no-alternative title

ដើម្បីអបអរសារទរនូវជោគជ័យនៃការឈ្នះឆ្នោតរបស់លោកពូទីន ក្រុមហ៊ុន Caviar បានផលិត iPhone X មាសថ្មីដ៏ស្រស់ស្អាតបំផុត នឹងចេញលក់ក្នុងតម្លៃ 5000 ដុល្លារ

កាលពីឆ្នាំមុននេះ ក្រុមហ៊ុន Apple ដាក់លក់នូវទូរស័ព្ទស៊េរីថ្មី iPhone X នៅក្នុងតម្លៃ $999 ហើយមនុស្សជាច្រើននិយាយដោយកំប្លែងថា តម្លៃនេះគួរតែស្មាតហ្វូននេះ ធ្វើពីមាសទើបសម។ ក្រុមហ៊ុនដ៏ប្រណិតរបស់ប្រទេសរុស្សីគឺប្រទេស Caviar យកចិត្តទុកដាក់ទៅលើរឿងនេះ ហើយក៏ធ្វើការប្រកាសចេញនូវការរចនាតួខ្លួនរបស់ទូរស័ព្ទស៊េរីថ្មីនេះ ជាមួយនឹងការប្រើប្រាស់ត្បូងដ៏មានតម្លៃជាង 300 គ្រាប់។ ផលិតផលដ៏ប្រណិតចុងក្រោយបំផុតរបស់ក្រុមហ៊ុន Caviar នេះ គឺមានឈ្មោះថា iPhone X Putin Golden Age ដើម្បីធ្វើការប្រារព្ធនូវការអបអរសម្រាប់ការបោះឆ្នោតនៅក្នុងប្រទេសរុស្សី ដែលលោកពូទីនឈ្នះឆ្នោតយ៉ាងខ្លាំងកាលពីសប្តាហ៍មុននេះ គឺមានសំឡេងឈ្នះរហូតដល់ទៅ 76% នៃសំឡេងប្រជាជនដែលបោះឆ្នោតអោយនោះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ដើម្បីបំពេញទឹកចិត្តអ្នកដែលមានលុយច្រើន ហើយមិនចង់ប្រើប្រាស់នូវ Sticker ឬការប្រើប្រាស់នូវសម្បកទូរស័ព្ទនោះ ក្រុមហ៊ុន Caviar ក៏បានបង្កើតឡើងវិញនូវការរចនារូបរាងថ្មីជាមួយនឹងមុខរបស់លោកប្រធានាធិបតី Vladimir Putin ជាជាងការប្រើប្រាស់នូវឡូហ្គោរបស់ក្រុមហ៊ុន Apple នោះ។ នៅក្នុងផ្ទាំងរូបភាព Portrait នេះ គឺមានការប្រើប្រាស់នូវឡូហ្គោរបស់រូបសញ្ញានៃសហព័ន្ធរុស្សី និងផ្នែកខាងក្រោមនៃខាងក្រោយគឺប្រើប្រាស់នូវវិមានក្រឹមឡាំងជាលក្ខណៈ 3D ហើយក្រុមហ៊ុននេះ ក៏បានប្រើប្រាស់នូវពាក្យស្លោកថា “យើងត្រៀមខ្លួនសម្រាប់អនាគតដ៏ភ្លឺស្វាង ហើយយើងនឹងនៅទីនេះ។”

ផ្នែកខាងក្រោយរបស់ទូរស័ព្ទ iPhone X នេះ គឺផលិតឡើងពីមាសសុទ្ធ 24K ហើយវាមានតែ 76 គ្រឿងប៉ុណ្ណោះ នៃទូរស័ព្ទនេះដែលបង្ហាញអំពីសញ្ញានៃការបោះឆ្នោតឈ្នះ 76% ចំពោះលោកពូទីននោះ។ ក្រុមហ៊ុន Caviar បានបញ្ជាក់ថា ទូរស័ព្ទនេះ គឺជាសញ្ញានៃជ័យជំនះ និងការរួបរួមគ្នារបស់ប្រជាជនរបស់ប្រទេសរុស្សីជាក្រុមតែមួយ ហើយនេះគឺដូចជាអ្វីដែលលោកប្រធានាធិប តីនិយាយនោះ។ សម្រាប់ម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB គឺមានតម្លៃ RUB269,000 ឬប្រហែលជា €3,800/$4,600 ។ សម្រាប់ទំហំម៉េមូរី 256GB iPhone X នឹងមានតម្លៃ RUB284,000 ឬជិត $5000 នោះ។ iPhone X Putin Golden Age មានការធានាជូន 1 ឆ្នាំ ហើយការដឹកជញ្ជូន ដោយឥតគិតថ្លៃថែមទៀតផង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន