no-alternative title

ក្រុមហ៊ុនមេរបស់ Nokia បានប្រកាសវិនិយោគបន្ថែមទៅលើទូរស័ព្ទជំនាន់ក្រោយ ដំណើរការដោយប្រព័ន្ធសេវា 4G នៅក្នុងប្រទេសឥណ្ឌា

ក្រុមហ៊ុន HMD Global ដែលជាក្រុមហ៊ុនមេរបស់ Nokia គ្រោងប្រកាសចេញទូរស័ព្ទស្មាតហ្វូនដែលប្រើប្រព័ន្ធសេវា 4G នៅខែឧសភាក្នុងទីផ្សារប្រទេសឥណ្ឌាដោយសហការណ៍ជាមួយក្រុមហ៊ុនបណ្តាញទូរគមនាគមន៍ដ៏ធំបំផុតរបស់ឥណ្ឌាដែលមានឈ្មោះថា Reliance Industries’ JioPhone។ ក្រុមហ៊ុនទាំងពីបានសំឡឹងមើលឃើញថាមានអ្នកប្រើប្រាស់ទូរស័ព្ទចល័តប្រមាណ 500 លាននាក់ដែលពួកគេទាំងនោះមិនទាន់ចង់ផ្លាស់ប្តូរទៅប្រើទូរស័ព្ទប្រភេទស្មាតហ្វូនទៅឡើយទេដោយសារតែកត្តាតម្លៃ និងលទ្ធភាពរបស់ពួកគេនៅមានកម្រិត។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នាយកប្រត្តិបត្តិក្រុមហ៊ុន HMD លោក Florian Seiche បានប្រាប់ទៅកាន់កាសែត ET របស់ឥណ្ឌាថា ប្រទេសឥណ្ឌាគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារធំៗទាំងបីដែលរកប្រាក់ចំណូលបានខ្ពស់ ហើយក្រុមហ៊ុនបានកំនត់គោលដៅរបស់ខ្លួនក្នុងការប្រគូតប្រជែងទីផ្សារដើម្បីឈរក្នុងតារាងក្រុមហ៊ុនកំពូលទាំងប្រាំនៅដំណាច់ឆ្នាំនេះ។ នាយកប្រតិបត្តិរូបនេះបាននិយាយទៀតថា ឆ្នាំនេះយើងបានកំនត់គោលដៅរបស់យើងដើម្បីធ្វើការវិនិយោគអោយកាន់តែខ្លាំងឡើងដើម្បីប្រគូតប្រជែងទីផ្សារ និងដណ្តើមចំនែកទីផ្សារក្នុងប្រទេសឥណ្ឌា។

 

យើងនឹងបង្កើនការលក់តាមរយះការផ្តល់ជូននូវអ្វីដែលជាតម្រូវការរបស់អតិថិជន និងបង្កើនសកម្មភាពទីផ្សារអោយកាន់ខ្លាំងក្លាជាងមុន។ យុទ្ធសាស្ត្រដ៏សំខាន់របស់យើងដើម្បីបង្កើនចំនែកទីផ្សារអោយរីកកាន់តែរហ័រគឺយើងនឹងធ្វើការប្រកាសចេញលក់នូវទូរស័ព្ទដំណើរការដោយប្រព័ន្ទ 4G ស៊េរី Nokia 8110 ដែលនឹងសហការណ៍ជាមួយដៃគូបណ្តាញទូរគមនាគមន៍ធំៗនៅខែឧសភាខាងមុខនេះ។ ជាងនេះទៅទៀតនៅខែក្រោយនេះក្រុមហ៊ុន Nokia គ្រោងប្រកាសចេញទូរស័ព្ទស្មាតហ្វូនជាច្រើនស៊េរីផងដែរក្នុងទីផ្សារប្រទេសឥណ្ឌារួមមាន Nokia 8 Sirocco, Nokia 7 Plus, Nokia 6 និង Nokia 1។ 

 

លោក Ajey Mehta អគ្គនាយកក្រុមហ៊ុន HMD Global ប្រចាំប្រទេសឥណ្ឌាបានមានប្រសាសន៍ ក្រុមហ៊ុនបានធ្វើការពិភាក្សារួចរាល់ហើយជាមួយដៃគូផលិតកម្ម Foxconn ជុំវិញការបង្កើនចង្វាក់ផលិតកម្មស្មាតហ្វូន និងទូរស័ព្ទចល័តដែលមានមុខងារទំនើបនៅក្នុងប្រទេសឥណ្ឌា។ លោក Mehta  បន្តថា ក្រៅពីនេះក្រុមហ៊ុនរបស់ខ្លួនបានបង្កើនហាងលក់រាយប្រមាណ 10% បន្ថែមទៀតដោយបច្ចុប្បន្ននេះយើងមានហាងលក់រាយប្រមាណ 110,000 ហាង និងតំណាងចែកចាយចំនួន 510 ។ 

 

សម្រាប់ក្រុមហ៊ុនយើងបណ្តាហាងលក់រាយគឺជាអាជីវកម្មស្នូលដែលជម្រុញអោយអាជីវកម្មរបស់យើងបន្តកើនឡើងជាលំដាប់។ ក្រៅតែបានបង្កើនហាក់លក់របស់ខ្លួនក្នុងនោះក្រុមហ៊ុនក៏បានធ្វើការពិភាក្សាជាមួយបណ្តាហាងលក់ជាច្រើនទៀតដើម្បីពង្រីកម៉ាកសញ្ញារបស់យើងអោយកាន់តែខ្លាំងក្លាផងដែរ។ សម្រាប់ការលក់នៅលើប្រព័ន្ធអនឡាញក្រុមហ៊ុនមានតែប្រមាណ 30% ប៉ុណ្ណោះក្នុងទីផ្សារប៉ុន្តែទោះជាយ៉ាងណាវាគឺជាផ្នែកដ៏សំខាន់មួយក្នុងការជម្រុញអោយអជីវកម្មរបស់យើងអោយកាន់តែមានភាពល្អប្រសើរទ្វេរឡើង។ 

 

ប្រសិនបើយើងចង់ក្លាយជាក្រុមហ៊ុនដែលមានការប្រគូតប្រជែងខ្ពស់យើងត្រូវតែមានការផ្សព្វផ្សាយទាំងនៅលើប្រព័ន្ធអេឡិចត្រូនិក (e-commerce) និងនៅលើអនឡាញ (Online)។ ជាងនេះទៅទៀតកត្តាតម្លៃយើងក៏ត្រូវគិតផងដែរដោយ Nokia បានកំនត់តម្លៃផលបត្រគ្រឹះគឺ 100 ដុល្លារអាមេរិកប្រហែល 6,500 រ៉ូពី នេះបើតាមការបញ្ជាក់បន្ថែមពីលោក Florian Seiche៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន