no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

oppo F7 Diamond Black Special Edition ដែលប្រើប្រាស់រ៉េម 6GB និងម៉េមូរីក្នុងម៉ាស៊ីន 128GB បានផ្តើមដាក់លក់ហើយនៅក្នុងប្រទេសឥណ្ឌា

នៅដើមខែនេះ ក្រុមហ៊ុន oppo បានប្រកាសដាក់លក់ស្មាតហ្វូនស៊េរីថ្មីចុងក្រោយបំផុតរបស់ខ្លួននៅក្នុងទីផ្សារនៃប្រទេសឥណ្ឌា គឺម៉ូដែល oppo F7 ។ ពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិននេះ ក៏បានប្រកាសបង្ហាញនូវជំនាន់ថ្មីមួយទៀតរបស់ស្មាតហ្វូននេះ ដែលមានឈ្មោះថា oppo F7 Diamond Black Special Edition។ ស្មាតហ្វូនម៉ូដែលពិសេសនេះ ប្រើប្រាស់នូវរ៉េមកាន់តែធំ ហើយវាក៏មានទំហំម៉េមូរីធំផងដែរ។ ស្មាតហ្វូន Diamond Black edition បានបង្ហាខ្លួននៅក្នុងព្រឹត្តិការណ៍ oppo F7 នាពេលកន្លងមក ប៉ុន្តែក្រុមហ៊ុននៅមិនទាន់ទម្លាយនូវព័ត៌មានរបស់ស្មាតហ្វូននេះ ពេលនោះទេ។ ក្រុមហ៊ុន oppo ក៏បានបង្ហាញនូវម៉ូដែល Solar Red ដែលនៅមិនទាន់ដាក់លក់នៅឡើយទេ។ 

ស្មាតហ្វូន oppo F7 Diamond Black Special Edition ដាក់លក់នៅក្នុងតម្លៃ Rs. 26,990 (ប្រហែលជា $412) ហើយវានឹងដាក់លក់នៅក្នុងប្រទេសឥណ្ឌានៅថ្ងៃទី 21 ខែមេសានេះ តាមរយៈក្រុមហ៊ុន Flipkart, Amazon India និង Paytm Mall រួមទាំងហាងផ្លូវការជាច្រើនទៀតរបស់ក្រុមហ៊ុននៅទូទាំងប្រទេសឥណ្ឌាផងដែរ។ សម្រាប់ម៉ូដែលធម្មតាគឺមានតម្លៃ Rs. 21,990 (ប្រហែលជា $336)។ ស្មាតហ្វូន oppo F7 Diamond Black Special Edition មានការរចនានូវត្បូងនៅផ្នែកខាងក្រោយរបស់វាដែលប្លែកពីម៉ូដែលស្តង់ដារនោះ។ ស្មាតហ្វូននេះ មានអេក្រង់ទំហំ 6.2-inch Full-HD+ Full Screen 2.0 display ជាមួយនឹងកម្រិតភាពច្បាស់ 2280x1080 ភិចសែល និង 19:9 aspect ratio ដែលជាស្មាតហ្វូនដំបូងបំផុតរបស់ក្រុមហ៊ុន Oppo ដែលភ្ជាប់ជាមួយនឹង Notch។

ស្មាតហ្វូននេះ មានបន្ទះឈីប MediaTek Helio P60 64-bit octa-core processor ដែលមានល្បឿន 2GHz រ៉េមទំហំ 6GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB ។ ស្មាតហ្វូន oppo F7 ធម្មតាមានរ៉េមទំហំ 4GB និងម៉េមូរីទំហំ 64GB។ ស្មាតហ្វូននេះ មានកាមេរ៉ាខាងក្រោយតែមួយទំហំ 16-megapixel ជាមួយនឹង f/1.8 aperture និងមុខងារពិសេសៗ ជាច្រើនទៀតរបស់ AI។ នៅផ្នែកខាងមុខរបស់ស្មាតហ្វូននេះ មានប្រើប្រាស់នូវកាមេរ៉ាទំហំ 25MP ជាមួយនឹងមុខងារ f/2.0 aperture និង real-time HDR, AI beatification និង portrait mode ផងដែរ។

ស្មាតហ្វូននេះ បំពាក់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃនៅផ្នែកខាងក្រោយ និងមុខងារស្កេនមុខសម្រាប់ប្រព័ន្ធសុវត្ថិភាពរបស់វាផងដែរ។ ស្មាតហ្វូនេះ ក៏មានភ្ជាប់ជាមួយនូវ 4G VoLTE, Bluetooth 4.2, microUSB port និង 3.5mm headphone jack ។ ស្មាតហ្វូននេះ ដំណើរការប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo operating system នៅលើ ColorOS 5.0 ហើយនឹងមានថាមពលថ្ម 3,400mAh ផងដែរ៕

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
វត្តមានរបស់ស្មាតហ្វូន Singtech ម៉ូដែលថ្មី ដែលត្រូវបានដាក់សម្ពោធជាផ្លូវការ កាលពីល្ងាចមិញនេះ ពិតជាទាក់ទាញមែនទែន

វត្តមានរបស់ស្មាតហ្វូន Singtech ម៉ូដែលថ្មី ដែលត្រូវបានដាក់សម្ពោធជាផ្លូវការ កាលពីល្ងាចមិញនេះ ពិតជាទាក់ទាញមែនទែន

ដោយ ប៉េងលីន
ក្រុមហ៊ុន Hyundai បង្ហាញចេញនូវរថយន្ត All-New Hyundai H-1 ជំនាន់ថ្មីស៊េរីឆ្នាំ 2019 នៅកម្ពុជាហើយ ជាមួយនឹងតម្លៃ 49,000 ដុល្លារ

ក្រុមហ៊ុន Hyundai បង្ហាញចេញនូវរថយន្ត All-New Hyundai H-1 ជំនាន់ថ្មីស៊េរីឆ្នាំ 2019 នៅកម្ពុជាហើយ ជាមួយនឹងតម្លៃ 49,000 ដុល្លារ

ដោយ ប៉េងលីន
ក្រុមហ៊ុន Kongfulon ប្រកាសថែមជូនពិសេសសម្រាប់អតិថិជន គឺ ទិញ 1 បាន 5 ដើម្បីអបអរនៅក្នុងឱកាសសម្ពោធ Konfulon Store ទាំង 3

ក្រុមហ៊ុន Kongfulon ប្រកាសថែមជូនពិសេសសម្រាប់អតិថិជន គឺ ទិញ 1 បាន 5 ដើម្បីអបអរនៅក្នុងឱកាសសម្ពោធ Konfulon Store ទាំង 3

ដោយ ប៉េងលីន
MSI GT83 TITAN 8GR ម៉ាស៊ីនកុំព្យូទ័រ Gaming ស៊េរីថ្មី ត្រូវបានគេចាត់ទុកថា គឺអធិរាជមហាកំលាំងសំរាប់អ្នកលេងហ្គេម

MSI GT83 TITAN 8GR ម៉ាស៊ីនកុំព្យូទ័រ Gaming ស៊េរីថ្មី ត្រូវបានគេចាត់ទុកថា គឺអធិរាជមហាកំលាំងសំរាប់អ្នកលេងហ្គេម

ដោយ ប៉េងលីន
Sony Speaker XB41 និង SRS-XB31 បង្ហាញវត្តមានជាមួយនឹងរូបរងថ្មី ដែលមានសមេ្លងកាន់តែពិរោះអស្ចារ្យ

Sony Speaker XB41 និង SRS-XB31 បង្ហាញវត្តមានជាមួយនឹងរូបរងថ្មី ដែលមានសមេ្លងកាន់តែពិរោះអស្ចារ្យ

ដោយ ប៉េងលីន
កំពូលក្រាហ្វិចកាត ដែលមានគុណភាព និងសមត្ថភាពខ្ពស់ ដែលលោកអ្នក កំពុងស្វែងរក បានមកដល់ហើយ

កំពូលក្រាហ្វិចកាត ដែលមានគុណភាព និងសមត្ថភាពខ្ពស់ ដែលលោកអ្នក កំពុងស្វែងរក បានមកដល់ហើយ

ដោយ ប៉េងលីន