។

 

បច្ចុប្បន្ននេះ រថភ្លើងល្បឿនលឿនបំផុតនៅលើពិភពលោកគឺ SC Maglev របស់ប្រទេសជប៉ុន ដែលមានល្បឿនលើសពី 600 គីឡូម៉ែត្រក្នុងមួយម៉ោងដំណើរការនៅក្នុងខែមេសាឆ្នាំ 2015។ ឧបករណ៍ Hyperloop pods ត្រូវគេរំពឹងថា នឹងធ្វើដំណើរក្នុងល្បឿនយានអវកាស ប៉ុន្តែឧបករណ៍នេះកំពុងស្ថិតនៅដំណាក់កាលដំបូងក្នុងការអភិវឌ្ឍន៍នៅឡើយទេ។  អ្នកអភិវឌ្ឍន៍រថភ្លើងរូបនេះ ដែលមានល្បឿនលឿន ក៏នឹងត្រូវពិនិត្យទៅលើប្រព័ន្ធសុវត្ថិភាពដែលមិនមានសុវត្ថិភាពដើម្បីធានាថា អ្នកដំណើរដែលអង្គុយនៅខាងក្នុងនៅតែមានសុវត្ថិភាពមិនថា មានបញ្ហាអ្វីនោះទេ។ នេះរួមបញ្ចូលទាំងការរួមបញ្ចូលនៃប្រព័ន្ធហ្វ្រាំងដែលមានប្រសិទ្ធភាពខ្ពស់ និងការការពារបន្ថែមជាច្រើនទៀត ដើម្បីរក្សាបំពង់សុញ្ញាអាកាសមិនឱ្យខូចនៅពេលរថភ្លើងកំពុងដំណើរការនៅល្បឿនលឿននោះ។

 

របាយការណ៍នៃការធ្វើតេស្ត៍នេះ ធ្វើឡើងត្រឹមតែពីរបីខែប៉ុណ្ណោះ បន្ទាប់ពីអ្នកម៉ៅការកំពូលរបស់ក្រុមហ៊ុនអាកាសចរណ៍ស៊ីវិលចិន CASIC បានអះអាងថា នឹងធ្វើការនៅលើរថភ្លើងហោះហើរ ‘flying trains’ ដែលមានល្បឿនប្រហែលជា 4.000 គីឡូម៉ែត្រក្នុងមួយម៉ោងនោះ។ នេះគឺជាល្បឿននៃសំឡេង (1,225 kmph) និងល្បឿនលឿនជាងរថភ្លើងល្បឿនលឿនបំផុតរហូតដល់ទៅ 10 ដងថែមទៀត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន