no-alternative title

Huawei P20 & P20 Pro រកប្រាក់ចំណូលបាន 15 លានដុល្លារអាមេរិក នៅក្នុងរយៈពេល 10 វិនាទី នៃថ្ងៃចេញលក់ដំបូង

យោងតាមបណ្តាញផ្សព្វផ្សាយ www.gizmochina.com បានចេញកាលពីម្សិលមិញនេះ ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនផលិតផលស្មាតហ្វូនរបស់ដ៏ធំរបស់ប្រទេសចិន បានរកប្រាក់ចំណូលបានដល់ទៅ 15 លានដុល្លារអាមេរិក នៅក្នុងរយៈពេលត្រឹមតែ 10 វិនាទីនៅក្នុងការដាក់លក់ Huawei P20 & P20 Pro ជាលើកដំបូងរបស់ខ្លួន។ ស្មាតហ្វូន P20 និង P20 Pro ត្រូវបានក្រុមហ៊ុនដាក់លក់ហើយនៅក្នុងប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍កាលពីសប្តាហ៍មុននេះ ហើយក៏មានដាក់លក់នៅក្នុងកម្មវិធី Flash Sale ផងដែរ។ ប្រភពខាងលើនេះ បានបញ្ជាក់បន្ថែមថា ក្រុមហ៊ុន Huawei មានគោលដៅក្នុងការលក់ស្មាតហ្វូនស៊េរីថ្មីចុងក្រោយ P20 និង P20 Pro របស់ខ្លួនចំនួន 20 លានគ្រឿង ។

យើងនៅមិនទាន់ដឹងអំពីចំនួនជាក់លាក់នៃការលក់ស្មាតហ្វូនស៊េរីថ្មីនេះ នៅក្នុងព្រឹត្តិការណ៍លក់ Flash Sale នេះទេ ប៉ុន្តែបើសិនជាការរកប្រាក់ចំណូលដល់ទៅ 15 លានដុល្លារនេះ គឺពិតជាលក់នៅក្នុងចំនួនច្រើនណាស់។ ប្រាក់ចំណូលដ៏គួរឱ្យភ្ញាក់ផ្អើល ដែលបានមកពីការលក់ស្មាតហ្វូនស៊េរីថ្មីនេះ នឹងអាចអោយយើងដឹងបានថា មិនយូរទេស្មាតហ្វូនស៊េរីថ្មីទាំងពីរនេះ នឹងដាក់លក់នៅលើទីផ្សារជាច្រើនទៀតជាមួយនឹងកំនើនលឿនបែបនេះនោះ ។ ស្មាតហ្វូន P20 Pro ត្រូវបានគេរំពឹងថា នឹងលក់ដាច់ច្រើនជាង ដោយសារតែការរចនារូបរាង និងការប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ា 3 គ្រាប់របស់វានោះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

គួរបញ្ជាក់ផងដែរថា ស្មាតហ្វូន Huawei P20 បានដាក់លក់នៅក្នុងតម្លៃ 3700 យន់ ដែលស្មើរនឹង 589 ដុល្លា ស្របពេលដែលស្មាតហ្វូន P20 Pro លក់នៅក្នុងតម្លៃ 4000 យ៉ន់ ស្មើរហ្នឹង 637 ដុល្លាប៉ុណ្ណោះ។ ស្មាតហ្វូនទាំងពីរនេះ អាចរកទិញ បាននៅក្រុមហ៊ុនចែកចាយផ្លូវការរបស់ក្រុមហ៊ុន Huawei និងក្រុមហ៊ុនចែកចាយ ដែលជាដៃគូរបស់ Huawei ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន