no-alternative title

ស្មាតហ្វូនស៊េរីថ្មីដែលមានម៉េមូរីទំហំ 512GB ដែលគេសង្ស័យថា Huawei MateX នោះ បានបង្ហាញខ្លួននៅលើអនឡាញ

កាលពីខែមុននេះ ស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន Huawei ដែលមានលេខម៉ូដែល NEO-AL00 បានបង្ហាញខ្លួននៅលើ TENAA ប៉ុន្តែលក្ខណៈសម្បត្តិជាច្រើន និងរូបភាពរបសស្មាតហ្វូនស៊េរីថ្មីនេះនៅមិនទាន់ដឹងនៅឡើយទេនៅពេលនោះ។ ពេលនេះ នៅក្នុងបញ្ជីរបស់លេខម៉ូដែល NEO-AL00 គឺធ្វើការអាប់ឌែត ប៉ុន្តែលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះ នៅមិនទាន់ដឹងនៅឡើយដែរ។ នៅដើមខែនេះ បញ្ជីនេះ ក៏ធ្វើការអាប់ឌែតជាមួយនឹងការផ្លាស់ប្តូរទៅលើការរចនារូបរាងថ្មី។ សម្រាប់រឿងនេះ យើងគិតថា ស្មាតហ្វូនស៊េរីថ្មីនេះ គឺស្ថិតនៅក្នុងការអភិវឌ្ឍនៅឡើយទេ។

ការអាប់ឌែតចុងក្រោយបំផុតនៃបញ្ជីនេះ បានទម្លាយថា លេខម៉ូដែល NEO-AL00 គឺមានរ៉េមទំហំ 6GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 512GB នោះ។ សម្រាប់ការប្រើប្រាស់ទំហំម៉េមូរីដល់ទៅ 512GB នៅលើស្មាតហ្វូន គឺជារឿងដំបូងបំផុតមិនធ្លាប់មាននោះទេ។ នៅក្នុងខែធ្នូ ឆ្នាំ 2017 នេះ ក្រុមហ៊ុន Samsung ក៏បានប្រកាសអំពីការចាប់ផ្តើមនូវការផលិតទ្រង់ទ្រាយធំទៅលើម៉េមូរីក្នុងម៉ាស៊ីន UFS នៅលើស្មាតហ្វូនដំបូងបំផុតដែលមានទំហំ 512GB នោះផងដែរ។ ប្រសិនបើក្រុមហ៊ុន Samsung គឺជាក្រុមហ៊ុនតែមួយគត់ក្នុងការផ្តល់នូវម៉េមូរីទំហំ 512GB នោះ នៅលើស្មាតហ្វូន ក្រុមហ៊ុននេះ គឺពិតជាមិនទុកឱកាសក្នុងការប្រកាសនូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួននោះទេ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្របពេលដែលក្រុមហ៊ុន Huawei នឹងផ្តល់នូវដំណោះស្រាយក្នុងការផ្ទុកទិន្នន័យធំបែបនេះនោះ យើងនៅមិនទាន់ដឹងថាតើ ក្រុមហ៊ុននេះមានរោងចក្រក្នុងការផលិតនូវបន្ទះឈីបធំបែបនេះហើយឬនៅនោះទេ។ រហូតមកទល់ពេលនេះ យើងនៅមិនទាន់ដឹងអំពីព័ត៌មានផ្សេងទៀតរបស់ស្មាតហ្វូនដែលមានលេខកូដ NEO-AL00 នៅឡើយទេ។ ប្រសិនបើពាក្យចចាមអារ៉ាមនេះ គឺជារឿងពិតនោះ ក្រុមហ៊ុននេះ ទំនងប្រហែលជាកំពុងតែធ្វើការនៅលើស្មាតហ្វូនស៊េរីថ្មីស៊េរី Mate Series ដែលមានឈ្មោះហៅថា Huawei Mate X នោះ។ កាលពីខែមុននេះ ក្រុមហ៊ុនបច្ចេកវិទ្យានេះក៏ធ្វើការស្នើនូវម៉ាក Trademark នៅលើ “MateX” នៅក្នុងទ្វីបអ៊ឺរ៉ុប។

ដូចអ្វិដែលយើងគ្រប់គ្នាដឹងហើយនោះ ក្រុមហ៊ុន Huawei គឺត្រៀមខ្លួនក្នុងការប្រកាសចេញនូវស្មាតហ្វូនស៊េរីថ្មីជាច្រើនស៊េរីនៅក្នុងឆ្នាំ 2018 នេះគឺនៅថ្ងៃទី 27 ខែមីនានៅក្នុងទីក្រុងប៉ារីសប្រទេសបារាំង។ ក្រុមហ៊ុនបច្ចេកវិទ្យានេះ នឹងបង្ហាញនូវស្មាតហ្វូន Huawei P20 និង P20 Pro ។ ស្មាតហ្វូន Huawei P20 Pro នឹងប្រើប្រាស់នូវកាមេរ៉ាចំនួន 3 គ្រាប់ដូចជា 40MP RGB sensor, 20MP Monochrome sensor និង 8MP Telephoto sensor នោះ។ ក្រុមហ៊ុនបច្ចេកវិទ្យានេះ ក៏នឹងប្រកាសបង្ហាញនូវស្មាតហ្វូន Porsche Design Huawei P20 limited edition ផងដែរសម្រាប់ជាជម្រើស៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន