no-alternative title

Volkswagen ដែលជាក្រុមហ៊ុនផលិតរថយន្តរបស់អាល្លឺម៉ង់ មានគម្រោងផលិតរថយន្តអគ្គិសនីប្រមាណជា 3 លានគ្រឿង នៅត្រឹមឆ្នាំ 2025

ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសអាល្លឺម៉ង់ Volkswagen បានប្រកាសថា ខ្លួននឹងធ្វើការផ្គត់ផ្គត់នូវរថយន្តអគ្គិសនីប្រើប្រាស់ថាមពលចេញពីក្រុមហ៊ុន Samsung SDI និង LG Chem នៅក្នុងឆ្នាំ 2025 នៅក្នុងទ្វីបអ៊ឺរ៉ុប ហើយប្រទេសចិនក៏កំពុងតែពង្រីកទីផ្សាររបស់ខ្លួននៅក្នុងឧស្សាហកម្មនៃថាមពលថ្មនេះផងដែរ។ កាលពីសប្តាហ៍មុននេះ ក្រុមហ៊ុន Volkswagen ប្រកាសនៅក្នុងទីក្រុងប៊ែកឡាំងថា ខ្លួនសម្រេចជ្រើសរើសយកក្រុមហ៊ុនផលិតថាមពលថ្មរបស់ប្រទេសកូរ៉េខាងត្បូង Samsung SDI និង LG Chem រួមទាំងក្រុមហ៊ុនបច្ចេកវិទ្យា Contemporary Amperex Technology របស់ប្រទេសចិនដើម្បីធ្វើការផ្គត់ផ្គង់ថាមពលថ្មសម្រាប់រថយន្តអគ្គិសនីនាពេលខាងមុខរបស់ខ្លួននៅក្នុងរោងចក្រនៅអ៊ឺរ៉ុប និងប្រទេសចិន ហើយវាគ្រោនឹងដាក់លក់នៅទីផ្សារនៃអាមេរិកខាងជើងផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុនផលិតរថយន្តរបស់អាល្លឺម៉ង់នេះ មានគម្រោងក្នុងការបង្កើតរថយន្តអគ្គិសនីប្រមាណជា 3 លានគ្រឿង នៅត្រឹមឆ្នាំ 2025 ជាមួយនឹងការផ្គត់ផ្គង់ថាមពលថ្មដែលមានតម្លៃដល់ទៅ 25 ពាន់លានដុល្លារអាមេរិក។  កិច្ចព្រមព្រៀងនេះគឺជារឿងមួយនៅក្នុងចំណោមកិច្ចព្រមព្រៀងចំនួន 30 ផ្សេងទៀតដែលធានាដោយក្រុមហ៊ុន LG Chem ជាមួយនឹងក្រុមហ៊ុនផលិតរថយន្តនេះ នេះបើតាមការបញ្ជាក់របស់នាយកប្រតិបត្តិរបស់ក្រុមហ៊ុន LG Chem គឺលោក Park Jin-soo នៅក្នុងសន្នីសិទកាសែតមួយ។ អ្នកវិភាគ Kang Dong-jin នៅក្រុមហ៊ុន Hyundai Motor Investment and Securities និយាយថា ក្រុមហ៊ុននេះមានរោងចក្រនៅក្នុងសហរដ្ឋអាមេរិក ហើយវាទំនងជាក្រុមហ៊ុន LG Chem នឹងទទួលយកនូវកិច្ចព្រមព្រៀងក្នុងការផ្គត់ផ្គង់នៅអាមេរិកខាងជើងផងដែរ។ 

លោក Kang បានកត់សម្គាល់ថា  ក្រុមហ៊ុនផលិតថាមពលថ្មរបស់ប្រទេសជប៉ុន Panasonic មិនមានវត្តមាននៅក្នុងកិច្ចព្រមព្រៀងនេះនោះទេ។ និន្នាការរបស់ក្រុមហ៊ុនជប៉ុន គឺការទទួលបាននូវកិច្ចព្រមព្រៀងក្នុងការផ្គត់ផ្គង់រួមគ្នាទៅលើការពង្រីកនូវភាពជាដៃគូ និងការបង្កើនចំណែកទីផ្សាររបស់ក្រុមហ៊ុនជាច្រើននៅប្រទេសកូរ៉េនោះ។ ក្រុមហ៊ុនស្រាវជ្រាវផ្នែកទីផ្សារ SNE Research បានទស្សន៍ទាយថា ការលក់រថយន្តអគ្គិសនីនៅលើពិភពលោកនោះគឺមានប្រហែលជា 1 លានគ្រឿងនៅឆ្នាំ 2017 និងកើនឡើងដល់ 3.9 លានគ្រឿងនៅក្នុងឆ្នាំ 2020 នោះ។ 

យោងតាមអ្នកវិភាគ Kim Ji-san របស់ក្រុមហ៊ុន Kiwoom បានបញ្ជាក់ថា ក្រុមហ៊ុន Samsung SDI និងLG Chem ផ្គត់ផ្គង់ប្រមាណជា 60% នៃទីផ្សារ ESS របស់ខ្លួន។ បច្ចេកវិទ្យានេះទាមទារអោយមានការបង្កើតនូវប្រព័ន្ធ Energy Storage Systems ផងដែរ។ក្រុមអ្នកវិភាគនៅក្រុមហ៊ុន Hana Financial Investment ទស្សន៍ទាយថា នៅឆ្នាំ 2018 នេះ ភាគហ៊ុនទីផ្សាររបស់ក្រុមហ៊ុន Samsung SDI នៅក្នុងទីផ្សារ ESS នឹងមានការកើនឡើង 40% ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន