no-alternative title

Samsung ចេញឃ្លីបថ្មីរបស់ស្មាតហ្វូន Galaxy S9/S9+ ដោយបានផ្តោតសំខាន់ទៅលើការប្រើប្រាស់មុខងារ 960fps Super Slow-mo របស់ខ្លួន

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung ទើបតែបញ្ចេញនូវវីដេអូផ្សព្វផ្សាយពាណិជ្ជកម្មថ្មីសម្រាប់ស្មាតហ្វូន Galaxy S9 និង Galaxy S9+ ។ នៅក្នុងRemix Your Everyday វីដេអូផ្សព្វផ្សាយពាណិជ្ជកម្មនេះបង្ហាញអំពីការប្រើប្រាស់ទៅលើមុខងារ 960fps Super Slow-mo ដែលបំពាក់នៅលើស្មាតហ្វូនស៊េរីថ្មីឆ្នាំ 2018 របស់ក្រុមហ៊ុន Samsung នេះ។ នៅលើអេក្រង់របស់ស្មាតហ្វូននេះបង្ហាញអំពីការបន្ថែមនូវតន្រ្តីទៅលើវីដេអូ sloooooooow motion នេះ។ នៅក្នុងជម្រើសនេះអ្នកអាចប្រើប្រាស់នូវ Super Slow-mo នៅក្នុងជម្រើសដូចជា swing, reverse និង loop ។

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅដើមខែនេះ ក្រុមហ៊ុន Samsung ក៏ពន្យល់អំពីរបៀបនៃការដំណើរការនៃមុខងារ 240fps slow motion នៅលើស្មាតហ្វូន Galaxy S8 និង Galaxy S8+ និងការប្រើប្រាស់វិវត្តន៍ទៅជា 960fps នៅលើម៉ូដែលថ្មីៗនេះ។ សម្រាប់ការប្រើប្រាស់នូវមុខងារថ្មីនេះគឺលឿនជាងមុនដល់ទៅ 4 ដង បើធៀបជាមួយនឹងស្មាតហ្វូននៅក្នុងឆ្នាំ 2017 ហើយនៅក្នុងបន្ទះឈីប DRAM chip ក៏មានការផ្លាស់ប្តូរថ្មីផងដែរដែលក្រុមហ៊ុន Samsung បង្កើតនូវ  camera module ដើម្បីអាចប្រើប្រាស់ជាមួយនឹងមុខងារ Super Slow-mo នេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន