no-alternative title

ក្រុមហ៊ុន ASUS នឹងផលិតស្មាតហ្វូនសម្រាប់លេងហ្គេម ដែលនឹងប្រើប្រាស់នូវម៉ាក ROG ដូចកុំព្យូទ័រហ្គេមរបស់ខ្លួនអញ្ចឹងដែរ

ក្រុមហ៊ុន ASUS ទើបតែបញ្ជាក់ថា ខ្លួនកំពុងតែធ្វើការនៅលើស្មាតហ្វូនស៊េរិថ្មីមួយ ប៉ុន្តែឈ្មោះ ហើយនិងកាលបរិច្ឆេទរបស់ស្មាតហ្វូននេះ គឺស្ថិតនៅក្នុងភាពអាថ៌កំបាំងនៅឡើយ។ នៅក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខនៅក្នុងព្រឹត្តិការណ៍នៃការសម្ពោធ ហាងទី 100 របស់ក្រុមហ៊ុន ASUS នៅ Ayala Malls Feliz នៅក្នុងប្រទេសហ្វីលីពីនកាលពីម្សិលមិញនេះ។ 

លោក Jerry Shen ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន ASUS Global បញ្ជាក់ថា ទៅថ្ងៃមុខ ក្រុមហ៊ុន ប្រហែលជាផ្តោតសំខាន់ទៅលើស្មាតហ្វូនសម្រាប់លេងហ្គេមវិញម្តង។ កន្លងមក ក៏មានពាក្យចចាមអារ៉ាមនានា បានបញ្ជាក់នៅក្នុងព្រឹត្តិការណ៍ MWC 2018 ផងដែរ។ ប៉ុន្តែស្មាតហ្វូននេះ នៅមិនទាន់ដាក់ឈ្មោះឱ្យដឹងនៅឡើយទេ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យានេះ ទើបតែបញ្ចេញនូវស្មាតហ្វូន Zenfone 5, Zenfone 5Z, Zenfone 5Q និង Zenfone Max M1 ប៉ុន្តែក្រុមហ៊ុននេះក៏មានគម្រោងក្នុងការបញ្ចេញនូវស្មាតហ្វូន Zenfone ស៊េរីថ្មីមួយទៀតនៅក្នុងត្រីមាសទី 2 ឆ្នាំ 2018 ខាងមុខនេះអាចជាប្រភេទម៉ូដែល Zenfone Live និង Zenfone Max M2 ។ សម្រាប់ Zenfone Selfie និង Zenfone AR នឹងមិនបង្ហាញខ្លួននោះទេ។ 

តើស្មាតហ្វូនលេងហ្គេមស៊េរីថ្មីនេះ នឹងមានឈ្មោះហៅដូចម្តេច? នៅក្នុងរយៈពេលមួយទស្សវត្សន៍នេះ ក្រុមហ៊ុន ASUS ទើបតែបានបញ្ចេញនូវម៉ាកសម្រាប់លេងហ្គេម  eSports ជាមួយនឹង ROG (Republic of Gamers) និងផលិតផលលេងហ្គេមនៅលើកុំព្យូទ័រ Strixជាច្រើនម៉ូដែលផងដែរ។ សម្រាប់កុំព្យុទ័រលេងហ្គេមស៊េរីថ្មីនេះអាចនឹងមានឈ្មោះហៅថា Zenfone ROG?

សម្រាប់គំនិតនៃការរចនាទៅលើស្មាតហ្វូនស៊េរីថ្មីនេះ គឺផ្តោតទៅលើការលេងហ្គេមដែលមានម៉ូដែលដូចជា Z2 Poseidon និង Z3 Venom ។ នៅក្នុងរយៈពេល 6 ខែកន្លងមកនេះ គឺមានចេញនូវស្មាតហ្វូនសម្រាប់ការលេងហ្គេមមួយចំនួន ដូចជា Razer Phone និង Black Shark ដែលកំពុងតែឈានមុខគេបំផុត នៅក្នុងចំណោមទូរស័ព្ទលេងហ្គេមប្រភេទ Android។ 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន