no-alternative title

Nokia ប្រកាសថា នឹងពង្រីកការផលិត និងបង្កើតហាងលក់រាយអោយបានកាន់តែច្រើន ដើម្បីនាំស្លាកសញ្ញាទូរស័ព្ទដ៏ល្បីឈ្មោះមួយនេះត្រឡប់មកវិញ

ក្រុមហ៊ុន HMD global ដែលបានទទួលនូវអាជ្ញាប័ណ្ណផ្លូវការសម្រាប់ស្មាតហ្វូនយីហោរបស់ក្រុមហ៊ុន Nokia កំពុងតែពង្រីកទីផ្សាររបស់ខ្លួនពិសេសនៅក្នុងប្រទេសឥណ្ឌា។ បន្ទាប់ពីការប្រកាសចេញនូវស្មាតហ្វូនស៊េរីថ្មី Nokia 2, Nokia 3, Nokia 5និង Nokia 6 កាលពីឆ្នាំមុនរួចមក ពេលនេះ ក្រុមហ៊ុន ក៏បន្តប្រកាសចេញនូវស្មាតហ្វូន Android ចំនួន 4 ម៉ូដែលទៀតដែលទើបតែប្រកាសបង្ហាញអំពីខែមុននេះ នៅក្នុងព្រឹត្តិការណ៍តាំងពិពរណ៍ Mobile World Congress 2018។

លោក Ajey Mehta អនុប្រធាន និងនាយកប្រចាំតំបន់នៅក្នុងប្រទេសឥណ្ឌារបស់ក្រុមហ៊ុន HMD Global បាននិយាយថា “ស្មាតហ្វូន Nokia ចំនួន 70 លានគ្រឿងលក់ទូទាំងពិភពលោក ហើយប្រទេសឥណ្ឌា ជាទីផ្សារកំពូលទាំង 3 នៅលើពិភពលោកក្នុងការលក់ស្មាតហ្វូន Nokia នេះ។ យើងមើលឃើញថា គឺមានកំណើនដល់ទៅ 5 ដងនៅក្នុងរយៈពេល 8 ខែនេះ។ នៅក្នុងឆ្នាំ 2018 យើងនឹងបង្កើននូវផលិតផលជាច្រើនបន្ថែមទៀត។”

រូបភាពពាណិជ្ជកម្ម
no-alternative title

 

ក្រុមហ៊ុន HMD Global កំពុងតែពង្រីកនូវកិច្ចសហប្រតិបត្តិការរបស់ខ្លួនស្រាប់ប្រតិបត្តិការជាច្រើន។ ក្រុមហ៊ុននេះ ក៏បានធ្វើការចូលរួមជាមួយនឹងក្រុមហ៊ុន Kolkata Knight Riders របស់ Shah Rukh Khan ដែលជាអ្នក Sponsor ។ លោក Mehta បាបបញ្ជាក់បន្ថែមថា “មនុស្សជាច្រើន បានសួរយើងថា យើងនៅតែធ្វើការផលិតនូវវត្ថុចាស់ៗជាច្រើន។ ប៉ុន្តែភាពជាដៃគូនេះ គឺដើម្បីបង្ហាញចេញនូវស្មាតហ្វូន Nokia ត្រឡប់មកវិញ។ មនុស្សជាច្រើនដឹងអំពីស្មាតហ្វូនNokia ប៉ុន្តែពួកគេមិនចង់ដឹងថាតើស្មាតហ្វូន Nokia Android គឺជាអ្វីនោះទេ។ ភាពជាដៃគូនេះ នឹងបន្តជួយឱ្យយើងធ្វើការផ្សារភ្ជាប់ជាមួយនឹងអ្នកគាំទ្រាជាច្រើន។”

 

នៅក្នុងឆ្នាំ 2018 ក្រុមហ៊ុននេះ នឹងផ្តោតសំខាន់ទៅលើផ្នែកសំខាន់ចំនួន 3។ សម្រាប់ផ្នែកទីមួយគឺការពង្រីកទៅលើផលិតផល ផ្នែកទី 2 គឺផ្តោតទៅលើបច្ចេកវីទ្យាដែលពួកគេដំណើរការអាជីវកម្មរបស់ពួកគេ និងចុងក្រោយ គឺការផ្តោតសំខាន់ទៅលើក្រុមហ៊ុនលក់រាយ។ នៅក្នុងប្រទេសឥណ្ឌា ក្រុមហ៊ុន HMD Global បានពង្រីកទៅលើក្រុមហ៊ុនលក់រាយជាច្រើន និងបណ្តាញ Network ដែលមានអ្នកចែកចាយចំនួន 510 នាក់ជាមួយនឹងហាងចំនួន 100,000 នោះ។ ក្រុមហ៊ុនក៏ចាប់ផ្តើមលក់ស្មាតហ្វូននេះនៅលើ Nokia Mobile Shop Z(nokia.com/phones) ផងដែរ។

 

សម្រាប់ស្មាតហ្វូន Nokia 1, New Nokia 6 និង Nokia 7 Plus នឹងធ្វើការផលិតនៅក្រុមហ៊ុន Foxconn facility នៅក្នុងប្រទេសឥណ្ឌាផងដែរ។ ស្មាតហ្វូន Nokia 8 Sirocco គឺជាស្មាតហ្វូនថ្នាក់ប្រណិតដែលនាំចូលមកកាន់ប្រទេសនេះ។ លោក Mehta បាននិយាយថា “យើងកំពុងតែអនុវត្តន៍ទៅតាមដំណាក់កាលនៃកម្មវិធីជាមួយនឹងក្រុមហ៊ុន Foxconn។ យើងយឺតយ៉ាវបនិ្តចមែន ប៉ុន្តែយើង នឹងដំណើរការនូវការផលិតនៅក្នុងកម្មវិធីរបស់យើងផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន