no-alternative title

ព័ត៌មានថ្មី៖ ក្រុមហ៊ុន Apple នឹងប្រកាសចេញលក់នូវទូរស័ព្ទ iPhone X ពណ៌មាសថ្មីនៅក្នុងពេលឆាប់ៗនេះ

ក្រុមហ៊ុន Apple អាចនឹងប្រកាសបង្ហាញនូវទូរស័ព្ទ iPhone X ពណ៌មាសថ្មីនៅក្នុងពេលឆាប់ៗនេះ យោងតាមព័ត៍មានមួយ ដែលចេញផ្សាយដោយ www.ibtimes.com។ នៅក្នុងការដាក់ស្នើររបស់ FCC ដែលបានធ្វើឡើងដោយក្រុមហ៊ុន Apple បានបង្ហើបថា ទូរស័ព្ទ iPhone X នឹងមានផ្នែកខាងក្រោយពណ៌មាសដែលស្រដៀងគ្នាទៅនឹងាំ iPhone 8 និង iPhone 8 Plus ពណ៌មាសផងដែរ។ ថ្មីៗនេះ MacRumors ក៏បានប្រទះឃើញនូវឯកសារជាច្រើនសន្លឹកដែលបញ្ជាក់ថា ក្រុមហ៊ុន Apple ស្នើរទៅកាន់ United States Federal Communications Commission ដែលពាក់ព័ន្ធទៅនឹងកាសស្តាប់របស់ iPhone X ពណ៌មាសនេះ។ ឯកសារជាច្រើនត្រូវដាក់ស្នើរនៅក្នុងខែកញ្ញាកាលពីឆ្នាំ 2017 ហើយក៏មានរូបភាពជាច្រើនសន្លឹករបស់ទូរស័ព្ទ iPhone X ពណ៌មាសផងដែរ។

ផ្អែកទៅលើរូបភាពបែកធ្លាយជាច្រើនសន្លឹកនេះ ប្រហែលជាពណ៌ជម្រើសទី 3 របស់ iPhoneX ហើយពណ៌មាសថ្មីនេះ គឺមានលក្ខណៈស្រដៀងគ្នាទៅនឹងពណ៌មាសរបស់ iPhone 8 និងiPhone 8 Plus។ ក្រុមហ៊ុន Apple ប្រហែលជាមានគម្រោងក្នុងការបញ្ចេញនូវ iPhoneX ចំនួន 3 ពណ៌ ប៉ុន្តែសម្រាប់ពណ៌មាសនេះប្រហែលជាមានបញ្ហាជាច្រើននៅក្នុងការផលិតផងដែរ។ ក្រឡេកទៅមើលផ្នែកខាងក្រោយរបស់ទូរស័ព្ទ iPhoneX នេះវិញ តាមការបញ្ជាក់របស់លោក Ming-Chi Kuo របស់ក្រុមហ៊ុន  KGI Securities បានបញ្ជាក់កាលពីខែកញ្ញានៅឆ្នាំមុននេះថា ក្រុមហ៊ុនបច្ចេកវិទ្យានេះ ក៏មានបញ្ហាក្នុងការផលិតទៅលើទូរស័ព្ទ “Blush Gold” iPhone X ។ លោកបញ្ចាក់ថា ពណ៌មាសថ្មីរបស់ iPhoneX នេះ នឹងដាក់លក់នៅក្រោយគេ។

រូបភាពពាណិជ្ជកម្ម
no-alternative title

កាលពីខែមុននេះ ប្លុកមួយរបស់ជប៉ុនដែលមានឈ្មោះថា Mac Otakara បានរាយការណ៍ថា ក្រុមហ៊ុន Apple ក៏បានបញ្ចេញនូវពណ៌មាសរបស់ទូរស័ព្ទ iPhone X ហើយការលក់ក៏រំពឹងថា ខ្ពស់ផងដែរ។ ក្រុមហ៊ុន Apple ក៏ត្រៀមប្រកាសបង្ហាញនូវ iPad ដែលមានអេក្រង់ទំហំ 9.7 អ៊ីញដែលទ្រទ្រង់នូវ Apple Pencil ផងដែរ។ គួរបញ្ជាក់ថា ថ្មីៗនេះ ក្រុមហ៊ុន Apple ទើបតែបញ្ចេញនូវ (PRODUCT) RED iPhone 8 និង 8 Plus ផងដែរ។ ប្រសិនបើក្រុមហ៊ុន Apple ពិតជាមានគម្រោងក្នុងការប្រកាសបង្ហាញនូវ iPhone X ពណ៌មាសពិតមែននៅពាក់កណ្តាលឆ្នាំនេះ គឺពិតជាបង្កើននូវប្រាក់ចំណូលកាន់តែច្រើនសម្រាប់ក្រុមហ៊ុន Apple ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន