no-alternative title

ក្រុមហ៊ុន Samsung និង LG ទំនងជាបិទរោងចក្រផលិតអេក្រង់ LCD របស់ខ្លួននៅក្នុងប្រទេសចិនហើយបន្ទាប់ពីអាមេរិករឹតបន្តឹងពន្ធ

យោងតាមប្រភពឧស្សាហកម្មនៅខាងក្នុងស្រុករបស់ប្រទេសកូរ៉េខាងត្បូង បានបញ្ជាក់កាលពីថ្ងៃទី 16 ខែមេសាកន្លងទៅនេះ បានអោយដឹងថា នៅក្នុងកំឡុងពេលដែលមានជម្លោះពាណិជ្ជកម្មរវាងប្រទេសមហាអំណាចសេដ្ឋិច្ចធំៗពីរនៅលើពិភពលោក ចិន និងអាមេរិក បានធ្វើអោយក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងៗ ដែលមានដូចជាក្រុមហ៊ុន Samsung និង LG ទំនងជា នឹងបិទចោលនូវរោងចក្រផលិតអេក្រង់ LCD TV របស់ខ្លួននៅក្នុងប្រទេសចិនផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កន្លងមករោងចក្រជាច្រើននៅប្រទេសចិន បានផលិតនូវទូរទស្សន៍អេក្រង់ទំហំ 40-50 អ៊ីង ហើយបាននាំចេញទៅកាន់សហរដ្ឋអាមេរិក។ ក្រុមហ៊ុនទាំងពីរនេះ ត្រូវបានគេបញ្ជាក់ថា អាចនឹងបិទទ្វារដោយសារតែបញ្ហានៃការគៀបសង្កត់ពន្ធទៅលើផលិតផលជាច្រើនរបស់ចិននោះ។ ក្រុមហ៊ុន Samsung បានពន្យល់ថា “នេះគឺជារឿងដែលមិនអាចជៀសផុតបាននោះទេ ចាប់តាំងពី ភាគីទាំងពីរនេះ គ្មានវិធីណាដែលយើងអាចជៀសផុតពីពន្ធ 25% នោះ។” 

 

បុគ្គលិករបស់ក្រុមហ៊ុន LG បានបញ្ជាក់ថា ក្រុមហ៊ុនរបស់ខ្លួន កំពុងតែពិចារណាទៅលើជម្រើសជាច្រើនក្នុងការឆ្លើយតបទៅនឹងបញ្ហាជម្លោះនៃពាណិជ្ជកម្មរបស់ចិន និងសហរដ្ឋអាមេរិកនោះ។ ក្រុមហ៊ុនបច្ចេកវិទ្យាទាំងពីរនេះក៏មានគម្រោងក្នុងការបញ្ឈប់ការផលិតម៉ូដែលទូរទស្សន៍ជាច្រើនសម្រាប់ការនាំចេញទៅកាន់ប្រទេសផ្សេងទៀតផងដែរ។ 

 

របាយការណ៍ខាងលើនេះ បានអោយដឹងថា បរិមាណនៃការនាំចេញរួមគ្នារបស់ក្រុមហ៊ុនបច្ចេកវិទ្យាទាំងពីរនេះ ចេញពីប្រទេសចិន ទៅកាន់ទីផ្សាររបស់សហរដ្ឋអាមេរិក មានចំនួនតិចជាង 10% នៃការនាំចេញទូរទស្សន៍ទាំងអស់របស់ខ្លួន។ សម្រាប់ទូរទស្សន៍ជាច្រើនទៀត ត្រូវបានគេផលិត ដើម្បីផ្គត់ផ្គង់ទៅលើទីផ្សារប្រទេសផ្សេងៗក្នុងតំបន់នោះ មានដូចជាម៊ិចស៊ិចកូជាដើម។

 

គួរបញ្ជាក់ថា កាលពីថ្ងៃទី 3 ខែមីនា កន្លងទៅនេះ រដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកសម្រេចចិត្តយកពន្ធ 25% ទៅលើផលិតផលរបស់ចិនចំនួន 1300 ប្រភេទ នៅក្នុងនោះមានដូចជារ៉ូបូត ឧបករណ៍ទូរគមនាគមន៍ ផលិតផលគីមី និងគ្រឿងអេឡិចត្រូនិកជាច្រើនទៀត ដែលជាហេតុធ្វើអោយមានការប៉ះពាល់ទៅលើបណ្តាក្រុមហ៊ុនជាច្រើន ដែលកំពុងតែវិនិយោគនៅក្នុងប្រទេសចិន៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន