no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

Huawei បានត្រៀមបង្ហាញចេញនូវអាវុធថ្មីនៅរបស់ខ្លួនសំរាប់សង្គ្រាមស្មាតហ្វូនដែលនឹងផ្ទុះឡើងនាពេលដ៏ខ្លីនេះហើយ

នៅនីទឃរដូវខាងមុខនេះ ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិន គ្រោងនឹងប្រកាសចេញនូវអាវុធថ្មីរបស់ខ្លួននាពេលឆាប់ៗខាងមុខនេះ ហើយដើម្បីចូលប្រឡូកនៅក្នុងសង្គ្រាមស្មាតហ្វូន ដែលនឹងផ្ទុះឡើងនាពេលដ៏ខ្លីៗនេះ បន្ទាប់ពីក្រុមហ៊ុនធំៗជាច្រើនទៀតបានបញ្ចេញអាវុធថ្មីៗរៀងខ្លូនរួចរាល់កាលពី MWC 2018 កន្លងទៅនេះ។ បើតាមប្រភពព័ត៌មានច្បាស់ការណ៍ ដែលបានផ្សព្វផ្សាយដោយសារព័ត៍មានធំៗនៅជុំវិញពិភពលោក បានបញ្ជាក់ថា ព្រឹត្តិការណ៍បង្ហាញនៃការបង្ហាញអាវុធផ្លូវការនេះ ត្រូវបានដាក់ឈ្មោះថា “ Mooore” ដែលនឹងធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង ហើយត្រូវបានគេរំពឹងថា ក្រុមហ៊ុននេះ នឹងបង្ហាញចេញនូវម៉ូដែលស្មាតហ្វូនដូចជា P20/Pro/Lite trio ដែលមានបំពាក់នូវបច្ចេកវិទ្យាអេក្រង់ notch-y screen ជាមួយថាមពលថ្មធំ ពិសេសជាមួយកាមេរ៉ាលំដាប់កំពូលផ្ទាល់តែម្តង។

 

ជាមួយនឹងព័ត៌មានខាងលើ ក៏មានបជ្ឈដ្ឋានដែលជាអ្នកគាំទ្ររបស់ Huawei បានចោទសួរថា តើមានអ្វីដែលពិសេសខ្លះសំរាប់អាវុធថ្មីនេះ? ជាការពិត បើតាមការបញ្ជាក់ពីក្រុមហ៊ុន កាលពីពេលកន្លងទៅ ក្រុមហ៊ុន បាននឹងកំពុងធ្វើការងារ និងសាកល្បងទៅលើមុខងារកាមេរ៉ា ហើយស្មាតហ្វូនម៉ូដែលថ្មី នឹងត្រូវបានបំពាក់នូវកាមេរ៉ាដល់ទៅ 3 ដោយមានសមត្ថភាពក្នុងការថតរូបកាន់តែពិសេស ជាមួយនឹងមុខងារ 3X Zoom ថែមទៀតផង នេះបើតាមវិដេអូប្រូម៉ូសិន សម្រាប់ព្រឹត្តិការណ៍ “ Mooore” នេះ ដោយបានផ្តោតសំខាន់លើកាមេរ៉ាទាំង 3 ហើយថ្មីៗនេះ Huawei ទើបតែបានបញ្ចេញនូវវិដេអូប្រូម៉ូចំនួន 2 ដែលហាក់ផ្តោតសំខាន់ទៅលើមុខងារនៃកាមេរ៉ានីមួយៗក្នុងចំណោមកាមេរ៉ាទាំង 3 នោះ។

ជាមួយគ្នានេះ សម្រាប់វិដេអូប្រូម៉ូទី 1 ត្រូវបានគេដាក់ឈ្មោះថា “ See Closer” ដែលត្រូវបានផ្តោតទៅលើមុខងារ Telephoto Lens ដែលនឹងត្រូវបំពាក់នៅលើស្មាតហ្វូនដំបូងគេបង្អស់របស់ Huawei ។ ជាការពិតណាស់ មិនប្រាកដថា គ្រប់ស្មាតហ្វូនទាំងអស់ នឹងត្រូវបានបំពាក់មកជាមួយឡើយ ដូច្នេះ អាចជាម៉ូដែល P20 ឬ P20 Pro ដែលត្រូវបានបំពាក់ឲ្យប្រើប្រាស់ដំបូងគេជាមួយនឹងមុខងារ 3X telephoto Zoom ស្របដែលស្មាតហ្វូនប្រភេទ iPhones, Galaxy, Nokia និង Xiaomi Mi6 មានត្រឹម 2X Zoom ប៉ុណ្ណោះ។

ចំណែកវីដេអូមួយទៀត ត្រូវបានគេហៅឈ្មោះថា “ See Brighter” ដែលវាប្រហែលជាត្រូវបានសំដៅលើមុខងារថតរូបភាពបែប Low-Lighter ដែលជាផ្នែកមួយរបស់ Huawei ជាមួយនឹងការបំពាក់នូវកញ្ចក់ប្រភេទ Leica-brand Lens ដោយមានកម្រិត Aperture ទាបបំផុតត្រឹមតែ f/1.6 ប៉ុណ្ណោះ។ ជាមួយគ្នានេះ នៅក្នុងវិដេអូក៏បាននិយាយថា "a light studio in the palm of your hand… for a portrait that radiates," ដែលមានទាក់ទងទៅនឹងការចាប់យករូបភាពបែបដែលមានកម្រិតពន្លឺត្រឹមត្រូវ គឺនៅក្នុងដៃរបស់អ្នកជាស្ទូឌីយោពន្លឺផ្ទាល់តែម្តង។  ទោះយ៉ាងណា យើងនៅមិនទាន់អាចប្រាកដច្បាស់ 100% នៅឡើយ មានតែរងចាំដល់ថ្ងៃទី 27 មីនា ទាំងអស់គ្នា ថាតើវាដូចអ្វីដែលរំពឹកទុកឬយ៉ាងណាដែរ។ 

គួរបញ្ជាក់ថា ឆ្នាំ 2018 នេះ ត្រូវបានក្រុមអ្នកវិភាគនិយាយថា គឺជាឆ្នាំដែលមានការប្រកួតប្រជែងគ្នាខ្លាំងបំផុត ទៅអាវុធយុទ្ធភ័ណ្ឌថ្មីៗរបស់ក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើន ពិសេស គឺគេផ្តោតទៅលើកាមេរ៉ា រួមជាមួយនឹងអេក្រង់ ហើយនឹងមុខងារថ្មីៗមួយចំនួនទៀត ដែលទើបតែមានវត្តមាននាពេលថ្មីៗនេះ ដូច្នេះ យើងត្រូវតែរង់ចាំមើលថាតើ អាវុធថ្មីរបស់ Huawei អាចនឹងទប់ទល់បានជាមួយនឹងគូរប្រកួតប្រជែងបានដែរឬយ៉ាងណា? រង់ចាំាតាមដានទាំងអស់គ្នា៕

no-alternative title
ព័ត៌មានពាណិជ្ជកម្ម