no-alternative title

itel S42 ចេញថ្មីអេក្រង់ពេញលេញទំហំ 5.65 អ៊ីង កាមេរ៉ាខាងមុខទំហំ 13MP ជាមួយភ្លើង LED ភ្លោះ ថែមទៀតផង

នៅថ្ងៃនេះ ក្រុមហ៊ុន itel mobiles ទើបតែប្រកាសបង្ហាញនូវស្មាតហ្វូន itel S42 និង itel A44 ជាមួយនឹងការប្រើប្រាស់អេក្រង់ពេញលេញកម្រិត 18:9 aspect ratio ។ ក្រៅពីស្មាតហ្វូនទាំងពីរនេះ ក្រុមហ៊ុននេះក៏ប្រកាសបង្ហាញនូវស្មាតហ្វូណ itel A44 Pro ផងដែរ។ ស្មាតហ្វូន itel S42 និង itel A44 ដំណើរការប្រព័ន្ធប្រតិបត្តិការ Android 8.0 Oreo និង Android 7.0 Nougat (រៀងគ្នា)។

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន itel S42 ផ្តោតទៅលើការថតរូបភាព Selfie ដែលមានប្រើប្រាស់នូវកាមេរ៉ាខាងមុខទំហំ 13MP ជាមួយនឹងភ្លើង LED Flash វាមានប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃ និងដំណើរការនៅលើបន្ទះឈីប Qualcomm Snapdragon 425 SoC ជាមួយនឹងរ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 3GB ។ ចំណែកស្មាតហ្វូណ A44 ដំណើរការនួវបន្ទះឈីប MT6737M 64-bit Quad-core processor ជាមួយនឹងរ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 1GB និងម៉េមូរីទំហំ 8GB ហើយស្មាតហ្វូន A44 Pro មានរ៉េមទំហំ 2GB និងម៉េមូរីទំហំ 16GB ។

លក្ខណៈសម្បត្តិរបស់ស្មាតហ្វូន itel S42 

•អេក្រង់5.65-inch (720 x 1440 pixels) HD+ IPS 2.5D Full Lamination Display ជាមួយកម្រិត 285 ppi

•បន្ទះឈីប 1.4GHz Quad-Core Snapdragon 425 Mobile Platform ជាមួយនឹងក្រាហ្វិក Adreno 308 GPU

•រ៉េម 3GB RAM, 16GB storage និង128GB microSD

•ប្រព័ន្ធប្រតិបត្តិការ Android 8.0 (Oreo)

•ស៊ីមពីរ Dual SIM (nano + nano)

•កាមេរ៉ាខាងក្រោយ 13MP ភ្ជាប់ជាមួយនឹងភ្លើង LED Flash

•កាមេរ៉ាមុខទំហំ 13MP ភ្ជាប់ជាមួយនឹងមុខងារ f/2.0 aperture,120-degree wide angle, 5P lens, bokeh beauty mode, PDAF, dual LED flash

•ប្រព័ន្ធស្កេនក្រយ៉ៅដៃFingerprint sensor

•វិមាត្រ 153×73.55×8.25mm

•ការតភ្ជាប់ 4G VoLTE, Wi-Fi 802.11 b/g/n, Bluetooth 4.2, GPS

•ថាមពលថ្ម 3000mAh battery

លក្ខណៈសម្បត្តិរបស់ស្មាតហ្វូន itel A44 / A44 Pro 

•អេក្រង់ 5.45-inch (480×960 pixels) FWVGA+ IPS Full Lamination Display ជាមួយនឹងកម្រិត 196 ppi

•បន្ទះឈីប Quad-Core MediaTek MT6737M 64-bit processor ជាមួយនឹងក្រាហ្វិកកាត Mali-T860 MP1 400MHz

•រ៉េម 1GB RAM ជាមួយម៉េមូរី 8GB storage, 2GB RAM ជាមួយម៉េមូរី 16GB storage (A44 Pro) អាចថែម 32GB microSD

•ប្រព័ន្ធប្រតិបត្តិការ Android 7.0 (Nougat)

•ការប្រើប្រាស់ស៊ីមពីរ Dual SIM (nano + nano)

•កាមេរ៉ាខាង្រោយទំហំ 5MP ជាមួយភ្លើង LED Flash

•កាមេរ៉ាខាងមុខទំហំ 5MP / 8MP (A44 Pro) ភ្ជាប់ជាមួយនឹងមុខងារ LED flash

•ប្រព័ន្ធ Fingerprint sensor, Bike Mode, Smart Key

•វិមាត្រ: 148×70.5×8.2mm

•ការតភ្ជាប់ 4G VoLTE, Wi-Fi 802.11 b/g/n, Bluetooth 4.0, GPS, USB OTG

•ថាមពលថ្ម 2400mAh 

ស្មាតហ្វូន itel A44 មានពណ៌ Champagne Black, Rose gold, Red ស្របពេលដែលពណ៌ Black, Champagne លក់នៅក្នុងតម្លៃ Rs. 5,799 ។ ស្មាតហ្វូន itel S42 មានពណ៌ Black និងChampagne ដែលមានតម្លៃ Rs. 8,499។ ស្មាតហ្វូននេះ អាចរកទិញបាននៅហាងលក់រាយជាច្រើននៅក្នុងប្រទេសឥណ្ឌានៅថ្ងៃនេះ។ ស្មាតហ្វូន A44 Pro អាចរកទិញបាននៅពាក់កណ្តាលខែមេសា ប៉ុន្តែតម្លៃរបស់វានៅមិនទាន់ដឹងនៅឡើយទេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន