no-alternative title

បែកធ្លាយព័ត៌មានថ្មី! Galaxy S10 អាចនឹងប្រើប្រាស់អេក្រង់ Infinity Display កាមេរ៉ា 3D រួមនិងបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃក្រោមអេក្រង់

ថ្មីៗនេះ មានព័ត៌មានដ៏ភ្ញាក់ផ្អើលចេញពីប្រព័ន្ធផ្សព្វផ្សាយមួយ បានបង្ហាញអំពីការរចនារូបរាងចុងក្រោយបំផុតរបស់ស្មាតហ្វូនស៊េរីថ្មី Galaxy S10។ ប្រភពខាងលើនេះ បានទម្លាយថា ស្មាតហ្វូន Galaxy S10 នឹងប្រើប្រាស់នូវអេក្រង់ Infinity Display ទំហំ 5.8" និង 6.3" ដែលធំជាងស្មាតហ្វូន Galaxy S9 និងGalaxy S9+ ដែលមានទំហំត្រឹមតែ 5.77" និង 6.22" ប៉ុណ្ណោះ។ ស្មាតហ្វូននេះមាន ទំហំធំជាង 0.03" និង 0.08" បើធៀបនឹងស្មាតហ្វូនជំនាន់មុននេះ។

សម្រាប់តួខ្លួនរបស់ស្មាតហ្វូននេះ គឺមានការកែសម្រួលតិចតួចប៉ុណ្ណោះ ហើយវាក៏មានការដកចេញនូវប្រព័ន្ធស្កេនក្រយ៉ៅដៃដោយធ្វើការផ្លាស់ប្តូរទៅដាក់នៅក្រោមអេក្រង់វិញ។ ក្រុមហ៊ុន Samsung មានគម្រោងក្នុងការប្រើប្រាស់នូវបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃក្រោមអេក្រង់ជាមួយនឹងក្រុមហ៊ុន Qualcomm និង Synaptics នៅក្នុងសហរដ្ឋអាមេរិក ក៏ដូចជាធ្វើការជាមួយនឹងក្រុមហ៊ុន Aegis Tech របស់តៃវ៉ាន់ដែលជាអ្នកផ្គត់ផ្គង់ផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានខាងលើបង្ហាញថា Samsung មានការអភិវឌ្ឍន៍ដ៏អស្ចារ្យមួយទៀតនោះ គឺថា ក្រុមហ៊ុន Samsung ប្រហែលជាធ្វើការបន្ថែមនូវមុខងារថ្មីៗ សម្រាប់ស្មាតហ្វូន Galaxy S10 នៅក្នុងខួបលើកទី 10 របស់ស្មាតហ្វូន Galaxy S ហើយក៏មានការភ្ជាប់ជាមួយនឹងមុខងារ 3D Sensing ស្ថិតនៅក្នុងការអភិវឌ្ឍក្នុងភាពជាដៃគូជាមួយនឹងក្រុមហ៊ុន Mantis Vision របស់អ៊ីស្រាអែល នៅក្នុងការអភិវឌ្ឍទៅលើបច្ចេកវិទ្យាកាមេរ៉ានោះថែមទៀតផង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន