no-alternative title

ការប្រើប្រាស់ Notch នៅលើស្មាតហ្វូនស៊េរីថ្មី LG G7 ThinQ បានក្លាយជាការពិតហើយ បន្ទាប់ពីការបង្ហាញរបស់លោក Evan Blass

ក្រុមហ៊ុន LG នឹងធ្វើការបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួនដែលប្រើប្រាស់នូវ Notch ដែលមានរូបរាងស្រដៀងគ្នាទៅនឹង iPhone X ឬ Essential Phone នោះ។ ក្រុមហ៊ុននេះបានបញ្ជាក់រួចមកហើយថា ឈ្មោះរបស់ស្មាតហ្វូននេះគឺ G7 ThinQ ហើយយើងក៏ធ្លាប់បានឃើញនូវរូបភាព Renders និងរូបភាពជាច្រើនសន្លឹករបស់ស្មាតហ្វូននេះផងដែរ។ ពេលនេះ រូបភាពបែកធ្លាយថ្មីរបស់ស្មាតហ្វូន LG G7 ThinQ បានបង្ហាញនូវរូបរាងកាន់តែស្អាតរបស់ស្មាតហ្វូននេះផងដែរ។

តាមរយៈការទម្លាយរបស់ Evan Blass រូបភាពរបស់ស្មាតហ្វូន G7 ThinQ ដែលឃើញនេះ គឺជាវត្តមានរបស់ស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន LG ។ វាគឺជាស្មាតហ្វូនស៊េរីថ្មីដែលប្រើប្រាស់នូវប៊ូតុង power នៅគែមផ្នែកខាងស្តាំ ហើយវាស្រដៀងគ្នាទៅនឹងរូបភាព Renders របស់ G7 ThinQ ដែលបែកធ្លាយកាលពីសប្តាហ៍មុននេះផងដែរ។ ស្មាតហ្វូននេះមានលក្ខណៈខុសប្លែកពីស្មាតហ្វូន LG G6 និង LG V30 ។ ស្មាតហ្វូន G7 ThinQ ក៏មានប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃនៅផ្នែកខាងក្រោយដែលជិតប្រព័ន្ធកាមេរ៉ាភ្លោះ និងភ្លើង LED Flash និង Laser Auto Focus ផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន G7 ThinQ នឹងបង្ហាញនៅខែក្រោយនេះ នៅថ្ងៃទី 2 ខែឧសភា។ យោងតាមពាក្យចចាមអារ៉ាមជាច្រើនទៀត បានបញ្ជាក់ថា ស្មាតហ្វូននេះនឹងប្រើប្រាស់នូវ Software ថ្មីៗ សម្រាប់ដំណើរការនៅលើ Notch នេះ។ ដូចគ្នាទៅនឹងស្មាតហ្វូន LG V30S ThinQ (ប្រកាសបង្ហាញខ្លួននៅក្នុងខែកុម្ភៈ) ស្មាតហ្វូន G7 ThinQ នឹងប្រើប្រាស់បច្ចេកវិទ្យា AI សម្រាប់ដំណើរការនៅលើកាមេរ៉ា ការបញ្ជាជាសំឡេង និងជាច្រើនទៀត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន