no-alternative title

វត្តមានរបស់ស្មាតហ្វូនស៊េរីថ្មី OPPO R15 និង R15 Dream Mirror គឺជាការផ្លាស់ប្តូរដំបូងបំផុតសម្រាប់ម៉ាកយីហោរបស់ក្រុមហ៊ុនចិនមួយនេះ

កាលពីថ្ងៃទី 19 ខែមីនាកន្លងនេះ ក្រុមហ៊ុន OPPO បានរៀបចំនូវសន្នីសិទកាសែតមួយ នៅក្នុងទីក្រុងប៉េកាំងនៃប្រទេសចិន ដែលផ្តោតទៅលើប្រធានបទថ្មីមួយ គឺ “ការផ្លាស់ប្តូរ” ជាមួយនឹងការបង្ហាញនូវស្មាតហ្វូនផ្លូវការ Ultra Vision full-screen OPPO R15 និង R15 Dream Mirror។

ក្រៅពីការបង្ហាញនូវលក្ខណៈសម្បត្តិរបស់ស្មាតហ្វូនស៊េរីថ្មីនេះ លោក Wu Qiang ដែលជាអនុប្រធានរបស់ក្រុមហ៊ុនបច្ចេកវិទ្យា OPPO ក៏បានបង្ហាញអំពីផែនការរបស់ក្រុមហ៊ុននេះផងដែរ។ យោងតាមការបញ្ជាក់របស់ក្រុមហ៊ុននេះ ទីផ្សារស្មាតហ្វូនរបស់ប្រទេសចិន គឺបានឈានចូលទៅដល់យុគសម័យនៃការផ្លាស់ប្តូរជាមួយនឹងរឿងសំខាន់ចំនួន 3 ធំៗ។ ទីមួយ ការប្រើប្រាស់រចនាសម្ព័ន្ធ T-Shaped ។ ទីពីរ ការប្រើប្រាស់នូវបច្ចេកវិទ្យាច្នៃប្រឌិតផ្អែកទៅលើតម្រូវការរបស់អ្នកប្រើប្រាស់។ ទីបី ការប្រកួតប្រជែងជាលក្ខណៈសកលភាវូបនីយកម្មដែលមិនអាចជៀសរួច។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Wu Qiang បានអះអាងថា “នៅក្នុងយុគសម័យនៃស្មាតហ្វូននេះ គូប្រកួតប្រជែងធំបំផុតរបស់ក្រុមហ៊ុន OPPO គឺខ្លួនឯង។ វាទាមទារអោយមានការផ្លាស់ប្តូរជាច្រើនពីពេលមួយទៅកាន់ពេលមួយទៀត។ នៅក្នុងឆ្នាំ 2018 នេះ ក្រុមហ៊ុនបច្ចេកវិទ្យា OPPO គឺឈានទៅដល់កម្រិតនៃការផ្លាស់ប្តូរមួយទៀតដែលមានទំនុកចិត្តពេញលេញតែម្តង។” លោក Wu Qiang បន្ថែមថា “OPPO R15 គឺជាស្មាតហ្វូនដែលមានអេក្រង់ពេញលេញបង្កើតឡើងសម្រាប់យុវវ័យនៅជុំវិញពិភពលោកជាមួយនឹងការរចនារូបរាងដ៏ស្រស់ស្អាត ហើយវាផ្តល់នូវបទពិសោធន៍អស្ចារ្យក្នុងការប្រើប្រាស់ថែមទៀត។ 

គំនិតរបស់យើងគឺផ្តោតទៅលើឧស្សាហកម្មនៅពេលអនាគត។ យើងសង្ឃឹមថា ស្មាតហ្វូន R15 គឺជាចំណុចចាប់ផ្តើមនៃអនាគតរបស់យើងនោះ។ វាមានយុវវ័យប្រហែលជា 200 លាននាក់ដែលប្រើប្រាស់នូវស្មាតហ្វូន OPPO ។ ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនក៏គិតគូរទៅលើនិន្នាការទាក់ទងទៅនឹងការរចនា និងសមត្ថភាពរបស់វាផងដែរ។”

ក្រុមហ៊ុន OPPO ក៏អញ្ជើញ  Karim Rashid ដែលត្រូវគេស្គាល់ថាជា Color Master’ ក្នុងការបង្កើតនូវពណ៌ Starry Purple, Dream Mirror Red, Snow White និង Hot Red សម្រាប់ស្មាតហ្វូនត្រកូល R15 Series នេះ។ ស្មាតហ្វូន  Star Purple និង Dream Mirror Red នេះមានការរចនារូបរាងអស្ចារ្យមែនទែនក្នុងការប្រើប្រាស់។ ស្មាតហ្វូននេះប្រើប្រាស់អេក្រង់ពេញលេញជាមួយនឹង ultra-wide FOV ។ 

ស្មាតហ្វូននេះមានអេក្រង់ទំហំ 6.28 អ៊ីញដែលមានកម្រិត Ratio ដល់ទៅ 90% ។ តាមការបញ្ជាក់របស់  IDC ក្រុមហ៊ុនបច្ចេកវិទ្យា Oppo សម្រេចនូវគោលដៅក្នុងកំណើននៃការលក់ 12% នៅក្នុងឆ្នាំ 2017 បើធៀបជាមួយនឹងឆ្នាំ 2016 នោះ។ ក្រុមហ៊ុននេះឈរនៅចំណាត់ថ្នាក់លេខ 4 នៅលើពិភពលោក។ ការអភិវឌ្ឍយ៉ាងលឿនរបស់ក្រុមហ៊ុនបច្ចេកវិទ្យា OPPO ធ្វើអោយម៉ាកយីហោនេះល្បីល្បាញយ៉ាងខ្លាំងសម្រាប់អ្នកប្រើប្រាស់។ នៅក្នុងឆ្នាំ 2018 នេះ ក្រុមហ៊ុននឹងបញ្ចេញនូវបច្ចេកវិទ្យាសំខាន់ៗជាច្រើនសម្រាប់បច្ចេកវិទ្យាថ្មីៗ ការពង្រីកទីផ្សារ និងគំនិតនៃការរចនាទៅលើផលិតផលផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន